ទីផ្សារស្វាយចន្ទីនៅកម្ពុជា

ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជារំពឹងកំណើននាំចេញខ្ពស់ដល់១លានតោន


ប្រទេសកូតឌឹវ័រ ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិក បានចាប់ផ្តើមកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម និង ឥណ្ឌា ដោយបង្វែរទៅជាការលក់ត្រង់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ ដោយសារតែវៀតណាមជាទីផ្សារនាំចេញដ៏ធំគ្រាប់ស្វាយចន្ទីរបស់កម្ពុជាដែរនោះ អ្នកដាំស្វាយចន្ទី និង ក្រសួងកសិកម្ម យល់ថា នេះជាឱកាស ដែលកម្ពុជាអាចនឹងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរបស់ខ្លួនទៅវៀតណាម។
ចម្ការ​ស្វាយចន្ទី
ដោយ

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បញ្ជាក់​ប្រាប់ សារព័ត៌មាន​ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស ថា ពាក់ព័ន្ធ​នឹង​ប្រទេស​កូត​ឌឺ​វ័​រ កាត់​បន្ថយ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ទៅ​កាន់​វៀតណាម និង​ឥណ្ឌា ដោយ​ងាក​មក​នាំ​ចេញ​ត្រង់​ទៅ​អា​មេ​រិ​ក​វិញ​នេះ ប្រាកដ​ណាស់​វា​នឹង​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​កាន់​ទីផ្សារ​វៀតណាម​កាន់តែ​ច្រើន ហើយនឹង​អាច​ឈាន​ទៅ​សម្រេច​បានការ​នាំ​ចេញ​១​លាន​តោន​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

ជាមួយ​គ្នា​នេះ​ដែរ លោក វ៉ា រុត​សាន ម្ចាស់​ចំការ​ស្វាយចន្ទី​នៅ​កំពង់ចាម កំពង់ធំ និង ជា​អ្នក​មានបទពិសោធន៍​ជាង​២​ទសវត្សរ៍ ក្នុង​ការ​ដាំ​ដុះ និង​ស្រាវជ្រាវ​ពូជ​ស្វាយចន្ទី​នៅ​កម្ពុជា​ផង​នោះ បាន​ប្រាប់​ក្រុមការងារ ខេ​ម​បូ​ណូ​មី​ស ដែរ​ថា លោក​បាន​តាមដាន​ច្រើន​ជុំវិញ​ព័ត៌មាន​នៅ​បណ្តា​ប្រទេស​ដែល​មានការ​ដាំ​ដុះ​ស្វាយចន្ទី​ដូច​កម្ពុជា ដោយ​ក្នុង​នោះ​ដែរ ប្រទេស​កូដ​ឌឹ​វ័​រ ក៏​មានការ​ប្រកួតប្រជែង​ជាមួយ​កម្ពុជា​ដែរ ក្នុង​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នេះ គ្រាន់តែ​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កូត​ឌឺ​វ័​រ មិនសូវ​ល្អ​ដូច​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នោះ​ទេ​។

លោក វ៉ា រុត​សាន បន្ថែម​ថា ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កូត​ឌឹ​វ័​រ​ទៅ​កាន់​វៀតណាម នោះ​វៀតណាម​រឹតតែ​មាន​តម្រូវការ​គ្រាប់ស្វាយចន្ទី ពី​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។

លោក វ៉ា រុត​សាន ម្ចាស់​ចំការ​ស្វាយចន្ទី​នៅ​កំពង់ចាម កំពង់ធំ និង ជា​អ្នក​មានបទពិសោធន៍​ជាង​២​ទសវត្សរ៍ ក្នុង​ការ​ដាំ​ដុះ និង​ស្រាវជ្រាវ​ពូជ​ស្វាយចន្ទី​នៅ​កម្ពុជា

ពាក់ព័ន្ធ​នឹង​ដំណឹង​ដែល​ថា ប្រទេស​កូត​ឌឺ​វ័​រ​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ទៅ​វៀតណាម និង ឥណ្ឌា​នេះ​ដែរ ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា គេ​មិន​អាច​វាយតម្លៃ​ស្ថានការណ៍​រួម ដោយ​គ្រាន់តែ​សំអាង​ទៅ​លើ​ព័ត៌មាន​មួយ​នេះ​បាន​ទេ​។

សូម​បញ្ជាក់​ថា បើ​តាម​អះអាង​ពី​ម្ចាស់​ចម្ការ​ស្វាយចន្ទី និង សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ទិន្នផល​គ្រាប់ស្វាយចន្ទី​មានការ​ធ្លាក់​ចុះ ដោយសារ​តែ​បញ្ហា​អាកាសធាតុ​។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​របាយការណ៍​ពី​ក្រសួងកសិកម្ម​វិញ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នៅ​ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០២១​នេះ បែរជា​មាន​កើនឡើង​ទៅ​វិញ ដោយ​សម្រេច​បាន ៨០ ម៉ឺន​តោន ខណៈ​ដែល​ឆ្នាំ​២០២០ មាន​ចំនួន​ជាង​៦០​ម៉ឺន​តោន​។

ចំពោះ​ការ​កើនឡើង​នេះ​ដែរ ត្រូវ​បាន​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពន្យល់​ថា ថ្វី​ត្បិត​តែ ទិន្នផល​គ្រាប់ស្វាយចន្ទី​មានការ​ធ្លាក់​ចុះ​ដោយសារ​អាកាសធាតុ​មែន តែ​ផ្ទៃដី​ដាំ​ដុះ​មាន​កំណើន​ច្រើន​។

សូម​ជម្រាប​ថា បើ​តាម​សមាគម​ស្វាយចន្ទី​កម្ពុជា បច្ចុប្បន្ន កម្ពុជា​មាន​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ធំ​ៗ​ចំនួន​តែ​៤​ប៉ុណ្ណោះ ដោយ​រោងចក្រ​ទាំង​៤​នេះ​មាន​សមត្ថភាព​កៃ​ច្នៃ​គ្រាប់ស្វាយចន្ទី​បាន​ត្រឹមតែ​ប្រមាណ​១០​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ទូ​ទាំង​ប្រទេស​អាច​ផលិត​ស្វាយចន្ទី​បាន​លើស​ពី​៦០​ម៉ឺន​តោន​។ ដូចនេះ គ្រាប់ស្វាយចន្ទី​ប្រមាណ​ជាង​៥០​ម៉ឺន​តោន​ទៀត ត្រូវ​ពឹង​លើ​ទីផ្សារ​វៀតណាម​ទាំងស្រុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​ពី​វៀតណាម​អាច​ទម្លាក់​តម្លៃ​ទៅ​តាម​ចិត្តបាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយកូវីដ-១៩ស្ងប់ស្ងាត់ តើវិនិយោគិនចិន នៅតែឈរលើកំពូលតារាងវិនិយោគនៅកម្ពុជាដែរ ឬយ៉ាងណា?

ព័ត៌មាន
ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅកម្ពុជា នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់លើវិនិយោគិនចិន ក្នុងការជួយស្តារវិស័យសេដ្ឋកិច្ច និង ការវិនិយោគនៅកម្…

ចិនកំពុងកម្រើកផ្ទុះឆ្លងកូវីដ-១៩ឡើងវិញ ក្រោយស្ងប់ស្ងាត់អស់មួយរយៈធំ

ព័ត៌មាន
ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិន ហាក់កំពុងកម្រើកឡើងវិញបន្ដិចហើយ ក្រោយពីប្រទេសនេះ បានស្ងប់ស្ងាត់មួយរយៈធំ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ