វិធានការបិទខ្ទប់-ស្បៀងអាហារ

ក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាស្នើឲ្យរដ្ឋជួយទិញត្រីដើម្បីផ្គត់ផ្គង់ពលរដ្ឋនៅអំឡុងពេលបិទខ្ទប់


សមាគមវារីវប្បកម្មស្នើឲ្យ មានការជួយទិញត្រីរបស់វារីវប្បករ (អ្នកចិញ្ចឹមត្រី)កម្ពុជា នៅអំឡុងពេលមានការបិទខ្ទប់នេះ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងមានតម្រូវការស្បៀងអាហារ។ ការអំពាវនាវនេះ ធ្វើឡើង ស្របពេលដែល បច្ចុប្បន្នមានត្រីល្មមចាប់ជាច្រើននៅសល់តាមអាងចិញ្ចឹមត្រី។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា

លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា​បាន​អះអាង​ថា បរិមាណ​ត្រី​ល្មម​ចាប់​លក់​ជា​ច្រើន​នៅ​តែ​បន្ត​សល់​នៅ​តាម​អាង ឬ​ស្រះ​ចិញ្ចឹម​ត្រី​មួយ​ចំនួន​នៅ​កម្ពុជា ដ្បិត​ពុំ​មាន​ឈ្មួញ​ចុះ​ទៅ​ទិញ​។ ជាមួយ​គ្នា​នេះ លោក ស្នើ​ឲ្យ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទិញ​ត្រី​របស់​វា​រី​វប្បករ ដែល​កំពុង​ជួប​បញ្ហា​លក់​អត់​ចេញ ដើម្បី​យក​មក​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដែល​កំពុង​ជាប់​បម្រាម​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​។

លោក​បន្ត​ថា ការ​ជួយ​ទិញ​របស់​ត្រី​ពី​អ្នក​ចិញ្ចឹម​ក្នុងស្រុក​នៅ​ពេល​នេះ មិន​ត្រឹមតែ​ជួយ​ដល់​កសិករ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​រក្សា​តុល្យភាព​តម្លៃ​លើ​ទីផ្សារ ដែល​កំពុង​មានការ​កើនឡើង ដោយសារ​ឈ្មួញ​ឆ្លៀតឱកាស​មួយ​ចំនួន​ដំឡើង​ថ្លៃ​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ លោក ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​សម្របសម្រួល​លើ​ការ​ដឹក​ជញ្ជូន​ត្រី​របស់​ឈ្មួញ ដែល​មក​ទិញ​ត្រី​ពី​វា​រី​វប្បករ​កម្ពុជា​ផង​ដែរ​។

ប្រធាន​សមាគម​វារីវប្បកម្ម​រូប​នេះ​បាន​គូសបញ្ជាក់​ថា តម្លៃ​ត្រី​របស់​វា​រី​វប្បករ​លក់​ចេញ​ក្នុង​តម្លៃ​ធម្មតា​គ្មាន​ការ​ដំឡើង​ថ្លៃ​នោះ​ទេ​។ លោក​បន្ថែម​ថា ត្រី​ឡើងថ្លៃ​នា​ពល​កន្លង​មក ក្នុង​អំឡុង​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នោះ មិនមែន​ជា​ការ​ដំឡើង​ថ្លៃ​របស់​វា​រី​វប្បករ​នោះ​ទេ ពោល​គឺ​អាជីវករ​ជា​អ្នក​ដំឡើង​ថ្លៃ​ដោយ​ខ្លួនឯង​។

ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បា​នះ​អះអាង​កន្លង​មក​ថា ក្នុង​ចំណោម​ទំនិញ​ចាំបាច់​ជា​ច្រើន​ត្រី​ជា​មុខទំនិញ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ឈ្មួញ​ដំឡើង​ថ្លៃ​ខ្ពស់​ជាងគេ​។ ហើយ​វា​ក៏​ជា​ផលិតផល​ដែល​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ ដ្បិត​វា​មាន​តម្លៃ​សមរម្យ​ជាង​ទំនិញ​ប្រភេទ​សាច់​ស្រស់​ផ្សេង​ៗ​។

បើ​តាម​រដ្ឋលេខាធិការ​រូប​នេះ មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ត្រី​មានការ​កើនឡើង​ដោយសារ​តម្រូវការ​មានការ​កើនឡើង ហើយ​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ ដោយសារ​សារ​នាំ​ចូល​ត្រី​ពី​បរទេស​មានការ​រាំងស្ទះ​ដោយសារ​ពាក់ព័ន្ធ​ការ​រៀបចំ​ឯកសារ​នាំ​ចូល​។ ព្រោះ​មន្ត្រី​អត់​ធ្វើការ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ស្រប​ពេល​កម្ពុជា​រឹត​បន្តឹង​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយសារ​បញ្ហា​កូ​វី​ដ​-១៩៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថាបញ្ហារាំងស្ទះការនាំចេញអង្ករនឹងត្រូវបានដោះស្រាយបានឆាប់ៗនេះ

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងរង់ចាំការជួយសម្របសម្រួលពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោយមានការរាំងស្ទះមួ…

តើទីផ្សារទិញ-លក់ដីឡូតិ៍កំពុងបាក់ស្រុតកម្រិតណា នៅចំពេលកូវីដ-១៩កំពុងរាលដាលឆ្លងខ្លាំងនេះ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានវាយតម្លៃថា ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងអូសបន្លាយរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ