កម្ពុជា និងថៃ

កម្ពុជានិងថៃយល់ព្រមបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត--ស្ទឹងបត់-បានណងអៀន


កម្ពុជា និងថៃ បានសម្រេចយល់ព្រមបើកច្រកព្រំដែនថ្មីមួយបន្ថែមទៀត គឺច្រកស្ទឹងបត់-បានណងអៀន ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែកើនឡើងថែមទៀត។ នេះបើតាមការរាយការណ៍មួយដោយការិយាល័យព័ត៌មានជាតិរបស់ថៃ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន ឡាសាណាវិសុត និង មន្ត្រីក្រសួងទេសចរណ៍របស់កម្ពុជា
ដោយ

ប្រភពព័ត៌មានថៃដដែលនេះ បានឲ្យដឹងទៀតថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន ឡាសាណាវិសុត បានជួបជាមួយនឹងមន្ត្រីក្រសួងទេសចរណ៍របស់កម្ពុជា ហើយភាគីទាំងពីរបានយល់ព្រមនឹងបើកដំណើរការច្រកព្រំដែនថ្មីមួយទៀត គឺច្រក ស្ទឹងបត់-បានណងអៀន ដែលការបើកដាក់ឲ្យដំណើរការច្រកព្រំដែននេះ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដ្បិតថាបច្ចុប្បន្ន ថៃនៅមិនទាន់បានបញ្ចប់ការសាងសង់ប៉ុស្ដិ៍ត្រួតពិនិត្យរបស់ខ្លួនបានរួចរាល់នៅឡើយ។ តាមរយៈច្រកព្រំដែនថ្មីនេះ រាល់ទំនិញដឹកឆ្លងកាត់ គឺសម្រាប់តែការដឹកជញ្ជូនតាមកុងតឺន័រតែប៉ុណ្ណោះ។

កម្ពុជា គឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទី៦របស់ថៃ នៅក្នុងតំបន់អាស៊ាន និងជាដៃគូទី ២៦ នៅក្នុងសកលលោក។ ក្នុងនោះ ថៃបាននាំចេញទំនិញមកកាន់កម្ពុជាមានការកើនឡើង ១០,៨% នៅ៨ខែឆ្នាំ២០២១នេះ ដោយមានតម្លៃជាទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក។ 

នេះបើតាមតួលេខដែលផ្សាយដោយការិយាល័យព័ត៌មានជាតិថៃ។ ដោយឡែក កម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រទេសថៃវិញ មានតម្លៃ ៦២៣ លានដុល្លារ ថយចុះជិត៣២%។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយផ្សព្វផ្សាយផលិតផលថៃប្រមាណ ២២០មុខ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Klangthai.com របស់កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីថៃ សន្យាថា នឹងជួយគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ខាងមុខនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការរកចំណូលបាន៦០លានដុល្លារ ពីការលក់ស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន

ព័ត៌មាន
ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអះអាងថា គ្រាន់តែការលក់ស្លាកលេខពិសេស និង ស្លាកលេខពិសេសផ្ទាល់ខ្លួន ក្រសួងរកចំណូលបានដល់ទៅប្រមាណ ៦០លានដុ…

ប្រូម៉ូសិនភ្ជុំបិណ្ឌ! ទិញផ្ទះតម្លៃចាប់ពីជាង 10ម៉ឺនដុល្លារ និងមានជម្រើសបង់រំលស់ច្រើនប្រភេទពីបុរី ប៉េង ហួត

ព័ត៌មាន
កាន់តែពិសេស! ជាមួយប្រូម៉ូសិនអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌរបស់បុរី ប៉េង ហួត លោកអ្នកនឹងមានឱកាសក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ