ពាណិជ្ជកម្ម​កម្ពុជា-អង់គ្លេស

ពាណិជ្ជកម្ម​កម្ពុជា និងអង់គ្លេស​រង្គោះរង្គើយ៉ាងណាខ្លះ ក្រោយមាន Brexit និង កូវីដ-១៩?


ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង អង់គ្លេស នៅជិតពាក់កណ្ដាលឆ្នាំ២០២១នេះ ហាក់មិនសូវមានភាពល្អប្រសើរប៉ុន្មានទេ ពោលគឺចាប់តាំងពីមានវិបត្តិកូវីដ-១៩ផ្ទុះឡើងមក ហើយអង់គ្លេសក៏ទើបតែបានចាកចេញពីសហភាពអឺរ៉ុប (Brexit)។ តួយ៉ាង បើតាមទិន្នន័យ ដែលមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានផ្តល់ឲ្យសារព័ត៌មានខេមបូណូមីស បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ប្រមាណជិត២៦០លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រមាណជាង១៧% បើធៀបនឹងឆ្នាំ២០២០។
ជំនួប​ពិភាក្សាការងារទ្វេភាគីរវាង​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស (រូបភាព៖ ឯកឧត្តម ប្រាក់ សុខុនា)
ដោយ

នៅដើមឆ្នាំ២០២១នេះ តួលេខនាំចេញនាំចូលទំនិញផ្សេងៗ រវាងកម្ពុជា និង អង់គ្លេសមិនបានបង្ហាញពីភាពវិជ្ជមាននោះទេ។ ជាក់ស្តែងទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសមានប្រមាណជាង ២៣០លានដុល្លារ ថយចុះជាង១៧%      ខណៈ ដែលការនាំចូលមកវិញមានទំហំទឹកប្រាក់ប្រមាណជាង១៨លានដុល្លារ ថយចុះជិត១៧%ដូចគ្នាដែរ។ ចំពោះមុខទំនិញដែលកម្ពុជា នាំចេញទៅអង់គ្លេសភាគច្រើនជាផលិតសម្លៀកបំពាក់ និង គ្រឿងបង្គំសម្រាប់យានយន្ត ខណៈដែលកម្ពុជានាំចូលពីអង់គ្លេសវិញមានដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឱសថ គ្រឿងសំអាង រថយន្ត គ្រឿងម៉ាស៊ីនកសិកម្មជាដើម។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាជំងឺកូវីដ១៩ តែមិនមែនដោយសារតែការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសនោះទេ ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរំពឹងទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសមកកាន់កម្ពុជា គួបផ្សំនឹងភាពធូរស្រាលនៃជំងឺកូវីដ១៩ផងនោះ នឹងជំរុញឲ្យទំហំពាណិជ្ជកម្មនៃរវាងប្រទេសទាំងពីរ ស្ទុះងើបឡើងវិញក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ទោះបីជាចក្រភពអង់គ្លេស បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបទៅហើយក្តី ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងនៅតែរក្សាបានជាប្រក្រតី ពោលគឺការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២នៅតែបន្តជាធម្មតា។

ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-អង់គ្លេស មានការធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែក្រសួងពាណិជ្ជកម្មរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានកំណើនឡើងវិញ ក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសមកកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយបានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សាខុន ,ជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន, និងបានចុះទៅទស្សនាមជ្ឈមណ្ឌលឯកសារកម្ពុជាជាដើម។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កម្ពុជាក៏មានផែនការនឹងស្វែងរកកិច្ចពិភាក្សាដើម្បីសិក្សាពីលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអង់គ្លេសផងដែរ ខណៈដែលបច្ចុប្បន្ន ក្រោយពីបានចាកចេញពីសហភាពអឺរ៉ុប ប្រទេសអង់គ្លេសនេះ ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសជាច្រើនរួចហើយដែរ ក្នុងនោះ សម្រាប់ប្រទេសអាស៊ាន សិង្ហបុរី និងវៀតណាម គឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាមួយនឹងអង់គ្លេសរួចរាល់ហើយនិងទើបតែបានចូលជាធរមាននៅដើមឆ្នាំ២០២១នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតឡានជប៉ុន Mazda ផ្អាកផលិតកម្មនៅក្នុងខែកក្កដា ដោយសារតែខ្វះខាតបន្ទះឈីប

ព័ត៌មាន
រោងចក្រផលិតរថយន្ដជប៉ុនធំមួយ Mazda Motor Corp បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា នឹងផ្អាកដំណើរការផលិតកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសជប៉ុនរ…

អាមេរិកមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំង មកពីមូលហេតុអ្វី?

ព័ត៌មាន
ស្របពេលដែលប្រទេសចិនកំពុងបោះពួយការសម្រុកចាក់វ៉ាក់សាំងយ៉ាងលឿនស្លេវ ដល់ជាង១ពាន់លានដូសនោះ មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិកឯណោះវិញ បានគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ