ពន្ធដារ

ពន្ធលើចំណេញមូលធន ត្រូវបានរាជរដ្ឋាភិបាលពន្យារពេលអនុវត្ត ១ឆ្នាំទៀត


នៅទីបំផុត ការអនុវត្តពន្ធ​លើចំណេញមូលធន ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២១នោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចពន្យារពេលមួយឆ្នាំ ក្នុងការអនុវត្ត ពោលគឺនឹងបន្ដមិនយកពន្ធនេះ រហូតដល់ដំណាច់ឆ្នាំ២០២១។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគារខ្ពស់​នៅក្នុង​រាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ការពន្យារពេល​អនុវត្ត​ពន្ធលើ​ចំណេញ​មូលធននេះ គឺធ្វើឡើង បន្ទាប់ពីមាន​​​លិខិត​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី​សំណើសុំ​ពន្យារពេល​ការអនុវត្ត​ពន្ធលើ​ចំណេញ​​មូលធន និង​មាន​ចំណារ​ឯកភាព​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០។ តាមចំណារឯកភាពនេះ រាជរដ្ឋាភិបាល បាន​សម្រេច​ឲ្យពន្យារកាលបរិច្ឆេទ​កំណត់​ការដាក់​ឲ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធននេះ រយៈពេល ១ឆ្នាំទៀត រហូតដល់​ដំណាច់​ឆ្នាំ២០២១ ដើម្បីទុកពេល​វេលា​គ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធ និងសាធារណជន​ទាំងអស់ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ នូវបទប្បញ្ញត្តិ​ស្ដីព​ពន្ធលើចំណេញ​មូលធននេះ។

តាម​ការពន្យល់​របស់​មន្ត្រី​ជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន​ពន្ធដារ ពន្ធលើ​ចំណេញមូលធននេះ គឺមាន​អនុវត្ត​លើការ​លក់​អចនវត្ថុ ដោយអចលនវត្ថុ ដែលលក់បាន ត្រូវដកយក តម្លៃ ២០% នៃតម្លៃលក់នោះ មកគិតពន្ធ ២០%។ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នង​បាន​ក្នុងតម្លៃ ១លាន​ដុល្លារ នោះ នឹងត្រូវ​យក​តម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដែលបាន​កំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បាន​ក្នុងតម្លៃ១លានដុល្លារ នោះ​អ្នកនឹងត្រូវបង់​ពន្ធ​ចំណេញមូលធននេះ ៤ម៉ឺនដុល្លារ។

បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​នឹង​ចាប់ផ្ដើម​អនុវត្ត​យកពន្ធ​លើចំណេញ​មូលធន​ នាពេល​កន្លងទៅនេះ ក៏មាន​ប្រតិកម្ម​ពីសំណាក់​អ្នកជំនាញ និងអ្នកជំនួញ​អចលនវត្ថុ​ជាច្រើន​ផងដែរ ដោយពួកគេ​អះអាងថា រដ្ឋ​គួរតែ​ពន្យារពេល​យកពន្ធនេះ ព្រោះថា កម្ពុជា​កំពុង​ប្រឈមនឹង​បញ្ហា​កូវីដ-១៩ ដែលវិស័យ​អាជីវកម្ម​ស្ទើរតែ​ទាំងអស់​ជួប​បញ្ហា​ប្រឈម​។ ដូច្នេះ ការយកពន្ធ​បន្ថែម​នាពេលនេះ វាគឺជាបន្ទុក​មួយសម្រាប់ពួកគេ នៅពេល​ស្ថានភាព​កាន់តែលំបាក​យ៉ាងដូច្នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម បន្តនាំចេញផលិតផល 5G ទោះបីជាក្នុងប្រទេសខ្លួនមិនទាន់មានប្រើបណ្តាញ 5G នៅឡើយ

ព័ត៌មាន
សហគ្រាសក្នុងស្រុកជាច្រើនរបស់ប្រទេសវៀតណាម បានដំឡើង និងនាំចេញផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា 5G ទៅកាន់ទីផ្សារសកលលោក បើទោះបីជា បណ្តាញបច្ចេក…

តំណាង JETRO អះអាងថា ក្រុមហ៊ុនជប៉ុនមួយចំនួន ចាប់អារម្មណ៍ខ្លាំង​​លើការវិនិយោគកសិកម្ម​សរីរាង្គនៅកម្ពុជា

ព័ត៌មាន
នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានអះអាងថា មានក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ