សមាគមស្វាយចន្ទីកម្ពុជា ជំរុញឱ្យកសិករផ្អាកលក់គ្រាប់ស្វាយចន្ទីសិន

សមាគមស្វាយចន្ទីកម្ពុជា ជំរុញឱ្យកសិករផ្អាកលក់គ្រាប់ស្វាយចន្ទីសិន ដ្បិតតម្លៃកំពុងធ្លាក់ចុះ


ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់ឱ្យកសិករដែលជាសមាជិករបស់ខ្លួន ផ្អាកលក់គ្រាប់ស្វាយចន្ទីឆៅឱ្យវៀតណាមសិន ដោយសារតម្លៃចុះទាប និងត្រូវប្រមូលហាលទុកសម្រាប់លក់នៅខែសីហាខាងមុខវិញ ដោយរំពឹងថានឹងមានតម្លៃកើនខ្ពស់ជាងនេះ។ យ៉ាងណាមិញ តាមរបាយការណ៍បង្ហាញដោយសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា នៅរយៈពេល ៣ខែដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនប្រមាណជាង ២៣ម៉ឺនតោន ថយចុះជិត ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់វិញការនាំចេញបីខែមកនេះមានប្រមាណ ៣២០លានដុល្លារ។
សមាគមស្វាយចន្ទីកម្ពុជា ជំរុញឱ្យកសិករផ្អាកលក់គ្រាប់ស្វាយចន្ទីសិន

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅរយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅចំនួន ២៦ម៉ឺនតោន ក្នុងនោះ នាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួនប្រមាណជាង ២៣ម៉ឺនតោន ថយចុះជិត ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់ស្មើនឹង ៣២០លានដុល្លារ។ ។ ការនាំចេញគ្រាប់ស្វាយចន្ទីមានការថយចុះនេះ ត្រូវបាន លោក អួន ស៊ីឡុត អះអាងថា ដោយសារតែតម្លៃគ្រាប់ស្វាយចន្ទីសើមនៅចុងខែមីនាកន្លងទៅមានការធ្លាក់ចុះ។ ដូច្នេះហើយសមាគមស្វាយចន្ទីកម្ពុជា បានណែនាំដល់កសិករជាសមាជិកដែលមានលទ្ធភាព ឱ្យផ្អាកលក់គ្រាប់ស្វាយចន្ទីឆៅឱ្យវៀតណាមមួយរយៈសិន ហើយត្រូវហាលទុកសម្រាប់លក់នៅខែសីហាខាងមុខ ដោយរំពឹងថា នឹងអាចមានតម្លៃកើនខ្ពស់ជាងបច្ចុប្បន្ន។ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា នៅអំឡុងខែសីហា គ្រាប់ស្វាយចន្ទីនៅលើទីផ្សារពិភពលោកគឺពុំសូវមានកំណើនច្រើននោះទេ ហើយនៅពេលនោះគ្រាប់ស្វាយចន្ទីស្ងួត គឺអាចលក់បានក្នុងតម្លៃល្អ ចន្លោះពី ៦០០០រៀល ទៅ ៧០០០រៀលក្នុងមួយគីឡូក្រាមឯណោះ ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើមអាចលក់បានក្នុងតម្លៃ ៤០០០រៀល ទៅ ៤៦០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

យ៉ាងណាមិញ លោក អួន ស៊ីឡុត បានបញ្ជាក់ទៀតថា នៅដើមខែមេសានេះ បញ្ហាប្រែប្រួលអាកាសធាតុដោយមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងជាដើមនោះ ក៏បានប៉ះពាល់ដល់ដំណាំស្វាយចន្ទីដែរ ហើយក៏ជាដំណាក់កាលដែលដំណាំស្វាយចន្ទីទទួលរងគ្រោះខ្លាំងជាងគេផងដែរ។ ដោយលោក អួន ស៊ីឡុត ក៏មានក្តីបារម្ភដែរថា ប្រជាកសិករមួយចំនួនអាចនឹងទទួលរងការខាតបង់ដោយសារបញ្ហានេះ។ យ៉ាងណាក៏ដោយចុះ ក៏មានកសិករមួយចំនួនធំ បានប្រមូលផលរួចហើយផងដែរ មុនពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នេះកើតឡើង។

សូមជម្រាបថា ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុនេះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២៣នេះ ដោយមកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២ កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជាបានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករខ្មែរធ្វើការនៅកូរ៉េខាងត្បូងរួមចំណែករកប្រាក់ចំណូលជូនជាតិជិត៦០០លានដុល្លាររៀងរាល់ឆ្នាំ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់…

រដ្ឋបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន និងលើកលែងពន្ធប្រថាប់ត្រាលើលំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ និងបន្តលើកលែងការយកពន្ធប្រថាប់ត្រាលើកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ