កម្ពុជា និងឡាវ

ប្រមុខដឹកនាំកម្ពុជា និងឡាវ មានបំណងសាងសង់ស្ពានតភ្ជាប់គ្នារវាងប្រទេសទាំងពីរ


នាយកដ្ឋមន្ត្រីឡាវ បានស្នើសុំចំៗនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសាងសង់ស្ពានតភ្ជាប់គ្នារវាងប្រទេសទាំងពីរ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា។ សម្តេច តេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ភាគីឡាវ ជុំវិញគម្រោងតភ្ជាប់ស្ពានរវាងប្រទេសទាំងពីរឆ្លងទៅមកនេះថា វាគឺជារឿងដ៏ល្អបំផុត សម្រាប់ផ្សាភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ រូបភាព៖ SPM page
ដោយ

ការ​ពិភាក្សា​អំពី​គម្រោង​ត​ភ្ជាប់​ស្ពាន​រួម​គ្នា​នេះ រវាង​ប្រទេស​ជិតខាង​គ្នា​ទាំង​ពីរ​នេះ ធ្វើ​ឡើង​នៅ​ឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយនឹង​ឯកឧត្តម ផ​ន ខាំ​វី​ផា​វ៉ា​ន់ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ នៅ​ក្នុង​ទីក្រុង​កូ​ម៉ា​ម៉ូតូ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី ២៣ មេ​សា ពោល​គឺ នៅ​មុន​កិច្ចប្រជុំ​កំពូល​ស្ដី​អំពី​បញ្ហា​ទឹក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​៤ បាន​ចាប់ផ្ដើម​។

ឯកឧត្តម នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ ផ​ន ខាំ​វី​ផា​វ៉ា​ន់ បាន​ស្នើ​ទៅ​កាន់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​សាងសង់​ត​ភ្ជាប់​ស្ពាន​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ប៉ុន្ដែ ឯកឧត្តម​គូសបញ្ជាក់​ថា ឯកឧត្តម​ត្រូវ​រង់ចាំ​ការ​ពិភាក្សា​គម្រោង​នេះ ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ឡាវ​សិន​។

សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចាត់​ទុក​ការ​សាងសង់​គម្រោង​ស្ពាន​ត​ភ្ជាប់​រវាង​កម្ពុជា និង​ឡាវ​នេះ គឺជា​រឿង​ដ៏​ល្អ​បំផុត សម្រាប់​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

នៅ​ក្នុង​ជំនួប​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ឡាវ​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ន​គូសបញ្ជាក់​ពី​ការ​សន្យា​ក្នុង​ការ​ផ្ដល់​ជំនួយ ជា​ពិសេស​ជា​ជំនួយ​រថយន្ត​ផ្នែក​វេជ្ជសាស្ត្រ ដែល​បាន​ដោះស្រាយ​ដល់​រដ្ឋាភិបាល​ឡាវ​រួច​មក​ហើយ​នោះ​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នូវ​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដល់​រដ្ឋាភិបាល​ឡាវ ដូច​ជា​ការ​ជួយ​ផ្ដល់​នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ជា​រថយន្ត​ដឹក​វ៉ាក់សាំង កូ​វី​ដ​១៩ រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ឯកឧត្តម ផ​ន​ខាំ វី​ផា​វ៉ា​ន់ ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​អ្វី​ជា​សេចក្ដីសម្រេច ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ពេល​កន្លង​មក ជា​ពិសេស​ការ​បញ្ចប់​នូវ​ឯកសារ​មេ​ពាក់ព័ន្ធ​នឹង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​ក៏​បាន អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ និង​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ដឹកនាំ​អាស៊ាន​កន្លង​ទៅ​នេះ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទស្សនៈកិច្ច មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក្នុង​នោះ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​អញ្ជើញ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអ្នកដាំទុរេននៅកំពតគួរចងក្រងជាសហគមន៍?

ព័ត៌មាន
អ្នកជំនាញ និងជាម្ចាស់ចម្ការទុរេននៅខេត្តកំពតបានផ្តល់គំនិតថា អ្នកដាំទុរេនទាំងអស់គួរតែសហការគ្នាចងជាសហគមន៍ ដើម្បីការពារគុណភាព និងកេរ្តិ៍ឈ្…

ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅប្រទេសជប៉ុនទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

ព័ត៌មាន
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ