កម្ពុជា​នាំចេញទៅអាមេរិក

ការនាំចេញរបស់កម្ពុជាទៅអាមេរិកនៅតែស្ទុះកើនខ្លាំង ជាមួយទឹកប្រាក់ជិត២ពាន់លានដុល្លារ


ក្នុងរយៈពេល​៤ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបានជិត២ពាន់លានដុល្លារ កើនឡើងប្រមាណ៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីអាមេរិកមកវិញ មានជិត៩៤លានដុល្លារអាមេរិក កើនឡើងជិត១១%។ បើសរុបទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកនៅ៤ខែមកនេះ មានប្រមាណ ២ពាន់លានដុល្លារ កើនឡើងជិត២៩%។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលខេមបូណូមីសទទួលបានថ្មីៗនេះ។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កត្តាដែលជួយជំរុញ​ឲ្យការនាំចេញរបស់កម្ពុជាទៅ​សហរដ្ឋអាមេរិក​នៅតែអាចរក្សាកំណើន ដោយសារការខិតខំពង្រីក​ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា និងសហរដ្ឋអាមេរិក​មានទំហំធំជាងមុន​ ក្រោយមានការជួយជ្រោមជ្រែងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការពង្រីកកិច្ច​សហប្រតិបត្តិការ​ល្អទេ្វភាគី និងការអនុវត្តបានល្អនូវ​លក្ខខណ្ឌ​ការងារមួយចំនួន​ ក៏ជាកត្តារួមចំណែកផងដែរ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ បានបន្ថែមទៀតថា កាលពីពេលកន្លង​ទៅឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​ស្នើឲ្យក្រុមហ៊ុន​បញ្ជាទិញ​របស់សហរដ្ឋអាមេរិក កុំឲ្យលប់ចោលការបញ្ជាទិញ និងបង្កើនការបញ្ជាទិញ​ទំនិញ​កាន់តែច្រើនថែមទៀត​ពីកម្ពុជា។ ការផ្គត់ផ្គង់ទំនិញ​គ្រប់ចំនួន និងទាន់ពេលរបស់កម្ពុជា ក៏ជា​កត្តារួមចំណែក​ជួយបង្កើនទំនុកចិត្តដល់ក្រុមហ៊ុន​សហរដ្ឋអាមេរិក ក្នុងការបញ្ជាទិញទំនិ​ញពីកម្ពុជាដែរ។ 

មុខទំនិញដែលជួយជំរុញឲ្យ​ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរួមមានសម្លៀកបំពាក់ ស្បែងជើង និងសម្ភារកាបូប និងវាលីគ្រប់ប្រភេទ។ បន្ថែមលើនេះ មុខទំនិញដូចជាអំពូលភ្លើង ទោចក្រយាន គ្រឿងសង្ហារឹម ខ្សែចម្លងអគ្គិសនី និងក្ដារកុងប៉្លាកេ ក៏មានការកើនឡើងដែរ។

គួររំលឹកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២០ មានទឹកប្រាក់សរុបជិត៧ពាន់លានដុល្លា កើនឡើងជិត ១៨% បើធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹមតែជាង ៥ពាន់៨រយលានដុល្លារប៉ុណ្ណោះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្ម៖ ផ្លែចេកស្រស់កម្ពុជា កំពុងប្រកួតប្រជែងដណ្ដើមទីផ្សារគ្នាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ពុជា ឯកឧត្តម វេង សាខុន អះអាងថា ផលិតផលផ្លែចេកស្រស់របស់កម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងប្រកួតប្រជែងដណ្ដើមទីផ្សារគ្នាជា...

ក្រសួងពាណិជ្ជកម្មបានបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់នៅតាមតំបន់បិទខ្ទប់ហើយ តែការលក់នៅលើបណ្ដាញអនឡាញ​នៅបន្ដ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់ចំនួន១១ទីតាំង ស្មើនឹង ២៦ស្តង់ ក៏ដូចជាផ្អាកការលក់ស្បៀងតាមរថយន្តចល័តជូនដល់ពល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ