ស្ថានភាពកូវីដ-១៩នៅកម្ពុជា

ក្រសួងសុខាភិបាល៖ កម្ពុជាកំពុងឈានទៅរកការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ និងព្រមានពីវត្តមានមេរោគបំប្លែងថ្មី ឌែលតា


ស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែឈានទៅរកការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ដែលធ្វើឲ្យមានការបាត់បង់អាយុជីវិតប្រជាជន រួមទាំងផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាពិសេសការ មកដល់នូវមេរោគបំប្លែងថ្មីប្រភេទឌែលតា (Delta) តែម្ដង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល ដែលចេញប្រកាសនៅថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ ២០២១។
ស្ថានភាពកូវីដ-១៩នៅកម្ពុជា

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​នូវ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ឌែ​លតា​(Delta)​ដែល​មាន​សមត្ថភាព​នៃ​ការ​ឆ្លង​បាន​យ៉ាង​លឿន​ជាង​មុន និង​បង្ក​ជា​ជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ ជាង​មុន​នោះ​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​ក្រសួងសុខាភិបាល​ចេញ​នូវ​យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​អំពី​ការ​យល់​ដឹង គ្រោះថ្នាក់​នៃ​មេរោគ​កូ​វី​ដ​១៩​គឺ​ទាម​ទាមទារ​ឲ្យ​មានការ​ប្រឹងប្រែង និង​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា​ខ្លាំង​បំផុត នៅ​ក្នុង​ដំណាក់កាល​នេះ ដើម្បី​កាត់​ផ្ដាច់​ខ្សែចម្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ទប់ស្កាត់​ការ​ធ្លាយ​ចូល​ក្នុង​សហគមន៍ នៃ​មេរោគ​កូ​វី​ដ​-១៩​ប្រភេទ​ថ្មី ឌែ​លតា​(Delta) នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​ស្ថានភាព​នេះ ក្រសួងសុខាភិបាល​បាន​ចាត់​ទុក​ថា ការ​ចូលរួម​របស់​បុគ្គល​ម្នាក់​ៗ គ្រួសារ​នីមួយ​ៗ សហ​គម​ន៏ ព្រមទាំង​ស្ថាប័ន និង​វិស័យ​ឯកជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ចូលរួម​ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​ការ​បង្ការ និង​ការពារ​ពី​មេរោគ​កូ​វី​ដ​១៩​ឲ្យ​បាន​ល្អ ព្រោះ​វា​ជា​គឺជា​គន្លឹះ​ដ៏​សំខាន់​តែ​មួយ​គត់ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល និង​បាន​ជួយ​ជំរុញ​លើ​ទឹកចិត្ត​ប្រជាជន​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុ​វត្តិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​វិធានការ ៣​ការពារ និង​៣​កុំ​។

ដើម្បី​ប​ញ្ឆៀ​ស​នូវ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​ថ្មី បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​តែ​បន្ដ​យកចិត្តទុកដាក់​រក្សា​អនាម័យ​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ការ​ប្រើប្រាស់​ម៉ាស់​ការពារ ការ​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ និង​វិធាន​អនាម័យ​សម្រាប់​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ដោយ​គិត​មក​ត្រឹម​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ប្រមាណ​ជាង​៧​ម៉ឺន​៣​ពាន់​នាក់​ហើយ ករណី​ជា​សះស្បើយ​សរុប​មាន​ជាង​៦​ម៉ឺន​៥​ពាន់​នាក់ និង​ករណី​ស្លាប់​សរុប​ជាង ១,៣០០​នាក់​។ បើ​មើលទៅ​លើ​សម្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​វិញ គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែកក្កដា កម្ពុជា​មាន​អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​សរុប​ជាង​៦​លាន​៧​សែន​នាក់ អ្នក​ចាក់​បាន​គ្រប់​២​ដូ​សមាន​ជាង​៤​លាន​៤​សែន​នាក់ តាម​តួលេខ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​សម្រេច​បាន​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ជាង​៦៧%​ហើយ នៃ​ផែនការ​ចាក់​វ៉ាក់សាំង​១០​លាន​នាក់​៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពទីផ្សារការងារនៅក្នុងប្រទេសចិន មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ចិនជាប្រទេសដែលតែងតែផ្តល់អាទិភាព និង គាំទ្រខ្លាំងមែនទែនទៅលើទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក្រោយពីបានមើលឃើញពីវិស័យការងារថា ជាកត្តា…

គណៈរដ្ឋមន្ត្រីថៃគ្រោងអនុម័តថវិកាជាង ៦៥០លានដុល្លារ ជួយសិស្សសាលាអំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រសួងអប់រំរបស់ថៃ កំពុងរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីសម្រាប់កញ្ចប់ទឹកប្រាក់ជាង៦៥០លានដុល្លារអាមេរិក ដើម្បីជាការឧបត្ថម្ភធនដល់ការចំណាយសិក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ