កម្ពុជា ពិព័រណ៍ពិភពលោក២០២០ ទីក្រុងឌូបៃ

ក្រសួងពាណិជ្ជកម្ម បានចាត់តាំងក្រុមហ៊ុន Beyond Retail Business Cambodia Co.,Ltd ដើម្បីគ្រប់គ្រងលើផ្នែកពាណិជ្ជកម្មនៃពន្លាជាតិកម្ពុជានៅក្នុងពិព័រណ៍ពិភពលោកក្នុងឆ្នាំ២០២០នៅទីក្រុងឌូបៃ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចាត់តាំងឱ្យក្រុមហ៊ុន Reyond Retail Business Cambodia Co.,Ltd ជាក្រុមហ៊ុនឯកជនមួយ ដែលមានជំនាញក្នុងការផលិត និងចែកចាយផលិតផលខ្មែរ ដើម្បីរៀបចំលើផ្នែកពាណិជ្ជកម្ម នៃពន្លាជាតិកម្ពុជា នៅពិព័រណ៍ពិភពលោកឆ្នាំ២០២ នៅទីក្រុងឌូបៃ។
ផលិតផលខ្មែរ ដែលដាក់តាំងបង្ហាញនៅពន្លាកម្ពុជា នៃពិព័រណ៍ពិភពលោកទីក្រុងឌូបៃ

កម្មវិធីនេះ គ្រោងធ្វើឡើងដំបូងនៅឆ្នំា២០២០ ហើយបានចាប់ផ្ដើមដំណើរការ នៅថ្ងៃទី​១​ ខែ តុលា​ ឆ្នាំ២០២១។ ពិព័រណ៍ពិភពលោកឆ្នាំ២០២០ នៅទីក្រុងឌូបៃនេះ បានប្រមូលផ្ដុំចំនួន ១៩២ប្រទេស មានរយៈពេល៦ខែ ដែលរំពឹងថានឹងទទួលបានភ្ញៀវទេសចរប្រមាណជាង ២០លាននាក់ មកពីបណ្ដាទូទាំងពិភពលោក។

រោងពន្លាជាតិកម្ពុជា ផ្ដោតទៅលើទំហំផលិតផលខ្មែរ ជាពិសេសគឺ សិល្បៈ និង​សិប្បកម្ម។​ ទាំងនេះ គឺជាការរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានចាត់តាំងអោយក្រុមហ៊ុន Beyond Retail Business Cambodia ( B.R.B Cambodia)ធ្វើការគ្រប់គ្រងដោយផ្ទាល់។​ ហើយក៏សូមអរគុណទៅដល់អ្នកជំនាញក្នុងការផ្សព្វផ្សាយចំណេះដឹង ក៏ដូចជាផលិតផលខ្មែ ក្រុមហ៊ុន B.R.B Cambodia នឹងអាចដាក់តាំងបង្ហាញនូវម៉ាកយីហោរបស់ផលិតករខ្មែរមួយចំនួនដូចជាគ្រឿងតុបតែងម៉ូតសម្លៀកបំពាក់ គ្រឿងលំអ និងអាហារឆ្ងាញ់ៗជាច្រើនប្រភេទ ដែលនឹងផ្តល់ឱ្យពួកគេនូវឱកាសអាជីវកម្មដ៏អស្ចារ្យ នៅលើទីផ្សារអន្តរជាតិ។
B.R.B Cambodia បានចាត់តាំងអ្នកតំណាងផ្នែកលក់ ដែលជាជនជាតិខ្មែរ៤រូប។ពួកគេ​ នឹងស្នាក់នៅទីក្រុងឌូបៃរយៈពេល៦ខែ ដើម្បីធ្វើការស្វាគមន៍ដល់ភ្ញៀវទេសចរ ដែលចូលរួមនៅក្នុងលំហពាណិជ្ជកម្ម និងលក់ផលិតផលខ្មែរនៅទីនោះ។​ 

ក្រសួងពាណិជ្ជកម្ម​ និងក្រុមហ៊ុន B.R.B Cambodia ចែករំលែកនូវទស្សនៈ ជារួមមួយក្នុងគោលបំណងគាំទ្រលើផលិតផលក្នុងស្រុក និងចំណេះដឹង ដែលអាចបង្ហាញថាប្រទេសកម្ពុជា មានផលិតផល ដែលមានគុណភាព​ខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។​

សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) នឹងឆ្លៀតឱកាសក្នុងពិព័រណ៍ពិភពលោកនេះ ធ្វើការផ្សព្វផ្សាយអង្ករកម្ពុជា ដែលបានឈ្នះពានរង្វាន់ជាច្រើនលើក ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (Australian Government’s Cambodia-Australia Agricultural Value Chain program) ហៅកាត់ថា CAVAC។

All Dream Cambodia ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនគ្រប់គ្រងដំណើរកម្សាន្តឈានមុខគេ ដែលជាដៃគូសហការណ៍ជាមួយ B.R.B Cambodia ក៏មានការចូលរួមស្វាគមន៍ ដល់អ្នកចូលរួមជាមួយពន្លាជាតិកម្ពុជា​នេះផងដែរ។ All Dream Cambodia នឹងសង្កត់ធ្ងន់លើចក្ខុវិស័យរបស់ខ្លួនអំពីប្រទេសកម្ពុជាដែលជាគោលដៅតែមួយ និងតែមួយគត់ ថែមទាំងគាំទ្រដល់ សង្គម សីលធម៌ បរិស្ថាន និង ទេសចរណ៍ ដែលប្រកបដោយនិរន្តរភាព តាមការលើកស្ទួយសហគមន៍ម្ចាស់ស្រុកជាមូលដ្ឋាន។

សម្រាប់ភ្ញៀវទេសចរ ដែលមកធ្វើដំណើរកម្សាន្ត ឬក៏ធ្វើជំនួញនៅប្រទេសកម្ពុជា សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) មានការផ្ដល់ជូននូវកញ្ចប់សេវាកម្ម សម្រាប់ការស្នាក់នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងជាដៃគូសហការណ៍មួយ ដែលគាំទ្រដល់ផលិតករកម្ពុជាក្នុងការលើកកម្ពស់ផលិតផលរបស់ពួកគេក្នុងអំឡុងពេលពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃរួមជាមួយក្រុមហ៊ុមB.R.B Cambodiaផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់៣ម៉ឺនរៀល ដើម្បីអបអរខួប៣០ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ព័ត៌មាន
ដើម្បីអបអរសាទរ ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្…

ក្រុមហ៊ុនចិនធំៗកំពុងតាមចែចូវទិញឧស្ម័នធម្មជាតិរាវ LNG ពីអាមេរិក ដើម្បីផលិតថាមពលដែលកំពុងខ្វះខាត

ព័ត៌មាន
បញ្ហាវិស័យថាមពលសកលកំពុងតែមានស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើងៗ ប្រការនេះបាននឹងកំពុងបង្កជាក្ដីបារម្ភធំមួយសម្រាប់ការលូតលាស់នៃកំណើនសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ