ទំនាក់ទំនងកម្ពុជា - សហរដ្ឋ​អាមេរិក

សម្ដេចតេជោ​ផ្ញើ​លិខិត​អបអរ​សាទរ​ប្រធានាធិបតី​ទី៤៦របស់សហរដ្ឋ​អាមេរិក


នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ចំពោះ​ប្រធានាធិបតី​ជាប់​ឆ្នោតថ្មីរបស់​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ជាមួយនឹងការ​បញ្ជាក់ពីការប្ដេជ្ញាចិត្ត​របស់រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-អាមេរិក ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់អាមេរិក លោក ចូ បៃដិន។
ដោយ

នៅក្នុងលិខិត​ជាភាសា​អង់គ្លេស ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដែល​គេឃើញ​ចុះផ្សាយ​ដោយសារសារព័ត៌មាន Fresh News សម្ដេចតេជោ​ ហ៊ុន សែន បានសរសេរ​ថា "ខ្ញុំ​សូម​គូស​បញ្ជាក់ថា រាជរដ្ឋាភិបាល​របស់​ខ្ញុំ​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​ពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាល​របស់​ឯកឧត្ដម ដើម្បីជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យកាន់តែល្អប្រសើរ​បន្ថែមទៀត ។​"

នៅក្នុង​លិខិត​ដដែល សម្ដេច​តេជោ ហ៊ុន សែន ក៏បានសរសេរ​ផងដែរថា រាជ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​"តែងតែផ្ដល់​សារៈ​សំខាន់​យ៉ាង​ធំធេង​ដល់​ការពង្រឹង​និងពង្រីក​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ ដែល​នៅ​ឆ្នាំ​នេះ យើងកំពុង​ប្រារព្ធ​ខួប​លើកទី៧០ ។"

សម្ដេចតេជោ​ ក៏នៅបាន​សរសេរ​បន្ត​ទៀត​ថា សម្ដេច​មានជំនឿ​យ៉ាង​មុតមាំថា ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន សហរដ្ឋ​អាមេរិក​នឹង​បន្ត​រីកចម្រើន​ទៅមុខ និង​រួមចំណែក​នាំ​ឲ្យ​ពិភព​លោក​មានស្ថិរភាព​និងវិបុលភាព កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ។ 

គួររំឭកថា លោក ចូ បៃដិន បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅសហរដ្ឋ​អាមេរិក និង​គ្រោងនឹងត្រូវប្រកាស​ជា​ប្រធានាធិបតី​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក នៅខែមករា ឆ្នាំ​២០២១​ ខាង​មុខ​នេះ ៕




អត្ថបទបន្ទាប់


"ពលរដ្ឋគំរូរបស់កម្ពុជា" នឹង​ឈ្នះ​ពាន​រង្វាន់​ជា​ទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ

ព័ត៌មាន
យុទ្ធនាការ​ស្វែងរក​ពលរដ្ឋគំរូ​របស់​កម្ពុជា កំពុង​ធ្វើ​ឡើង ហើយ​អ្នក​ដែល​នឹង​ត្រូវ​បាន​ជ្រើសតាំង​នឹង​ឈ្នះ​រង្វាន់​ធំ​ដែល​មាន​ទឹក​ប្រាក់ចំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ