ការមកដល់នៃវ៉ាក់សាំងស៊ីណូហ្វាម

កម្ពុជានឹងមានវ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនគោលដៅកំណត់របស់រដ្ឋាភិបាលនៅត្រឹមសីហាខាងមុខ


វ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅនៅថ្ងៃទី៦ ខែកក្កដានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅត្រឹមខែសីហាខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងគ្រប់ចំនួន២០ដូស ដើម្បីចាក់ជូនពលរដ្ឋ១០លាន គ្រប់តាមគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់ហើយ។
វ៉ាក់សាំងកូវីដ១៩ ៦០ម៉ឺនដូស ពីចិន ដឹកមកដល់កម្ពុជាហើយ! (រូបភាព៖ ហ្វេសបុកនាយករដ្ឋមន្ត្រី)

នៅថ្ងៃទី៦ ខែកក្កដានេះ កម្ពុជាបានទទួលនូវវ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ-១៩ ចំនួន​ ១ដូសបន្ថែមទៀត​ក្រោមការបញ្ជាទិញរដ្ឋាភិបាលកម្ពុជាពីប្រទេសចិន។ ក្រោយការមកដល់នៃវ៉ាក់សាំងស៊ីណូហ្វាម១លានដូសថ្មីនេះ បានធ្វើឱ្យចំនួន​វ៉ាក់សាំង​ដែល​​កម្ពុជាទទួលបានសរុប​មកទល់ពេលនេះមានប្រមាណជាង ១០លានដូសហើយ។

បើតាម​សម្ដេចតេជោ ហ៊ុន សែន​បានបញ្ជាក់​កាលពីថ្ងៃទី ០១ ខែកក្កដា បានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងពីប្រទេសចិនចំនួន៤លានដូសបន្ថែមទៀតនៅថ្ងៃទី១០ ខែកក្កដា ដោយក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ១លានដូស និង ស៊ីណូវ៉ាក់ ៣លានដូស ខណៈដែល​នៅខែ​សីហា នឹងទទួលបាន​៤លានដូសបន្ថែមទៀត ដូច្នេះ គិតដល់​ខែសីហា កម្ពុជា​នឹងទទួលបាន​វ៉ាក់សាំង​សរុប​២០លានដូស គ្រប់ចំនួន​គោលដៅ​ចាក់ជូនពលរដ្ឋ​១០លាន​ហើយ។

គួរជម្រាបផងដែរថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែកក្កដានេះមានអ្នកចាក់វ៉ាក់សាំងលើកទី១សរុបប្រមាណជាង៤លាន ៦សែននាក់ខណៈដែលអ្នកទទួលបានវ៉ាក់សាំងលើកទី២ចំនួនប្រមាណជាង៣លាននាក់ សរុបជារួម​កម្ពុជា​សម្រេចបាន​ការចាក់វ៉ាក់សាំង ៤៦%​ ហើយបើធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​។ 

គិតត្រឹមថ្ងៃទី៦ ខេកក្កដានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៥៦.១២២នាក់, អ្នកជាសះស្បើយសរុប ៤៨.០៤០នាក់ និងករណីស្លាប់សរុប ៧៧៩។ តួលេខ​អ្នកឆ្លងថ្មីសម្រាប់​ថ្ងៃទី ០៦​ខែកក្កដា មាន៩៣៥នាក់ ជាសះស្បើយ​៦៥៤នាក់ និងស្លាប់​៣១នាក់៕

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុន សែន ថ្មីៗនេះ ក៏ទើបតែបានប្រកាសដាក់ចេញយុទ្ធសាស្រ្តថ្មីៗក្នុងការព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព, ២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល, ៣-រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ៤-ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែមដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៥-ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ៕

អត្ថបទដោយ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសលើកដំបូងនៅជប៉ុន

ព័ត៌មាន
កម្ពុជាគ្រោងនឹងបង្កើតឲ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្មនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងសក្ដានុ…

ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងវិធានការតាមការដ្ឋានសំណង់ចាំបាច់មួយចំនួន

ព័ត៌មាន
រដ្ឋាភិបាលថៃគ្រោងនឹងអនុញ្ញាតឲ្យការដ្ឋានសំណង់ចាំបាច់មួយចំនួនតូចនៅក្រុងបាងកក និង ខេត្តជុំវិញនោះ អាចបើកដំណើរការឡើងវិញជាបណ្តើរៗបាន បើទោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ