ការដឹកជញ្ជូនទំនិញ

អ្នកជំនាញ៖ ចរន្តដឹកជញ្ជូន​ទំនិញពីកម្ពុជា​ទៅថៃ​​ធ្លាក់ចុះ​ខ្លាំង​​នៅមួយរយៈ​ចុងក្រោយនេះ


ចរន្ដនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ថៃ នៅដើមឆ្នាំនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ហាក់មិនសូវមានសភាពល្អប្រសើរប៉ុន្មាននោះទេ។ មិនល្អប្រសើរ ក៏ដោយសារតែវិបត្តិកូវីដ-១៩ បាននិងកំពុងបន្ដអូសបន្លាយ ហើយការដាក់ចេញនូវវិធានការទប់ស្កាត់ការពារការឆ្លងមេរោគដ៏កាចសាហាវនេះ ក៏បានធ្វើឲ្យជះឥទ្ធិពលមិនល្អមកលើការនាំចេញនាំចូលរវាងប្រទេសដូចគ្នាដែរ ពិសេសគឺការនាំចេញរបស់កម្ពុជាកាន់ប្រទេសថៃតែម្ដង។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)
ដោយ

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅ៥ខែឆ្នាំ២០២១ សម្រេចបានតែជាង១៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះជាង២៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប៉ុន្តែ ការនាំចេញទំនិញពីថៃមកវិញនៅតែរក្សាបានកំណើនជាង ១%ដែរ ដោយមានទំហំទឹកប្រាក់ជិត ១ពាន់៣រយលានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។ 

ប្រទេសកម្ពុជា និងថៃ ធ្លាប់ដាក់ផែនការរួមគ្នាក្នុងការសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីដល់ទៅ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្ដែ រំលងប៉ុន្មានឆ្នាំហើយ ផែនការនេះ ហាក់នៅមិនទាន់សម្រេចបាននៅឡើយទេ។ ហើយបើមើលតួលេខឆ្នាំ២០២១នេះទៀតសោត ក៏មិនសូវរំពឹងពីកំណើនខ្ពស់ដែរ។ ដ្បិតថា នៅ៥ខែដើមឆ្នាំនេះ តួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ នៅ៥ខែឆ្នាំ២០២១ សម្រេចបានជាង១ពាន់៤រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះជាង៣%ទៅហើយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះ វាសបញ្ជាក់ឲ្យឃើញថា គោលដៅទំហំពាណិជ្ជកម្ម១៥លពាន់លានដុល្លារ ដែលប្រទេសទាំងពីរធ្លាប់ដៅទុកនោះ កំពុងរសាត់កាន់តែឆ្ងាយ។

របាយការណ៍ដដែល បានឲ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅ៥ខែឆ្នាំ២០២១ សម្រេចបានតែជាង ១៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះជាង២៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯ ការនាំចូលទំនិញពីថៃមកវិញនៅតែរក្សាបានកំណើនវិជ្ជមានជាង ១% ដោយមានទំហំទឹកប្រាក់ជិត ១ពាន់៣រយលានដុល្លារអាមេរិក។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា សង្កេតឃើញថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះចរន្តដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសកម្ពុជានិងថៃ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រទេសទាំងពីរទទួលរងនូវការឆ្លងនៃជំងឺកូវីដ-១៩។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញទៀតថា ការធ្លាក់ចុះនេះកើតឡើងក្រោយមានការរឹតបន្តឹងនៅតាមព្រំដែននៃប្រទេសពីរ ដោយសារវិធានការការពារការនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ទំនិញចេញចូលប្រទេសទាំងពីរត្រូវបានដោះដូរនៅតាមព្រំដែនរៀងៗខ្លួន។   

បើតាមឧកញ៉ា ស៊ិន ចន្ធី ការដឹកទំនិញចេញពីកម្ពុជាទៅថៃ មានការធ្លាក់ចុះខ្លាំងជាងការដឹកទំនិញពីថៃចូលមកកម្ពុជា ពោលគឺក្រោយកម្ពុជាផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលជាង៣ខែកន្លងមកនេះ។

 សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានជាង៩ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២០ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជាង១០ពាន់លានដុល្លារអាមេរិក។ យើងនឹងរង់ចាំមើលបន្ដទៀតថា តើរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងមានយុទ្ធសាស្ត្រអ្វីបន្ថែមទៀតក្នុងការជំរុញ ដល់គោលដៅនាំចេញនាំចូលរវាងគ្នានឹងគ្នាបន្ដទៀត ដើម្បីអាចឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារតាមកាគ្រោងទុកនោះ?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមត្រីធំមួយវិនិយោគជាង២លានដុល្លារ គ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅជប៉ុននៅឆ្នាំក្រោយ

ព័ត៌មាន
កសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ា Cambodia Fresh Farm បានបើកដំណើរការសាកល្បងអស់រយៈពេល៤ឆ្នាំមកហើយ និងបានចំណាយទឹកប្រាក់ប្…

Amazon និង Alibaba កំពុងប្រជែងដណ្ដើមទីផ្សារគ្នា​នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកដ៏ធំរបស់អាមេរិក គឺអាម៉ាហ្សូន (Amazon) បាននិងកំពុងតែឈានជើងចូលក្នុងទីផ្សារនៅវៀតណាមហើយ ដោយក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ