ចរាចរណ៍ទំនិញតាមច្រកព្រំដែន

ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង


ថ្មីៗនេះ ប្រទេសវៀតណាមបានចាប់ផ្តើមរឹតបន្តឹងកាន់តែខ្លាំង នៅតាមច្រកព្រំដែនជាមួយកម្ពុជា ដោយមានការដាក់ពង្រាយបុគ្គលិកយោធានៅតំបន់ខ្លះតាមច្រកព្រំដែន ដើម្បីត្រៀមទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់ ដោយបារម្ភពីការឆ្លងរីករាលដាលកូវីដ-១៩ នៅចំពេលដែលស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៃនៅកម្ពុជាកំពុងរីករាលខ្លាំង។ ទោះជាបែបនេះក្ដី ប្រធានច្រកព្រំដែនកម្ពុជាវៀតណាម (ជ្រៃធំ-ឡុងបិញ) អះអាងថា ការរឹតបន្ដឹងនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការដោះដូរទំនិញរវាងកម្ពុជាវៀតណាមនៅច្រកជ្រៃធំនោះទេ ពោល គឺការនាំចេញនាំចូលទំនិញនៅតែមានភាពរលូនជាធម្មតា។
ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង

លោក សែ ឈុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៅខេត្តកណ្តាល បានប្រាប់សារព័ត៌មាន ខេមបូណូមីសតាមប្រព័ន្ធតេឡក្រាមថា នៅច្រកព្រំដែនកម្ពុជាវៀតណាម (ជ្រៃធំ-ឡុងបិញ) ដូចមិនទាន់ឃើញមានការដាក់ពង្រាយកងកម្លាំងយោធារបស់វៀតណាម ដូចនៅច្រកព្រំដែននៅខេត្តផ្សេងៗនោះទេ ហើយទំនិញចេញចូលជាធម្មតា គ្រាន់តែថា មានការរឹតបន្តឹងតិចតួចលើបញ្ហាកូវីដ-១៩ខ្លះប៉ុណ្ណោះ។ តែអ្វីដែលបញ្ហានោះ គឺមានអាជីវករភាគច្រើនលើកឡើងថា នៅមានបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការដឹកជញ្ជូនទៅកាន់រាជធានីភ្នំពេញ ដូច្នេះត្រូវកាត់បន្ថយការនាំចូល និងខ្លះទៀតថា គ្មានម៉ូយកម្ម៉ង់ ព្រោះផ្សារជាច្រើនត្រូវបិទជាដើម។

ក្រោយរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅហើយ លោក សែ ឈុនទ្រី បានរំពឹងថា ការនាំចូលនាំចូលទំនិញអាចនឹងមានការកើនឡើង ជាងកាលពីនៅអំឡុងបិទខ្ទប់ ព្រោះថា ថ្វីត្បិតតែនៅមានបែងចែកតំបន់ក្រហម លឿងទុំ និងលឿងក៏ពិតមែន តែយ៉ាងហោចណាស់ ការដឹកជញ្ជូនទំនិញ ជាពិសេសបន្លែផ្សេងៗឆ្លងកាត់រាជធានីភ្នំពេញក៏ងាយស្រួលជាងមុនដែរ។

តាមការរាយការណ៍របស់សារព័ត៌មាន VN Express កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានឲ្យដឹងថា នៅថ្ងៃទី ០២ ខែឧសភា  វៀតណាមបានបញ្ជូនយោធាជាង៣០០នាក់ ទៅកាន់តំបន់ក្បែរនឹងកម្ពុជា ដើម្បីការពារការមិនឲ្យមានការឆ្លងដែនខុសច្បាប់  ដោយសារមានការបារម្ភពីការឆ្លងរីករាលដាលកូវីដ-១៩។

ការដាក់ពង្រាយកម្លាំងនៅតាមតំបន់ព្រំដែនវៀតណាម និង កម្ពុជានោះ មានដូចជានៅតាមតំបន់ព្រំដែននៃខេត្តតៃនិញ  និងនៅខេត្តបិញផុកជាដើម។ ហើយមិនមែនតែ ដាក់ពង្រាយកម្លាំងតាមព្រំដែនក្បែរកម្ពុជានោះទេ វៀតណាមក៏មានពង្រាយកម្លាំងតាមព្រំដែនឡាវ និងចិនផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ឧសភា តួលេខអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅប្រទេសវៀតណាម មានតែជិត៣ពាន់នាក់ប៉ុណ្ណោះ ដោយចំនួនអ្នកឆ្លងថ្មីមាន ១០នាក់ អ្នកស្លាប់ជាង៣០នាក់ ខណៈដែលកម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបជិត១៧.០០០នាក់ហើយ និងអ្នកស្លាប់ជាង១០០នាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងថ្មីជិត ៥០ មានទុនជាង ២ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២១

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តលើគម្រោងអភិវឌ្ឍន៍ថ្មីៗជិត៥០គ្រោង នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២១ ដែលមានទុនវិនិយោគជាង ២ពាន…

វៀតណាមជំនួសតំណែងចិន ក្លាយជាអ្នកនាំចេញគ្រឿងសង្ហារឹមធំបំផុតទៅអាមេរិក

ព័ត៌មាន
វៀតណាម បាននាំមុខប្រទេសចិនក្លាយជាអ្នកនាំចេញគ្រឿងសង្ហារឹមធំជាងគេបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈដែលរោងចក្រផលិតនៅចិនជាច្រើន កំពុងប្រឈមនឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ