អាកាសចរណ៍កម្ពុជា

ការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជាធ្លាក់ចុះជាង ៨១% នៅឆ្នាំ២០២០


នៅឆ្នាំ២០២០កន្លងទៅ ព្រលានយន្ដហោះទាំងបីរបស់កម្ពុជា ទទួលបានអ្នកដំណើរការប្រមាណជាង២លាននាក់ប៉ុណ្ណោះ ដោយមានការធ្លាក់ចុះដល់ទៅជាង៨១% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង១១លាននាក់។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនបារាំង Vinci ដែលជាម្ចាស់ភាគហ៊ុនធំ របស់ក្រុមហ៊ុនអាកាសយន្ដដ្ឋានកម្ពុជា។
ការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជាធ្លាក់ចុះជាង ៨១% នៅឆ្នាំ២០២០

បើតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមក្រុមហ៊ុនអាកាសយានដ្ឋានទាំង១២ប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Vinci គឺសុទ្ធតែមានចំនួនអ្នកដំណើរធ្លាក់ចុះចាប់ពីអត្រាប្រមាណ៥០%ឡើងទៅ ហើយក្នុងនោះ អាកាសយានដ្ឋាននៅប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងជាងគេដល់ទៅជាង ៨១% ។ សរុបជារួម ក្រុមហ៊ុន Vinci មានការធ្លាក់ចុះចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានទាំងអស់ ប្រមាណ ៧០%។

ការធ្លាក់ចុះនៃចំនួនអ្នកដំណើរយ៉ាងគំហុកយ៉ាងដូច្នេះ គឺដោយសារតែមានវិបត្តិនៃមេរោគរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យមានការរឹតត្បឹតលើការធ្វើដំណើរក្នុងសកលលោក។

នៅឆ្នាំ២០២០ សម្រាប់ការធ្វើដំណើរតាមអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរជាង១លាន៣សែននាក់ ធ្លាក់ចុះប្រមាណ ៧៨%។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរប្រមាណ៦២ម៉ឺននាក់ ធ្លាក់ចុះជាង៨៤% និងអាកាសយានដ្ឋានក្នុងខេត្តព្រះសីហនុ មានអ្នកដំណើរប្រមាណជាង២២ម៉ឺនាក់ ធ្លាក់ចុះប្រមាណ៨៧%។ 

សូមបញ្ជាក់ថា ក្រុមហ៊ុនបារាំង Vinci ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសយាន្ដដ្ឋានកម្ពុជា ដោយកាន់កាប់ចំណែកភាគហ៊ុន ៧០% ខណៈដែលក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ីនោះ មានចំណែក ៣០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌានឹងបិទលែងឲ្យប្រើកម្មវិធីទូរស័ព្ទរបស់ចិនចំនួន៥៩កម្មវិធីរួមទាំងTikTok

ព័ត៌មាន
ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបិទជាអចិន្ត្រៃយ៍ លែងឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរប…

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ យ៉ាងយូរ១៥ថ្ងៃទៀត តម្លៃពងទានឹងវិលមកធម្មតាវិញ

ព័ត៌មាន
យ៉ាងយូរ១៥ថ្ងៃទៀត តម្លៃពងទា នឹងវិលមកធម្មតាវិញ ពោលគឺកសិករអាចលក់បានចន្លោះ ពី៣៥០រៀល ទៅ៤០០រៀល ឬលើសពីនេះនៅក្នុងមួយគ្រាប់ ដោយសារតែមានការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ