ចរាចរណ៍-ផ្លូវទឹក

កប៉ាល់ដឹកអ្នកដំណើរ ព្រែកព្នៅ-តាខ្មៅចំនួន២គ្រឿងអាចដំណើរការថ្ងៃទី១២ ខែមេសា


លោក វ៉ាស៊ឹម សុរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ខេមបូណូមីស ថា ប្រហែលជាថ្ងៃទី១២ ខែមេសាខាងមុននេះ កប៉ាល់ចំនួន ២គ្រឿងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមដឹកអ្នកដំណើរពីព្រែកព្នៅដល់ក្រុងតាខ្មៅ ដោយមានចំណតចំនួន៦កន្លែង។
នេះជាកប៉ាល់របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន
ដោយ

បើតាម លោក វ៉ាស៊ឹម សុរិយា ចំណតទាំង៦នេះ រួមមាន៖ ចំណតស្ពានព្រែកព្នៅ ឫស្សីកែវត្រង់ចំណតឡានក្រុង ផែភ្នំពេញ ចំណតអរិយក្សត្រ-កោះពេជ្រ ច្បារអំពៅ និងត្រង់កន្លែងអ្នកតាចិនក្រុងតាខ្មៅ។ 

យ៉ាងណាក៏ដោយ លោក វ៉ាស៊ឹម សុរិយា មិនអាចបញ្ជាក់ពីតម្លៃសំបុត្រកប៉ាល់បានទេ ដោយគ្រាន់តែបញ្ជាក់ថា ចាប់ពីថ្ងៃបើកដំណើរការរហូតដល់ខែសីហា ក្រសួងនឹងអនុញ្ញាតឲ្យពលរដ្ឋជិះកប៉ាល់នេះដោយមិនបង់ប្រាក់ឡើយ។

លោកអត្ថាធិប្បាយថា៖ «ប្រហែលជាដំណើរការនៅថ្ងៃទី១២ ខែមេសា តែខ្ញុំអត់ទាន់ច្បាស់ទេ ព្រោះ អាចច្រឡំគ្នា។ ការដំណើរការកប៉ាល់ដឹកអ្នកដំណើរ គឺជាគោលដៅរបស់ក្រសួង ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រីផ្ទាល់ គឺទី១ កាត់បន្ថយការកកស្ទះចរាចរណ៍ខ្លះ។ ទី២ គឺចាប់ផ្តើមប្រើប្រាស់ធនធានទន្លេរបស់យើង ព្រោះ ទន្លេយើងមានសក្តានុពលធំក្នុងការដឹកជញ្ជូន»៕   


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ដូង​​ជ្រលក់​ថ្នាំ​គីមី​ឲ្យ​សម្បក​ ស ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ហូប ឬទេ? ស្ដាប់​អ្នក​ជំនាញ...

ព័ត៌មាន
នៅលើ​ចិញ្ចឹម​ផ្លូវ​ព្រះ​ត្រសក់​ផ្អែម​កែង​នឹង​មហាវិថី​ព្រះសីហនុ មាន​អាជីវករ​លក់​ដូង​ជា​ច្រើន បាន​យក​លលាដ៏​ដូង ជ្រលក់​ម្សៅ​គីមី​ម្យ៉ាង ដ…

៥ឆ្នាំចុងក្រោយនេះ កំណើន​វិស័យ​កសិកម្ម​នៅសល់​តែ ១% ប៉ុណ្ណោះ!

ព័ត៌មាន
គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កន្លងទៅនេះ កំណើនវិស័យកសិកម្មរបស់កម្ពុជា នៅមានការលូតលាស់ត្រឹមតែ១% ប៉ុណ្ណោះ ខណៈដែល កម្ពុជាធ្លាប់ត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ