អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅកម្ពុជា

អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅកម្ពុជា ចាប់បើកដំណើរការនៅដើមខែក្រោយនេះ


ផលិតផលទេសចរដ៏ថ្មីសន្លាងមួយ នៅលើទឹកដីខេត្តសៀមរាប គឺអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ មានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដំបូងគេបង្អស់នៅកម្ពុជា លើទំហំលើផ្ទៃដី ១០០ ហិកតា ដែលមានទំហំវិនិយោគសរុប៧០លានដុល្លារអាមេរិក នឹងចាប់បើកដំណើរការសម្រាប់ទទួលភ្ញៀវទេសចរនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។
អាងពិពរណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅកម្ពុជា ចាប់បើកដំណើរការនៅដើមខែក្រោយនេះ

ផលិតផលទេសចរដ៏មួយនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដែលនេះជាផលិតទេសចរណ៍ថ្មី និងសំខាន់មួយទៀតរបស់កម្ពុជា សម្រាប់ជាមេដែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមការរំពឹងទុក ការដាក់ឲ្យបើកដំណើរការលើកដំបូងនេះ អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅខេត្តសៀមរាបមួយនេះ រំពឹងថាអាចទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ចូលទស្សនាផងដែរ។

គម្រោងអាងពិព័ណ៍ត្រីនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ ជាមួយនឹងទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ផលិតផលទេសចរណ៍មួយនេះ នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំជាដើម។ ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារបណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

គួរបញ្ជាក់ថា គម្រោងអាងពិពរណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទនេះ សង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ហើយនោះ នឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិចតាផងដែរ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងថា កូរ៉េខាងជើងត្រៀមខ្លួនរួចស្រេចហើយ សម្រាប់ការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអង្គារ ទី ២៥ តុលា ថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បង…

សម្ដេច ហ៊ុន សែន ជំរុញឲ្យមន្រ្តីពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋនៅតំបន់៣ក្នុងបឹងទន្លេសាបឲ្យបានឆាប់

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាប ជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង ដោយក្នុងនោះ ដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ