ទេសចរណ៍ធ្លាក់ចុះ

វិស័យទេសចរណ៍នៅតែបន្ដធ្លាក់ចុះ ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០នេះ


វិស័យទេសចរណ៍ ត្រូវបានគេចាត់ទុកថា ជាវិស័យមួយនៅទូទាំងសកលលោក ដែលរងគ្រោះខ្លាំងជាងគេ នៅអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩នេះ។ យ៉ាងណាមិញ វិស័យទេសចរណ៍កម្ពុជាក៏កំពុងតែបន្ដដាំក្បាលចុះដដែល ពោលគឺចំនួនភ្ញៀវទេសចរអន្តរជាតិ នៅតែបន្តធ្លាក់ចុះខ្លាំង។ តួយ៉ាង ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជាធ្លាក់ចុះ ៥៩% ខណៈសកម្មភាពទេសចរណ៍ក្នុងស្រុកក៏ធ្លាក់ចុះរង្វង់ ៥០% ដែរ។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

បើយោងតាម​របាយការណ៍​ថ្មីចុងក្រោយ​មួយរបស់​ក្រសួង​ទេសចរណ៍ ចេញផ្សាយ​សម្រាប់​ខែឧសភា ឆ្នាំ ២០២០នេះ បានបង្ហាញថា គិតចាប់​ពីខែមករា ដល់ខែឧសភា កន្លងទៅនេះ ចំនួនសកម្មភាព​ទេសចរណ៍​ក្នុងស្រុក មានជាង ៣លាន ៧សែនដង ក្នុងនោះ​មានប្រជាពលរដ្ឋ​ខ្មែរជាង ២លាន ២សែននាក់ និងភ្ញៀវទេសចរណ៍​បរទេសជិត ១លាន ៥សែននាក់ ដែលតួលេខនេះ មានការធ្លាក់ចុះ​រង្វង់ ៥០% បើធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំ ២០១៩កន្លងទៅ។

អំឡុងពេលនេះ ទីក្រុងភ្នំពេញ​ទទួលបាន​ភ្ញៀវទេសចរជាង​ ១លាន ៥សែននាក់ ខណៈតំបន់ឆ្នេរ​សមុទ្រ ជាកន្លែងទាក់ទាញ​បន្ទាប់ ដែលមានភ្ញៀវ​ទេសចរជាង ១លាន ៤សែននាក់ ហើយតំបន់​សៀមរាប​អង្គរ ទទួលបាន​ជាង ៥សែននាក់។

បើតាមរបាយការណ៍​ថ្មីចុងក្រោយ​មួយ របស់ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា បានបង្ហាញ​ឲ្យឃើញថា នៅក្នុង​ឆមាសទី ១ ដើមឆ្នាំ ២០២០នេះ ចរាចរណ៍​អ្នកដំណើរនៅ​ប្រទេស​កម្ពុជា មានជាង ១លាន ៩សែនជើង ធ្លាក់ចុះ​ជាង ៦៧% ដោយក្នុងនោះ ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញ​មាន​សកម្មភាព​ហោះហើរ​ជាង ១លាន ១សែនដង ខណៈព្រលាន​យន្តហោះអន្តរជាតិ​​សៀមរាប មានជាង ៦សែនដង និងក្រុងព្រះ​សីហនុ មានជិត ២សែនដង។

យោងតាមរបាយការណ៍​ប្រឆាំឆមាស​ទី១ ឆ្នាំ ២០២០ របស់ធនាគារ​ជាតិនៃ​កម្ពុជា ក៏បានលើក​ឡើងដែរថា ដោយសារតែ​កម្ពុជា ពឹងផ្អែក​ខ្លាំងទៅ​លើវិស័យ​ខាងក្រៅ បានធ្វើឲ្យ​វិស័យទេសចរណ៍​កម្ពុជា​រងឥទ្ធិពល​អវិជ្ជមាន ដោយក្នុងឆ្នាំ ២០២០ ចំនួនភ្ញៀវទេស​ចរអន្តរជាតិ អាចនឹង​ធ្លាក់ចុះដល់​ទៅ ៥៥% ខណៈឆ្នាំ ២០១៩​កន្លងទៅ មានកំណើន ១១% ហើយក្នុងនោះ ភ្ញៀវទេសចរចិន ដែលឈរ​លើលំដាប់​លេខ ១ នឹងធ្លាក់ចុះយ៉ាងគំហុក​ប្រមាណ ៧១%។

បើតាមការព្យាករ​របស់ រាជរដ្ឋាភិបាលកម្ពុជា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ ២០២០នេះ អាចនឹង​ធ្លាក់ចុះ​ដល់ -១,៩% ហើយពាក់ព័ន្ធ​នឹងវិស័យ​ទេសចរណ៍ អនុវិស័យ​សណ្ឋាគារ​ និងភោជនីយដ្ឋាន រំពឹងនឹង​ធ្លាក់ចុះ-៩,៧%។

យ៉ាងណាក៏ដោយ សកម្មភាពទេសចរ​ក្នុងស្រុក ត្រូវបាន​គេរំពឹងថា នឹងកើនឡើង​មកវិញ​យ៉ាងឆាប់រហ័ស បន្ទាប់ពី​ប្រជាពលរដ្ឋ​កម្ពុជា បានផ្អាក​ធ្វើដំណើរ​មួយរយៈពេល​កូវីដ-១៩នេះ និងដោយសារតែ​ការផ្អាកការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅកាន់​បរទេសផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលគយ និងពន្ធដារ ប្រមូលបានជិត៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០នេះ

ព័ត៌មាន
បើទោះបីជាមានព្យុះភ្លៀងកូវីដ-១៩ បាននិងកំពុងបោកបក់ខ្លាំងមកសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក៏ដោយចុះ ប៉ុន្ដែបើម…

តំណាង SME ស្នើឲ្យធនាគារ SME បញ្ចេញប្រាក់កម្ចីបន្ថែម

ព័ត៌មាន
ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួននៅតែព្យាយាមជំរុញឲ្យធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME B…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ