ការនាំចេញនាំចូល​ទៅអាមេរិក

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅតែរក្សាបានអត្រាកំណើន២ខ្ទង់ នៅ៨ខែឆ្នាំ២០២០ ទោះបីបញ្ហាកូវីដ-១៩ បន្តអូសបន្លាយ


ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ដដែល បើទោះបីជាបញ្ហាកូវីដ-១៩ បាននិងកំពុងបន្ដអូសបន្លាយ រំខានដល់សកម្មភាពសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្ដី។ តួយ៉ាង ៨ខែមកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ សម្រេចបានដល់ទៅ ជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខដែលបានបង្ហាញដោយការរិយាល័យជំនឿនរបស់អាមេរិក។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

ទិន្នន័យ​ពី​ស្ថាប័នរដ្ឋ​របស់​អាមេរិក​ដដែលនេះ បាន​ឲ្យដឹងថា នៅ៨ខែមកនេះ កម្ពុជា​បាន​នាំចេញ​ទៅអាមេរិក​មានដល់ទៅប្រមាណ ៤ពាន់លាន​ដុល្លារ កើនឡើង​ប្រមាណ ២២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន ខណៈដែលរយៈពេល​ដូចគ្នា​នេះ ​កម្ពុជា​នាំចូលពីអាមេរិក​មកវិញ​មានប្រមាណជិត ២០០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៤៤%។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន កាលពីខែកញ្ញា​កន្លងទៅ សម្តេច តេជោ ហ៊ុន សែន ក៏បាន​ថ្លែង​​ដោយ​មាន​មោទនភាព​ចំពោះ ពាណិជ្ជកម្ម​ទ្វេភាគី​​រវាង​កម្ពុជា និងអាមេរិក ដែលនៅតែបន្ដ​កើនឡើង បើទោះបីជា​ស្ថិត​នៅក្នុង​ស្ថានភាព​ផ្ទុះរាលដាល​កូវីដ-១៩ក្ដី។

លើសពីនេះ សម្តេច ក៏បាន​ស្នើឲ្យ​តំណាង​ក្រុមហ៊ុន​អាមេរិក​អស់ បន្ដជំរុញ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែងនៅកម្ពុជា និងជួយ​ទាក់ទាញ​វិនិយោគិន អាមេរិក​បន្ថែមទៀត ឲ្យមកវិនិយោគ​នៅកម្ពុជា​កាន់តែច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិការអាមេរិក - អាស៊ានផងដែរ។

ពិសេស​ជាងនេះទៀត គឺ​កម្ពុជា​ទើបតែ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេសចិន​ជាផ្លូវ ដោយ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ សម្តេច តេជោ ហ៊ុន សែន​រំពឹងថា នឹងផ្ដល់​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែលមាន​បំណង​រើ​​ផលិតផល​មកកាន់​តំបន់អាស៊ីអាគ្នេយ៍ អាច​ជ្រើសយក​កម្ពុជា​ជាមូលដ្ឋានផលិត ដើម្បី​នាំចេញ​ទៅកាន់ប្រទេស​ចិន​ផងដែរ។​

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ភាគច្រើន​កម្ពុជា​មានផលិតផល​ នាំចេញទៅអាមេរិក ដូចជា​វាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់​ការធ្វើដំណើរ និងផលិតផល​កសិកម្ម​មួយចំនួទៀត ខណៈដែល​អាមេរិក​នាំចូល​មកកម្ពុជា​វិញ មានដូចជា​គ្រឿងចក្រ យានយន្ដ និង​ចំណីសត្វជាដើម។

កាលពីឆ្នាំ ២០១៩ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និអាមេរិក សម្រេចបាន​ដល់ទៅ ៥ពាន់៨រយ លាន​ដុល្លារ កើនឡើង​ ៣៧% ធៀបនឹង​ឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំ Samsung នឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិភាក្សាគម្រោងវិនិយោគរោងចក្រ

ព័ត៌មាន
អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺលោក Lee Jae-Yong បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសវៀតណាម និ…

កម្ពុជាទទួលបានទុនវិនិយោគបរទេសក្នុងវិស័យសំណង់ជាង ៩,៥ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ

ព័ត៌មាន
នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ ការវិនិយោគសំណង់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ វិស័យឯកជនមកពីក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតជាតម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ