កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កម្ពុជារំពឹងថានឹងអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអង់គ្លេស


ប្រទេសកម្ពុជាបានបង្ហាញឆន្ទៈក្នុងការពង្រីកការធ្វើពាណិជ្ជកម្មជាមួយនឹងអង់គ្លេសកាន់តែប្រសើរថែមទៀត និងរំពឹងថា ភាគីទាំងពីនឹងអាចឈានទៅឈានទៅរកការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នានាពេលខាងមុខ ខណៈដែលបច្ចុប្បន្ននេះ ពោលគឺបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបអង់គ្លេសបាននិងកំពុងមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ក្នុងនោះ សម្រាប់ប្រទេសអាស៊ាន សិង្ហបុរី និងវៀតណាមក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសនេះរួចហើយដែរ។
ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស
ដោយ

ការបង្ហាញពីគោលដៅ​ក្នុងការឈាន​ទៅធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយអង់គ្លេសនេះ គឺនៅគ្រាដែល​បច្ចុប្បន្ន​កម្ពុជា​ក៏បន្ដ​ទទួលបាន​ការអនុគ្រោះពន្ធ​ GSP ពី​អង់គ្លេសផងដែរ ដែល​ការអនុគ្រោះពន្ធនេះ គឺបានជួយ​ជាច្រើន​សម្រាប់​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​របស់​កម្ពុជា។​

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ទោះបីជាចក្រភពអង់គ្លេស បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបទៅហើយក្តី ប៉ុន្តែទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអង់គ្លេស​នៅតែរក្សា​បានជាយ៉ាងល្អ ដោយអង់គ្លេសនៅតែបន្តផ្តល់ការអនុគ្រោះពន្ធ GSP ដល់កម្ពុជាដដែល។

ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសមកកាន់កម្ពុជានាពេលថ្មីៗនេះ ក៏ជាការបង្ហាញថា ទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេសកាន់តែជិតស្និទ្ធិមួយកម្រិតទៀត ដោយរំពឹងថា នឹងឈានដល់​ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាមួយគ្នានាពេលខាងមុខផងដែរ។

ក្រោយពីបានចាកចេញពីសហភាពអឺរ៉ុប ប្រទេសអង់គ្លេសនេះ ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសជាច្រើនរួចហើយដែរ ក្នុងនោះ សម្រាប់ប្រទេសអាស៊ាន សិង្ហបុរី និងវៀតណាម គឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាមួយនឹងអង់គ្លេសរួចរាល់ហើយនិងទើបតែបានចូលជាធរមាននៅដើមឆ្នាំ២០២១នេះ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យ ថា ចក្រភពអង់គ្លេសនៅ​តែ​បន្តជួយដល់កម្ពុជា ដូចពេលដែលខ្លួននៅជាសមាជិក​របស់សហភាពអឺរ៉ុបដែរ តាមរយៈការអនុគ្រោះពន្ធ និងកូតាដោយឥតគិតថ្លៃ។

ជុំវិញការគម្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)  កម្ពុជា និងអង់គ្លេសរបស់ក្រសួងពាណិជ្ជកម្មនេះដែរ ត្រូវ​បាន លោក កាំង ម៉ូនីកា បញ្ជាក់ថា ជារឿងល្អមួយ ពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​មានលក្ខណៈ​ទូលំទូលាយជាងមុន ដែលគ្របដណ្តប់លើ​បញ្ហាជាច្រើន​ដូចជាវិធាននៃប្រភពដើមពាណិជ្ជកម្មទាំងទំនិញនិងសេវាកម្ម អនាម័យ និងការលើកកម្ពស់ការវិនិយោគការការពារនីតិវិធីគយ ការសម្របសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងមានយន្តការដោះស្រាយវិវាទផ្នែកកម្មសិទ្ធិបញ្ញា ជាដើម។

សូមបញ្ជាក់ថា បើតាមទិន្នន័យ ដែលមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានផ្តល់ឲ្យសារព័ត៌មានខេមបូណូមីស បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ប្រមាណ​ជិត ២៦០លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រមាណជាង១៧% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសមានប្រមាណជាង ២៣០លានដុល្លារ ថយចុះជាង១៧%      ខណៈ ដែលការនាំចូលមកវិញមានទំហំទឹកប្រាក់ប្រមាណជាង១៨លានដុល្លារ ថយចុះជិត១៧%ដូចគ្នាដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Tesla នៅចិនប្រកាសប្រមូលរថយន្តជិត៣០ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញបញ្ហាបច្ចេកទេស

ព័ត៌មាន
សហគ្រាសផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តេសស្លា (Tesla) កាលពីពេលថ្មីៗនេះ បានប្រកាសប្រមូលរថយន្តរបស់ខ្លួនដែលបានលក់ចេញទៅក្នុងទឹកដីប្រទេសចិន…

៥ចំណុចសំខាន់ៗ ជុំវិញគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ព័ត៌មាន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលក្រសួងពាណិជកម្មបានបើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យ និងពិភាក្សាផ្តល់ធាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ