ការនាំចេញ​ចេកអំបូងលឿង

កម្ពុជា នាំចេញចេកអំបូងលឿងជាង ២៣ ម៉ឺនតោន កើនឡើង ២២៥% នៅ៩ខែឆ្នាំ២០២០


រយៈពេល ៩ខែ ដំបូង នៃឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ ២៣,៥ ម៉ឺនតោន កើនឡើងដល់ទៅ ២២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដែលត្រូវបានយកមកផ្សាយបន្ដដោយភ្នាក់ងារព័ត៌មានវៀតណាម VNA។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ

សារព័ត៌មាន​វៀតណាមដដែលនេះ បាន​ស្រង់សម្ដី​របស់​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យដឹងថា ការនាំចេញ​ផ្លែចេក​អំបូងលឿង​មានការ​កើនឡើង​នេះ គឺមានតាំងពីពេល​ដែល​ប្រទេសចិន បានទទួលស្គាល់ថា ការនាំចេញ​ចេក​​របស់​កម្ពុជា គឺ​ប្រកាន់ខ្ជាប់​ដោយគោរព​តាមស្ដង់ដារ​ដែលបាន​កំណត់​។

ឯកឧត្តម ងិន ឆាយ បាន​បន្ថែមទៀតថា ទំហំ​នៃការ​នាំចេញ​ផ្លែចេក​អំបូងលឿង​របស់​កម្ពុជា នឹង​បន្ត​កើនឡើង​ថែមទៀត នៅក្នុង​ពេល​ខាងមុខ ខណៈដែល​​ការបញ្ជា​ទិញ​ពីប្រទេសចិន​កំពុង​កើនឡើង​កាន់តែច្រើនឡើងៗ ហើយ​ក្រុមហ៊ុន​ជាច្រើន​កំពុង​ពង្រីកតំបន់​ដាំដុះ​របស់ពួកគេផងដែរ។

ចេកអំបូងលឿង គឺជាផលិតផល​​​សំខាន់​សម្រាប់​ការនាំចេញ ព្រោះវា​ធន់ និង​មិនឆាប់ទុំលឿនពេក​នោះទេ។ ក្នុង​ផ្ទៃដី ១ហិកតា អាច​ប្រមូលផល​បាន​៣ដង ក្នុងរយៈពេល ២ឆ្នាំ ក្នុង​ចន្លោះពី ៦០ ទៅ ៧៣ តោន​ក្នុង​មួយឆ្នាំ។

តាមរបាយការណ៍​របស់​ក្រសួង​កសិកម្ម កាលពីឆ្នាំ២០១៩ ការនាំចេញ​ចេក​អំបូងលឿង​របស់​កម្ពុជា សម្រេចបាន​ជិត ​១៦ម៉ឺនតោន ​​ដោយភាគច្រើនបំផុត​​នាំចេញ​ទៅកាន់​ប្រទេសចិន និងមួយចំនួន​ទៀត​ នាំចេញ ទៅកាន់​ទីផ្សារ​ប្រទេសវៀតណាម និងជប៉ុន។

សូមបញ្ជាក់ថា បើទោះបីជា​មាន​វិបត្តិសកល កូវីដ-១៩ បាននិងកំពុង​វាយប្រហារ​លើ​សេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ក៏ដោយ ប៉ុន្ដែ បើមើល​ទៅលើ​​របាយការណ៍​ពីក្រសួង​កសិកម្ម នៅ៩ខែ ឆ្នាំ២០២០នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជិត ៦លាន​តោនឯណោះ។ ក្នុងនោះ ផលិតផល​កសិកម្ម​សំខាន់ៗ​ដែលបាន​នាំចេញ មានដូចជា អង្ករ ដំឡុងមី គ្រាប់ស្វាយចន្ទី ពោត ចេក ក្រូចថ្លុង ស្វាយ ម្រេច និងម្ទេស​ជាដើម។

ដោយឡែក នៅពេលឆាប់ៗខាងមុខនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន ក៏នឹង​គ្រោងចុះហត្ថលេខា និងចូលជាធរមាន​ក្នុងពេល​ឆាប់ៗខាងមុខនេះដែរ ហើយតាម​រយៈ​កិច្ចព្រមព្រៀង​នេះ ក្រសួងកសិកម្មធ្លាប់​​ថា នឹង​ជួយ​បើកចំហរ​ទីផ្សារ​ចិន សម្រាប់​ផលិតផល​កសិកម្ម​របស់​កម្ពុជា​កាន់តែ​ច្រើន​បន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម

ព័ត៌មាន
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភា អនុម័តហើយ នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នា…

កម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ជិត ៤៨០លានដុល្លារហើយ ក្នុងឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយនឹងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៤៨០ លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ