ការគ្រប់គ្រងគ្រោះមហន្តរាយ

នាយរដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចពលរដ្ឋគ្រប់គ្នា


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យក្រសួង-ស្ថាប័ន ទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវចាត់ទុក ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចរបស់ពលរដ្ឋគ្រប់គ្នា។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើង ស្របគ្នាទៅនឹងស្ថានការណ៍គ្រោះមហន្តរាយបច្ចុប្បន្ននេះ បាននិងកំពុងបន្ដកើតមានជាបន្ដបន្ទាប់ នៅចំពេលដែលជំងឺរាតត្បាតសាកលកូវីដ-១៩ ក៏នៅតែបន្ដយាយីដល់សេដ្ឋកិច្ច និង សុខាមាលភាពសង្គមនៅទូទាំងពិភពលោក។
ស្ថានភាពអាងត្រពាំថ្ម ខេត្ត បន្ទាយមានជ័យ បច្ចុប្បន្ននេះមានទឹកពេញអាង១០០%( (រួបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម)

ដើម្បី​លើកកម្ពស់​វប្បធម៌​ត្រៀម​បង្ការ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​១៣ ខែតុលា គឺជា​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ផ្ដោត​សំខាន់​លើ​ប្រធានបទ​«​បង្កើន​ការ​ត្រៀម​បង្ការ​ហានិភ័យ​គ្រោះ​មហន្តរាយ ដើម្បី​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ភាព​ធន់​»​។ 

ថ្លែង​នៅ​ក្នុង​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​ហ​ន្ត​រាយ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លង​មកនេះ នៅ​ទូ​ទាំង​ពិភពលោក ជំងឺ​រាតត្បាត​សាកល​កូ​វី​ដ​-១៩ ដែល​ជា​សញ្ញា​គ្រោះថ្នាក់​មហន្តរាយ​ដ៏​កាច​សាហាវ មិន​ទាន់​ធូរស្បើយ​នៅឡើយ ស្រាប់តែ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​បណ្ដាល​មក​ពី​ការ​កើន​កម្ដៅ​ផែនដី​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២១​នេះ​។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ជួប​នូវ​គ្រោះ​មហន្តរាយ ដូច​ជា ភ្លើង​ឆេះ​ព្រៃ ព្រុះ​សង្ឃរា ទឹកជំនន់ ជាដើម ដែល​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស​។

ក្នុង​នោះ កម្ពុជា ក៏​មិន​ខុស​នឹង​ប្រទេស​ដទៃ​លើ​ពិភពលោក ដែល​កំពុង​ជួប​គ្រោះ​មហន្តរាយ​ដោយ​វិបត្តិ​កូ​វី​ដ​-១៩ និង​មេរោគ​បំប្លែង​ថ្មី រួម​ទាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ គន្លឹះ​សំខាន់​ៗ ជា​បន្តបន្ទាប់​។ ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​គ្រោះ​មន្ត​រាយ ដែល​បង្ករ​ដោយ​វិបត្តិ​កូ​វី​ដ​-១៩ និង​គ្រោះ​ធម្មជាតិ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បន្ត​រក្សា​នូវ​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន បើ​ទោះបី​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រួចរាល់​ក្ដី​។

ទន្ទឹម​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ ក្រសួង​-​ស្ថាប័ន ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វប្បធម៌​ចែករំលែក​ដោយ​ឈរ​លើ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក សហការ​ឱ្យ​បាន​រឹង​មាំ​ថែម​ទៀត ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​។ បន្ត​ពង្រឹងស្មារតី​សាមគ្គីភាព​និង​ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ត្រូវ​បង្កើន​ការ​យល់​ដឹង​អំពី​ឥទ្ធិពល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​អំពាវនាវ​ផង​ដែរ ដល់​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ និង​វិស័យ​ឯកជន ដៃគូរ​អភិវឌ្ឍ ចូលរួម​ផ្សព្វផ្សាយ និង​កៀរគរ​ធនធាន​ចាំបាច់ ដើម្បី​អនុវត្ត​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ឱ្យ​មាន​ប្រសិទ្ធភាព សម្រាប់​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

សូម​បញ្ជាក់​ថា ដើម្បី​ត្រៀម​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ រាជរដ្ឋាភិបាល​បាន​បង្កើន​សមិទ្ធផល​ជា​ច្រើន ដូច​ជា ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធានទឹក ការ​ស្ដារ​និង​កសាង​រចនាសម្ព័ន្ធ​ស្រោចស្រព អាង​ស្តុក​ទឹក ប្រឡាយ សំណង់​ទ្វារ​ទឹក ប្រព័ន្ធ​រំដោះ​ទឹក និង​ទំនប់​ការពារ​ទឹកជំនន់ ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រើវិធីដំឡើងថ្លៃអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់យកទប់ទល់នឹងវិបត្តិកង្វះខាតថាមពល

ព័ត៌មាន
រដ្ឋាភិបាលចិននឹងចាត់វិធានការបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់សម្រាប់រដូវរងា និងរដូវផ្ការីកខាងមុខនេះ ដោយក្នុងនោះ…

មេគយ ប្រាប់ពីហេតុផលដែលសម្រេចបញ្ចុះតម្លៃពន្ធលើរថយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចេញលិខិតកែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និង អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ