ការរភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត

កម្ពុជាស្នើអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា


កម្ពុជាស្នើឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជំរុញការធ្វើដំណើរ ពិសេសពង្រីកប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ការស្នើឡើងនេះ គឺនៅក្នុងជំនួបពិភាក្សាការងារឯគឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយនឹងលោក សាអូដ អាល់ ស៊ូវេលីម ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា។ បើតាមឯកឧត្តម ថោង ខុន កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលភ្ញៀវទេសចរជាជនជាតិមូស្លីម ឱ្យចូលមកកម្សាន្តនៅកម្ពុជា។
ការរភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត
ដោយ

ថ្លែងនាជំនួបពិភាក្សាការងារ រវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពី​គោលបំណង​ចង់តភ្ជាប់ជើងហោះហើរត្រង់ ជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីជំរុញ​ដល់ការផ្លាស់ប្ដូរ​ចរន្តភ្ញៀវទេសចរ​រវាងប្រទេស​ទាំងពីរ ក៏ដូចជា ភ្ញៀវទេសចរណ៍​មកពីប្រទេសទីបី។ បន្ថែមលើការ​ស្នើឱ្យមានជើងហោះហើរត្រង់​រវាងប្រទេស​ទាំង២ រដ្ឋមន្រ្តីទេសចរណ៍ ក៏បាន​ស្នើឱ្យ​អារ៉ាប់​ប៊ីសាអូឌីត ជួយពន្លឿន​ការចុះអនុស្សរណៈ​នៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ ដែលកម្ពុជា បានផ្ញើទៅកាន់​ភាគី​អារ៉ាប់ប៊ីសាអូឌីត នាពេល​កន្លងមក។

ជាការឆ្លើយតបចំពោះសំណើខាងលើ ឯកអគ្គរាជទូតអារ៉ាប់សាអូឌីតប្រចាំកម្ពុជា ក៏បានទទួលយក និងសន្យាលើកឡើងជូនរដ្ឋាភិបាលរបស់លោក ដើម្បីជំរុញឱ្យកិច្ចការងារនេះ ឈានទៅសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។ បើតាមការបញ្ជាក់របស់លោក សាអូដ អាល់ ស៊ូវេលីម នៅខែឧសភា ខាងមុខនេះ អារ៉ាប់ប៊ីសាអូឌីត នឹងតភ្ជាប់ជើងហោះហើរពីរដ្ឋធានីរីយ៉ាដ មករាជធានីបាងកកប្រទេសថៃ និងពីរាជធានីបាងកក មករាជធានីភ្នំពេញ ប្រទេសកម្ពុជា។ 

ឯកឧត្តម ស៊ីន ចាន់វុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើងថា ចាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ អ្នកដំណើរមកពីខាងប្រទេសមជ្ឈឹមបូព៌ា ដូចជា កាតា និងអេមីរ៉ាត់អារ៉ាប់រួម ជាដើម ហាក់មានការថយចុះគួរកត់សម្គាល់ ហើយរហូតពេលនេះ សន្ទុះនៃអ្នកដំណើរចូលមកកម្ពុជា ក៏មិនសូវជាមានការប្រែប្រួលខ្លាំងនោះដែរ។

សូមបញ្ជាក់ថា នៅមុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត តែងធ្វើដំណើរទៅមកឥតឈប់ឈរ ក៏ប៉ុន្តែ អំឡុងវិបត្តិកូវីដ១៩ បានធ្វើឱ្យចំនួនអ្នកធ្វើដំណើរថយចុះគួរឱ្យកត់សម្គាល់។ ដូច្នេះ អំឡុងជំនួបរវាងកម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការទស្សនារបស់ភ្ញៀវទេសចរជនជាតិ​មូស្លីមកាន់តែច្រើន ឱ្យចូលមកប្រទេសកម្ពុជាឡើងវិញផងដែរ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតអាមេរិកប្រារព្ធកម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២ ដោយផ្ដោតលើការងារសំខាន់៤

ព័ត៌មាន
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រារព្ធកម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២ ឬហៅ AmCam2022 ដ…

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បកស្រាយជុំវិញការយល់ច្រឡំ ចំពោះការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា គ្មានបទបញ្ញត្តិណាមួយក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ចែងពីការទាញយកទិន្នន័យផ្ទាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ