ឥណ្ឌា-ចិន

តើឥណ្ឌាអាចនឹងជំនួសតំណែងចិន ក្នុងនាមជារោងចក្រផលិតរបស់ពិភពលោកបានដែរទេ?


ចំពេលដែល ប្រទេសចិនកំពុងជាប់ដៃជាមួយវិធានការកូវីដ១៩ដ៏តឹងរ៉ឹង កំណើនសេដ្ឋកិច្ចអន់ថយ និងបញ្ហាជម្លោះពាណិជ្ជកម្មរ៉ាំរ៉ៃជាមួយសហរដ្ឋអាមេរិកផងដែរ កំពុងធ្វើឲ្យក្រុមហ៊ុនផលិតធំៗចាប់ផ្ដើមងាកចេញប្រទេសដែលគេចាត់ទុកជារោងចក្រពិភពលោកមួយនេះ ជាបណ្ដើរៗហើយ។
Apple សម្លឹងឃើញឥណ្ឌាជាទីតាំងថ្មី សម្រាប់ផលិត iPhone និងឧបករណ៍ថ្មីៗ ក្រៅពីប្រទេសចិន

ក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple របស់អាមេរិក ដែលជាក្រុមហ៊ុនមានតម្លៃខ្ពស់ជាងគេបំផុតក្នុងលោកនោះ ក៏ចាប់ផ្ដើមបង្វែរការផលិតរបស់ខ្លួនចេញពីប្រទេសចិនជាបន្ទាប់បន្ទាប់ដែរ ហើយប្រទេស ប្រទេសឥណ្ឌា គឺជាទីកន្លែងដ៏ស័ក្តិសមបំផុត ដែល Apple បានចាប់យកសម្រាប់ការផលិតទូរស័ព្ទ iPhone និងឧបករណ៍ស៊េរីថ្មីៗរបស់ខ្លួន។ សំណួរសួរថា តើឥណ្ឌាអាចនឹងជំនួសតំណែងចិន ក្នុងនាមជារោងចក្រផលិតរបស់ពិភពលោកដែរឬយ៉ាងណា?

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បានប្រកាសថា ស្មាតហ្វូន iPhone 14 ដែលបានប្រកាសចេញលក់កាលពីខែកញ្ញា គឺនឹងត្រូវផលិតនៅប្រទេសឥណ្ឌា។ មិនតែប៉ុណ្ណោះ ថ្មីៗនេះទៀតសោត Apple ក៏មានគម្រោងផលិត Airpod និងកាស Beats នៅក្នុងប្រទេសដ៏ធំនៅអាស៊ីមួយនេះទៀតផងដែរ។ ក្នុងនោះ ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុតមួយរបស់ Apple កំពុងមានកិច្ចសហប្រតិបត្តិការដើម្បីត្រៀមរៀបចំបើករោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

បើយោងតាមអ្នកវិភាគនៅធនាគារ និងវិនិយោគអាមេរិក J.P Morgan បានឱ្យដឹងថា Apple ទំនងជាផ្លាស់ប្តូរផលិតកម្ម iPhone 14 ប្រមាណ ៥% ទៅកាន់ប្រទេសឥណ្ឌា នៅត្រឹមចុងឆ្នាំ២០២២នេះ ហើយចំនួននៃការផលិត iPhone ស៊េរីក្រោយៗទៀត នឹងកើនឡើងដល់ ២៥% ត្រឹមឆ្នាំ២០២៥។

ចំណែកឯការចេញផ្សាយរបស់ Bloomberg វិញ ក៏បង្ហាញឱ្យដឹងដែរថា ការនាំចេញ iPhone ពីប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ខែចុងក្រោយនេះ គឺមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ហើយនឹងអាចឈានដល់ ២,៥ពាន់លានដុល្លារ នៅត្រឹមខែមីនា ឆ្នាំ២០២៣ខាងមុខ។

យុទ្ធសាស្ត្រចិនបូក១

នៅចំពេលដែលប្រទេសចិនកំពុងប្រកានយកនូវវិធានការគ្មានកូវីដ១៩ ដ៏តឹងតែងរបស់ខ្លួន បង្កឲ្យមានផលរំខានជាច្រើនផ្នែកសេដ្ឋកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គ់នោះ បានធ្វើឲ្យក្រុមហ៊ុនអន្តរជាតិមួយចំនួនបង្កើនការចាប់អារម្មណ៍លើយុទ្ធសាស្ត្រ ចិនបូក១ ឬមានន័យថា ជៀសវាងការវិនិយោគតែក្នុងប្រទេសចិនតែមួយ។ យុទ្ធសាស្ត្រវិនិយោគនេះ គឺជាតម្រង់ទិសខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ហើយតាមរយៈយុទ្ធសាស្ត្រនេះ ប្រទេសឥណ្ឌា គឺកំពុងក្លាយជាផ្ទាំងស៊ីបដ៏សំខាន់សម្រាប់ការវិនិយោគបន្ទាប់ពីចិន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន BBC។

អ្វីខ្លះជាគុណសម្បត្តិពិសេសៗរបស់ឥណ្ឌា?

សូមជម្រាបថា ឥណ្ឌាដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣នៅអាស៊ី បាននឹងកំពុងបង្កើនសក្តានុពលរបស់ខ្លួនឱ្យក្លាយជាទីតាំងដ៏ទាក់ទាញក្នុងផលិតនូវផលិតកម្មនានា តាមរយៈទីផ្សារដ៏ធំក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក ជាមួយតម្លៃពលកម្មទាប។ បន្ថែមលើសនេះ រដ្ឋាភិបាលឥណ្ឌាបាននឹងកំពុងធ្វើផែនការយុទ្ធសាស្រ្តមួយដើម្បីពន្លឿនការអនុម័តនូវគម្រោងផលិតឧបករណ៍អេឡិចត្រូនិចក្នុងប្រទេស ពោលគឺវានឹងកាន់តែបង្កភាពងាយស្រួលដល់ក្រុមហ៊ុនធំៗដូចជា Apple, Samsung និង Xiaomi ក្នុងដំណើរការផលិតកម្មរបស់ពួកគេ។

ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប ក្នុងរង្វង់ ៦ ទៅ៧ភាគរយក្នុងមួយឆ្នាំ និងភាពអំណោយផលនៃស្ថានភាពអតិផរណាធៀបនឹងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក កំពុងធ្វើឲ្យសេដ្ឋកិច្ចមហាយក្សឥណ្ឌាសម្រេចបានសេដ្ឋកិច្ចដ៏ល្អនៅឆ្នាំនេះ។

ការនាំចេញទំនិញរបស់របស់ឥណ្ឌា បានហក់ឡើងលើស៤០០ពាន់លានដុល្លារអាមេរិក បន្ទាប់ពីនៅទ្រឹងត្រឹម៣០០លានពាន់លានដុល្លារ អស់រយៈពេលជិត១ទសវត្សរ៍កន្លងមកនេះ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុនរដ្ឋចិន CCCG តួអង្គដ៏សំខាន់នៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយ កំពុងប្រឈមនឹងហានិភ័យខ្ពស់ និងបំណុលកើនឡើង

ព័ត៌មាន
តួអង្គដ៏សំខាន់មួយ នៅក្នុងគំនិតផ្ដួចផ្ដើមគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន គឺក្រុមហ៊ុន China Communications Con…

និយ័តករបរធនបាលកិច្ច បើកកិច្ចប្រជុំជំរុញគោលដៅទទួលផល និងផលិតផលសក្តានុពល ដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការ

ព័ត៌មាន
និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ