កាណាដា និងសហរដ្ឋអាមេរិកសម្រេចបិទការប្រើប្រាស់ TikTok ពីឧបករណ៍រដ្ឋាភិបាល

កាណាដាដាក់ចេញវិធានការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាល


ប្រទេសកាណាដាកាលពីថ្ងៃទី២៧ កុម្ភៈ បានប្រកាសការហាមឃាត់ការប្រើប្រាស់កម្មវិធីបណ្តាញសង្គម TikTok របស់ចិននៅលើឧបករណ៍រដ្ឋាភិបាលទាំងអស់ ដោយអះអាងថា គេមិនអាចទទួលយកបានឡើយចំពោះហានិភ័យ គ្រោះថ្នាក់ដែលអាចកើតមាន លើឯកជនភាព និងសុវត្ថិភាពរបស់ប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កាណាដា និងសហរដ្ឋអាមេរិកសម្រេចបិទការប្រើប្រាស់ TikTok ពីឧបករណ៍រដ្ឋាភិបាល រូបភាព៖ Nikkei Asia

ការសម្រេចបិទខ្ទប់ការប្រើប្រាស់ TikTokនេះ កើតឡើងស្របពេលដែលសហរដ្ឋអាមេរិកឯណេះវិញ បាននិងកំពុងកំណត់ថ្ងៃដើម្បីបិទលែងឱ្យប្រើប្រាស់ TikTok ដូចគ្នានៅលើឧបករណ៍ដូចជាស្មាតហ្វូននានា នៅក្នុងកម្រិតរដ្ឋាភិបាលសហព័ន្ធផងដែរ។

ការដើរមួយជំហានមុនគេរបស់កាណាដាកើតឡើង ក្រោយពេលដែលមានការបញ្ចុះបញ្ចូលកើនឡើងច្រើន ឱ្យប្រឆាំងនឹងកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ByteDance ក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភពីទិន្នន័យរស៊ើបៗក្នុងជួររដ្ឋាភិបាលកាណាដា ដែលអាចត្រូវបានលួចយកដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

បើតាមនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលរបស់លោកកំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ពីរឿងនេះ ដើម្បីធានាសុវត្ថិភាពតាមលំហអ៊ីនធើណិតរបស់ជនជាតិកាណាដា។ លោកបាននិយាយដោយសំដៅទៅលើសកម្មភាពប្រឆាំងនឹង TikTok ថា នេះអាចជាជំហានដំបូង ហើយវាក៏អាចជាជំហានតែមួយគត់ ដែលរដ្ឋាភិបាលកាណាដាត្រូវធ្វើផងដែរ គឺការហាមប្រាមនេះឯង។

ការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃអង្គារទី២៨កុម្ភៈតទៅ ហើយបុគ្គលិករដ្ឋាភិបាលក៏នឹងត្រូវបានរារាំងពីការទាញយកកម្មវិធីនាពេលអនាគតផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមប្រឹក្សាហិរញ្ញវត្ថុរបស់ប្រទេសកាណាដា ដែលជាអ្នកគ្រប់គ្រងលើរដ្ឋបាលសាធារណៈ។

ដំបូងឡើយ TikTok បាននិយាយថា ខ្លួនពិតមានការខកចិត្តចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយលើកឡើងថា៖ «ក្រុមហ៊ុនពិតជាចង់ដឹងណាស់ដែលកាណាដាធ្វើនេះ គឺបន្ទាប់ពីឃើញការហាមឃាត់ស្រដៀងគ្នា ដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងធ្វើឬយ៉ាងណា?»។

អ្នកនាំពាក្យបណ្តាញសង្គម TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ការហាមឃាត់នេះត្រូវបានដាក់ចេញដោយមិនបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យជាក់លាក់ណាមួយទេ។

ស្របពេលជាមួយគ្នានេះ សេតវិមានអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះដែរ បានកំណត់រយៈពេល ៣០ថ្ងៃដល់ភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធទាំងអស់ ដើម្បីធានាថាពួកគេមិនមានកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិននៅលើឧបករណ៍ អេឡិចត្រូនិចរបស់ ពួកគេ។

បើតាមការអះអាងរបស់ TikTok ការដែលកាណាដាមានក្តីបារម្ភនេះ គឺដោយសារតែផ្សាយព័ត៌មានមិនពិតដែលថាកម្មវិធីនេះឈ្លបយកការណ៍លើជនជាតិអាមេរិក តែវាមិនមែន ដូចការចុះផ្សាយទាំងអស់នោះទេ។

គួរជម្រាបថា ការហាមប្រាមថ្មីរបស់រដ្ឋបាលអាមេរិកនេះគឺមិនប៉ះពាល់ដល់ជនជាតិអាមេរិកជាង ១០០លាននាក់ដែលកំពុងប្រើប្រាស់ TikTok នៅលើឧបករណ៍ស្មាតហ្វូនឯកជន ឬរបស់ក្រុមហ៊ុនរបស់គេនោះទេ ពោលគឺវាហាមប្រាមតែទៅលើការប្រើប្រាស់កម្រិតមន្ត្រីនៃរដ្ឋសហព័ន្ធប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


រុស្ស៊ីថានឹងមិនត្រឡប់ចូលសន្ធិសញ្ញានុយក្លេអ៊ែរវិញឡើយ ដរាបណាអាមេរិកព្រមស្ដាប់ពីកង្វល់របស់ខ្លួន

ព័ត៌មាន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថារុស្ស៉ីនឹងមិនត្រឡប់ទៅចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយការសាយភាយអាវុធនុយក្លេអ៊ែរ …

ទីក្រុងហុងកុងកំពុងផ្ដោតអារម្មណ៍កាន់តែខ្លាំងលើរូបិយវត្ថុឌីជីថល ខណៈរដ្ឋាភិបាលប្រទេសនានាព្យាយាមបង្ក្រាប

ព័ត៌មាន
វិស័យអាជីវកម្មរូបិយវត្ថុឌីជីល ឬហៅថា Cryptocurrency នៅមួយរយៈចុងក្រោយនេះ ហាក់មិនសូវមានភាពល្អប្រសើរឡើយ បន្ទាប់ពីមានមហន្ដរាយកើតឡើងជាបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ