ការរៀបចំឥណទានឡើងវិញ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ការរៀបចំឥណទានឡើងវិញកើនឡើងជាង១០ដង


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់អះអាងថា សន្ទុះ នៃការស្នើសុំរៀបចំប្រាក់កម្ចីឡើងវិញ មានការកើនឡើងយ៉ាងខ្លាំង កាលពីខែឧសភាកន្លងទៅនេះ ពោលគឺបានកើនឡើង ជាង១០ដង បើធៀបនឹងខែមុនពេលមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រហូតមកទល់នឹងពេលនេះ ទំហំទឹកប្រាក់កម្ចីដែលបានស្នើសុំរៀបំឥណទានឡើងវិញបានកើនឡើងដល់ជាង ១.៦០០លានដុល្លារអាមេរិកហើយ។
រូបតំណាង៖ ការរៀបចំឥណទានឡើងវិញអំឡុងពេលកូវីដ១៩

បើ​តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០២១​មក កំណើន​អ្នក​ស្នើ​សុំ​រៀបចំ​ប្រាក់​កម្ចី​ឡើង​វិញ កើន​ពី​ខ្ទង់រយ​នាក់ មក​ខ្ទង់​រាប់​ពាន់​នាក់ ក្នុង​១​ស​ប្តា​ហ៍ ខណៈ​ចំនួន​អ្នក​ដែល​ទទួល​បានការ​អនុម័ត​ឲ្យ​រៀបចំ​ប្រាក់​កម្ចី​ឡើង​វិញ មាន​ប្រមាណ​៣៤​ម៉ឺន​នាក់ ក្នុង​ចំណោម​អ្នក​ស្នើ​សុំ​ជាង​៣៦​ម៉ឺន​នាក់​។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា សមាជិក​របស់​សមាគម​មីក្រូ​ហិរញ្ញ​កម្ពុជា ទាំង ១១៤ ក្នុង​នោះ​មាន​ធនាគារពាណិជ្ជ​ធំ​ៗ​ចំនួន​៤ ផង​ដែរ  កំពុង​តែ​មមាញឹក​ក្នុង​បន្ត​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​ដល់​អតិថិជន​របស់​ខ្លួន ដោយសារ​ចំនួន​ពលរដ្ឋ​ដែល​ស្នើ​រៀបចំ​ប្រាក់​កម្ចី​ឡើង​វិញ​មាន​ចំនួន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ខែមេសា រហូត​ដល់​ដើមខែ​មិថុនា​នេះ​។

លោក កាំ​ង តុង​ងី បាន​បញ្ជាក់​ថា ចាប់តាំងពី​ខែមេសា កំណើន​អ្នក​ស្នើ​សុំ​រៀបចំ​ប្រាក់​កម្ចី​ឡើង​វិញ កើន​ពី​ខ្ទង់​រាប់រយ​នាក់ រហូត​មក​ដល់ ៧​ពាន់​នាក់​ក្នុង​១​ស​ប្តា​ហ៍​ៗ ពោល​គឺ​បាន​កើនឡើង​ជាង​១០​ដង បើ​ធៀប​នឹង​មុន​ពេល​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភះ​។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ទៀត​ថា ចំនួន​អ្នក​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ អាច​នឹង​នៅ​តែ​បន្ត​កើនឡើង​រហូត​ដល់​ខែកក្កដា ប៉ុន្តែ​អាច​នឹង​ថមថយ​បន្តិច​វិញ​នៅ​ខែសីហា បើសិន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្បើយ​។ ទោះបី​បែប​នេះ​ក្តី ការ​កើនឡើង​ឬ​ថមថយ ពិបាក​នឹង​ប៉ាន់ស្មាន ព្រោះ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​កូ​វី​ដ​១៩​។

គួរ​ម្លឹ​កថា ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ជូនដំណឹង​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បន្ត​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​អតិថិជន​របស់​ខ្លួន​រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ ខណៈ​ដែល​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​កើន​ឡើងជា​រៀង​រាល់ ដោយ​ជា​មធ្យម​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ប្រមាណ​ពី​ជាង ៤០០​ទៅ​ជាង​៦០០​នាក់​។

បើ​យោង​តាម​របាយការណ៍​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ​២០២១ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​មាន​សរុប​ជាង ៧.៣០០ លាន​ដុល្លារ ដោយ​ចំនួន ស្មើនឹង​អតិថិជន​ជាង ២​លាន​គ្រួសារ ខណៈ​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន ៣.៨០០ លាន​ដុល្លារ ដោយ​មាន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ចំនួន ២​លាន​៨ សែន​នាក់​៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងថាអាចនាំចេញសាច់ត្រីទីឡាព្យ៉ាទៅទីផ្សារជប៉ុន បន្ទាប់ពីគ្រាប់ស្វាយចន្ទី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា កំពុងមានក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសាច់ត្រីទីឡាព្យ៉ាទៅកាន់ទីផ្សារប្រទេសជប៉ុន នៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទ…

ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រកាសខាត ៥,៥ពាន់លានដុល្លារ ដោយសារតែកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម គឺ Emirates បានប្រកាសពីការខាតបង់សុទ្ធដល់ទៅ ៥ពាន់៥រយលានដុល្លាអាមេរិក កាលពីឆ្នាំមុននេះ ខណៈដែលប្រាក់ចំណូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ