វិធានការ​សង្គ្រោះសេដ្ឋកិច្ច ជុំទី៤

រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញវិធានការស្រោចស្រង់កំណើនសេដ្ឋកិច្ចជុំទី៤


រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការជុំទី៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាជីវកម្ម ក៏ដូចជាធុរកិច្ចក្នុងវិស័យសំខាន់ៗកំពុងជួបប្រឈមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២០។
តួលេខ​ឆ្នាំ២០១៥ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​២​លាន​កន្លះ​ជំពាក់​បំណុល​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន
ដោយ

ការដាក់ចេញនូវ​វិធានការ​បន្ថែម​របស់រដ្ឋាភិបាល​សំដៅជួយ​ដល់វិស័យឯកជន និងកម្មករ និយោជិត​ដែលទទួល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ ពីការរីករាល​ដាលជំងឺកូវីដ-១៩ នាពេលនេះ គឺសំដៅ​ធានាលំនឹង នៃសេដ្ឋកិច្ច និងសង្គម ពិសេសរក្សា​លំនឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន រោងចក្រ និងសហគ្រាស​ឲ្យ​បន្តអាជីវកម្ម​ឆ្លងផុតពីវិបត្តិកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់​ទៀតថា វិធានការជំរុញ​សេដ្ឋកិច្ច​ជុំទី៤ នេះក៏បាន​គិតគូរដល់ការបង្កើន​ចូលរួម​ចំណែក​បន្ធូរបន្ទុក​នៃការរស់នៅ​របស់ពលរដ្ឋ​ក្រីក្រ​តាមរយៈកម្មវិធី​ជំនួយ​សង្គមផងដែរ។

លើសពីនេះទៅទៀត វិធានការ​ជុំទី៤នេះ ក៏បានផ្តោត​ទៅលើការ​ជួយស្តារ និងជំរុញ​លទ្ធភាព​អាជីវកម្ម និង​ធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​ក្រោយ​វិបត្តិនៃ​ជំងឺនេះ។

សេចក្តីប្រកាស​បញ្ជាក់ទៀតថា រដ្ឋាភិបាល​នៅតែបន្ត​ជួយវិស័យ​ទេសចរណ៍ ដោយបន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ចំពោះអាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារ​ទេសចរណ៍​ដែលបាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ។

លើសពីនេះទៅទៀតនោះ បន្តអនុញ្ញាត​ឲ្យមិនបង់​ប្រាក់ភាគទាន​ធានារ៉ាប់​រងរបប​ហានិភ័យ​ការងារ និងថែទាំសុខភាព​ក្នុងអំឡុង​ព្យួរការងារ និងជាពិសេស​បន្តលើកលែង​ការបង់ថ្លៃ​បន្តអាជ្ញា​បណ្ណទេសចរណ៍​គ្រប់ប្រភេទ នៅក្នុងវិស័យ​ទេសចរណ៍​សម្រាប់ឆ្នាំ២០២១ និងវិធានការ​សំខាន់មួយ​ទៀត​គឺវិធានការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម។

ជាការអះអាង របស់រដ្ឋាភិបាល នឹងបន្តតាមដាន​យ៉ាងជាប់ជានិច្ច​នូវសភាពការ​ផលប៉ះពាល់ពី​ជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងសង្គមជាតិ និងត្រៀម​ជាស្រេច​ក្នុងការដាក់ចេញ​វិធានការ​បន្ថែម ដើម្បីផ្តល់នូវការ​ជួយគាំទ្រ​សមស្រប និងតាមការ​ចាំបាច់ ដល់ក្រុមហ៊ុន​អាជីវកម្ម កម្មករ និយោជិត និងក្រុមប្រជាពលរដ្ឋ​ដែលទទួលរង​ផល​ប៉ះពាល់ធ្ងន់ធ្ងរ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនាំចូលបន្លែ និងផ្លែឈើទៅវៀតណាមធំជាងគេបង្អស់ អំឡុងពេលមានវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០ ការនាំចូលទំនិញទាំងអស់របស់វៀតណាម មានការធ្លាក់ចុះរហូតដល់ ៤២% ប៉ុន្តែរបាយការណ៍កត់សម្គាល់ឃើញថា ការ…

ថៃ កំពុងត្រៀមជើងព្រួលច្បាមយកឱកាសមាស នៅក្នុងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចនឹងកើតឡើងជាថ្មីម្តងទៀត ដែលអាចជះឥទ្ធិពលទាំងល្អ និងអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ