ឱកាសទីផ្សារកម្ពុជា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាថា ឆ្នាំ២០២១ កម្ពុជាមានឱកាសទីផ្សារធំជាងឆ្នាំមុនៗ


នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរាជរដ្ឋាភិបាលព្យាករថានឹងស្ទុះងើបឡើងវិញដល់ទៅ ៤% បន្ទាប់ពីមានការធ្លាក់ចុះ-៣,១% នៅឆ្នាំ២០២០។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២១នេះ បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជានឹងមានឱកាសទីផ្សារកាន់តែធំ ដែលវាគឺជាភាពទាក់ទាញមួយដល់ការវិនិយោគ និងពាណិជ្ជកម្មចូលមកកម្ពុជាកាន់តែច្រើនឡើងផងដែរ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (រូបភាព៖ អេង ថារិទ្ធ ខេមបូណូមីស)
ដោយ

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងមានការងើបឡើងវិញនោះ សេដ្ឋកិច្ចកម្ពុជាក៏រំពឹងនឹងកើនឡើងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ពីកត្តាមួយចំនួនដែលនឹងជួយឲ្យទីផ្សាររបស់កម្ពុជាកាន់តែរីកធំ និងមានភាពប្រកួតប្រជែងខ្ពស់ជាងមុន។ 

សូមបញ្ជាក់ថា ទាក់ទិននឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ កម្ពុជាបានចុះហត្ថលេខាជាមួយនិងចិនរួចហើយកាលពីឆ្នាំ២០២០ ខណៈដែលការចុះហត្ថលេខា ជាមួយកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងអាចធ្វើឡើងនៅពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២១នេះ។ 

ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសទាំងពីរនេះ កម្ពុជា គម្រោងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដូចជា អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ជាដើម៕

សូមរងចាំទស្សនាសេចក្តីរាយការណ៍បន្ថែមនៅព្រឹកស្អែក!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលនឹងពិចារណាខ្ចីបំណុលក្នុងស្រុកជាជាងខ្ចីពីក្រៅប្រទេស

ព័ត៌មាន
នៅក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្នុងអាណត្តិនេះផ្ទាល់តែម្តង រាជរដ្ឋាភិបាលនឹងសាកល្បងបោះមូលបត្របំណុលដើម្បីប្រមូលមូលនិធិពីទីផ្សារក្នុងស្រុក …

ទើបផ្ដាច់ខ្លួនពីអឺរ៉ុប អង់គ្លេសគ្រោងស្នើចូលជាសមាជិកកិច្ចព្រមព្រៀងដ៏ធំមួយCP TPP

ព័ត៌មាន
ចក្រភពអង់គ្លេសនឹងដាក់សំណើរចូលជាធ្វើជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ