វឌ្ឍនភាព​នៃ​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េខាងត្បូង

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េខាងត្បូង កំពុង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចចរចា


តំណាងភាគីកម្ពុជា និង​កូរ៉េខាងត្បូង បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុង​ការពន្លឿន​ដំណើរការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា ដើម្បី​ឆាប់​ទទួល​បាន​ផល​ចំណេញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ខណៈបច្ចុប្បន្ន​ទំហំពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​ស្ថិត​នៅ​ក្នុង​កម្រិត​តិចតួច​នៅឡើយ។
ទង់ជាតិកម្ពុជា-កូរ៉េខាងត្បូង
ដោយ

ការបង្ហាញពីការប្តេជ្ញាចិត្តនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អនឡាញកាលពីម្សិលមិញរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងឱកាសនៃការចាប់ផ្តើមកការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃទី៩ កក្កដា កន្លងទៅនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាក្នុងការពន្លឿនដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានកាន់តែឆាប់ ដើម្បីឲ្យការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរមានទំហំកើនឡើងកាន់តែច្រើនថែមទៀត ខណៈកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានត្រឹមតែជាង ១ ពាន់លានដុល្លារប៉ុណ្ណោះ។

ឯកឧត្តម ស៊ាង ថៃ បញ្ជាក់ទៀតថា រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយមនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

តាមការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងក្លាយជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានប្រមាណជាង ១ពាន់លានដុល្លាអាមេរិក មានការកើនឡើង ២៥៤ភាគរយ ធៀបនឹងឆ្នាំ២០០៩ ដែលមានទំហំប្រមាណ ២៩១លានដុល្លាអាមេរិក ដែលគិតជាមធ្យមទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង ប្រមាណ ១៥ ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ៕




អត្ថបទបន្ទាប់


ធនាគារ​ អេស៊ីលីដា ទទួលបាន​កម្ចី ១៣០លានដុល្លារ ពីធនាគារ​អភិវឌ្ឍន៍ចិន (CDB)

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០នេះ បាន​ប្រកាស​ជា​ផ្លូវការ​ថា ធនាគារ CHINA DEVELOPMENT BANK (CDB) ដែល​ជា​…

អ្នកជំនាញ​ថា សកម្មភាព​ទិញ​លក់​​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្ដើម​ងើប​ឡើង​វិញ

ព័ត៌មាន
អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​សន្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ជាមួយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ