កម្ពុជាដាក់គោលដៅកែច្នៃទិន្នផលគ្រាប់ស្វាយចន្ទីឲ្យបាន២៥%

កម្ពុជាដាក់គោលដៅកែច្នៃទិន្នផលគ្រាប់ស្វាយចន្ទីឲ្យបាន២៥% សម្រាប់នាំចេញត្រឹមឆ្នាំ២០២៧


កម្ពុជាជាប្រទេសដែលមានការដាំដុះ និងផលិតគ្រាប់ស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោកដោយក្នុង១ឆ្នាំៗអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជាង១លានតោនសម្រាប់នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមបរិមាណនាំចេញគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជាភាគីច្រើនលើសលប់ជាគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ខណៈគ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួចមានប្រមាណ៥%តែប៉ុណ្ណោះ ដែលជាចំនួនតិចតួចនៅឡើយ។
កម្ពុជាដាក់គោលដៅកែច្នៃទិន្នផលគ្រាប់ស្វាយចន្ទីឲ្យបាន២៥% សម្រាប់នាំចេញត្រឹមឆ្នាំ២០២៧
ដោយ

ជាមួយគ្នានេះកម្ពុជាកំពុងដាក់គោលដៅទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ពិសេសគ្រាប់ស្វាយចន្ទីតាមរយៈការដាក់ចេញនូវគោលនយោបាយស្វាយចន្ទី។ ជាគោលដៅកម្ពុជាដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបានដល់២៥%នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប សម្រាប់នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិនៅត្រឹមឆ្នាំ២០២៧។ បើតាមការអះអាងរបស់អ្នកជំនាញកម្ពុជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគឲ្យមកវិនិយោគលើឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី។

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយស្វាយចន្ទីរបស់រាជរដ្ឋាភិបាល កម្ពុជាបានកំណត់គោលដៅធ្វើយ៉ាងណាកែច្នៃទិន្នផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានដល់២៥% នៃទិន្នផលសរុបសម្រាប់នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិនៅត្រឹមឆ្នាំ២០២៧។ ការដាក់គោលដៅបែបនេះ ព្រោះរាជរដ្ឋាភិបាលចង់រួមចំណែកជួយបង្កើនផលិតកម្មដាំដុះ តម្លៃ និងពង្រីកទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត ដ្បិតការនាំចេញកន្លងមករបស់កម្ពុជាភាគច្រើនលើសលប់ជាគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ហើយទីផ្សារធំបំផុតគឺវៀតណាម។

បើតាមការគូសបញ្ជាក់របស់អ្នកជំនាញដាំដុះស្វាយចន្ទីរូបនេះ ក្នុងចំណោមបរិមាណនាំចេញគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា ដែលមានក្នុងរង្វង់ប្រមាណជាង១លានតោនក្នុងមួយឆ្នាំៗ មានតែ៥%ប៉ុណ្ណោះ ដែលជាផលិតផលគ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួច ក្រៅពីនេះជាគ្រាប់ស្វាយចន្ទីស្រស់។ តាមរយៈទិន្នផលដែលផលិតបានជាង១ពាន់លានតោនក្នុងមួយឆ្នាំ ឯកឧត្តម វ៉ា រុតសាន ជឿជាក់ថា កម្ពុជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យបោះទុនវិនិយោគក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ បើតាមការវាយតម្លៃរបស់ឯកឧត្តមកម្ពុជាជាប្រទេស ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេមួយនៅលើពិភពលោក។

ឯកឧត្តម វ៉ា រុតសាន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការដាក់ចេញគោលនយោបាយស្វាយចន្ទីរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម និងតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ឯកឧត្តមជឿជាក់ថា ក្រោយគោលនយោបាយនេះដាក់ចេញឲ្យអនុវត្តជាផ្លូវការ វានឹងជួយតម្លៃគ្រាប់ស្វាយចន្ទីកាន់តែមានល្អប្រសើរ ជាពិសេសជួយជំរុញកំណើនការដាំដុះ និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅលក់នៅទីផ្សារអន្តរជាតិសម្រេចបានជាង៦៧ម៉ឺនតោន គិតជាប្រាក់មានជាង១ពាន់លានដុល្លារអាមេរិក ថយចុះជាង៣៤%បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២១។ គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាស្ទើរ១០០%នាំចេញទៅកាន់ទីផ្សារវៀតណាម ដែលមានប្រមាណជាង៦៦ម៉ឺនតោន។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ៨០ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា៕




អត្ថបទបន្ទាប់


លោក បៃដិន និងមេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា នៅចំពេលមានជម្លោះពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភធន

ព័ត៌មាន
សេតវិមានសហរដ្ឋអាមេរិកបាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងជួបពិភាក្សាគ្នាអំពីថាមពលស្អាត និងខ្សែចង្វាក់ផ្គត…

អេស៊ីលីដា បន្ដជំរុញប្រតិបត្តិការសេវាទូទាត់ឆ្លងដែន ជាមួយបណ្ដាប្រទេសនៅអាស៊ានកាន់តែច្រើន

ព័ត៌មាន
ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជកម្មខ្មែរដំបូងគេមួយ ដែលបានផ្ដល់សេវាទូទាត់ឆ្លងដែនជាមួយនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ