ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាម

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមធ្លាក់ចុះជាង៤០% នៅ៤ខែ ក្នុងឆ្នាំ២០២២


ទីផ្សារគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរនោះទេ ទាំងតម្លៃ និងទិន្នផល។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា បញ្ហាទីផ្សារ គឺជាបញ្ហាប្រឈមខ្លាំងសម្រាប់ខ្សែចង្វាក់ផលិតកម្មដាំដំណាំស្វាយចន្ទីនាពេលបច្ចុប្បន្ន និងកំពុងបង្កជាក្ដីព្រួយបារម្ភ ដល់ដំណើរការនៃការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំ២០២២នេះ។
ដំណាំស្វាយចន្ទី

ជាក់ស្ដែង បើ​យោង​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​សមាគម​ស្វាយចន្ទី​វៀតណាម​បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល ៤​ខែ ឆ្នាំ​២០២២​នេះ វៀតណាម​បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា ក្នុង​បរិមាណ​ប្រមាណ ៥០​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់ ៧៦៧​លាន​ដុល្លារ មានការ​ថយ​ចុះ ៤៣% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​អះអាង​ថា ឆ្នាំ​២០២២​នេះ ការ​ដាំ​ដុះ​ស្វាយចន្ទី បាន​ជួប​បញ្ហា​ជា​ច្រើន ពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការ​បញ្ជា​ទិញ​ពី​វៀតណាម មានការ​ថយ​ចុះ​។ ជាក់ស្ដែង នៅ​រយៈពេល ៤​ខែ ឆ្នាំ​២០២២​នេះ វៀតណាម​បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា ក្នុង​បរិមាណ​ប្រមាណ ៥០​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧៦៧​លាន​ដុល្លារ ថយ​ចុះ ៤៣% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​កត់ត្រា​ដោយ​សមាគម​ស្វាយចន្ទី​វៀតណាម​។

បើ​តាម​ការ​អះអាង​របស់​លោក អួន ស៊ី​ឡុ​ត ទាំង​គុណភាព ទិន្នផល និង​តម្លៃ​គ្រាប់ស្វាយចន្ទី នា​ឆ្នាំ​នេះ​សុទ្ធតែ​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​។ ជាក់ស្ដែង សព្វថ្ងៃ តម្លៃ​គ្រាប់ស្វាយចន្ទី​សើម អាច​លក់​បាន​ក្នុង​តម្លៃ ២​ពាន់​រៀល ទៅ​៤​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ រីឯ គ្រាប់ស្វាយចន្ទី​ស្ងួត​វិញ មាន​តម្លៃ ១​ពាន់​៣​រយ​ដុល្លារ ទៅ​១​ពាន់​៥​រយ​ដុល្លារ ក្នុង​១​តោន​។ បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ចម្បង ដែល​ធ្វើ​ឲ្យ​ទិន្នផល​ស្វាយចន្ទី កម្ពុជា​ឆ្នាំ​នេះ​ធ្លាក់​ចុះ គួប​ផ្សំ​ការ​បញ្ជា​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ឈ្មួញ​វៀតណាម ក៏​មានការ​ថយ​ចុះ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​គ្រាប់ស្វាយ​ច​ន​ន្ទី​កម្ពុជា ក្នុង​រយៈពេល ៤​ខែ ឆ្នាំ​នេះ ធ្លាក់​ចុះ​រហូត​ជាង ៤០% ឯណោះ ។ ជាមួយ​គ្នា​នេះ សមាគម​ស្វាយចន្ទី​កម្ពុជា ក៏​បាន​វាយតម្លៃ​ដែរ​ថា ដោយសារ​ឆ្នាំ​នេះ កម្ពុជា បាន​ជួប​វិបត្តិ​អាកាសធាតុ ដូច្នេះ កម្ពុជា អាច​ផលិត​គ្រាប់ស្វាយចន្ទី បាន​ប្រមាណ ៥៧​ម៉ឺន​តោន ទៅ ៦០​ម៉ឺន​តោន ប៉ុណ្ណោះ នៅ​ឆ្នាំ​២០២២​នេះ​។

យ៉ាងណា​ក៏​ដោយ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កម្ពុជា បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ប្រមាណ ២៧​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក មានការ​ថយ​ចុះ​ជិត​៤០% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២១​។ ខណៈ​ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ធំ​ជាងគេ ក្នុង​ការ​បញ្ជា​ទិញ​គ្រាប់ស្វាយចន្ទី​ឆៅ​ពី​កម្ពុជា ដោយ​គ្រាប់ស្វាយចន្ទី​ស្ទើរ​១០០%​ទៅ​ហើយ ដែល​ឈ្មួញ​វៀតណាម បាន​ប្រមូល​ទិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដាក់ចេញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ចំណុចដែលសំដៅដល់ការពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជាឲ្យកាន់…

កម្ពុជាឈរកំពូលតារាងនៅអាស៊ានក្នុងការនាំចេញកង់ ខណៈ៤ខែឆ្នាំនេះរកចំណូលបាន៣០០លានដុល្លារ

ព័ត៌មាន
នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣០០លានដុល្លារ ពីការនាំចេញកង់ មានការកើនឡើង ៥៤% បើប្រៀបនឹងរយៈពេលដូចគ្នាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ