ឆៀកយានយន្ត

ក្រសួងសាធារណការ៖ ចាប់ពីថ្ងៃទី០៣ ខែឧសភាទៅ គ្រប់កន្លែង ឆៀកយានយន្តទាំងអស់ នឹងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ


ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា គ្រប់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទាំងអស់ នឹងត្រូវធ្វើការជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍តែម្តង ពោលចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច ខណៈដែលកាលពីមុនធ្វើត្រឹមថ្ងៃសុក្រប៉ុណ្ណោះ។
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

ការ​ប្រកាស​របស់​ក្រសួង​នេះ ដោយសារ​តែ​មើលឃើញ​ថា ចាប់តាំងពី​មានការ​ប្រកាស​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក មាន​ម្ចាស់​យានយន្ត​ជា​ច្រើន​បាន​សម្រុក​ទៅ​កាន់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​កន្លែង​ឆៀក​យានយន្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដែល​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​នៅ​តាម​ដងផ្លូវ​នានា នៅ​ជិត​កន្លែង​ឆៀក​យានយន្ត​ទាំងនោះ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី ៣០ មេ​សា​នេះ គេ​សង្កេត​ឃើញ​ថា នៅ​គ្រប់​គ្រប់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ឆៀក​យានយន្ត​ទាំងអស់ មានការ​កកស្ទះ ដោយសារ​តែ​មាន​ម្ចាស់​យានយន្ត​ជា​ច្រើន បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី សម្រុក​ទៅ​ធ្វើ​ឆៀករថយន្ត​រៀងខ្លួន ដើម្បី​ឲ្យ​បាន​មុន​ថ្ងៃ​អនុវត្ត​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី ០១ ខែឧសភា ស្អែក​នេះ​។

នៅ​ក្នុង​នោះ​ដែរ ក្នុង​កិច្ចប្រជុំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៩ មេ​សា ម្សិលមិញ​នេះ គឺជា​ការ​បែងចែក​កម្លាំង និង​វេន​ដល់​មន្ត្រី​ដើម្បី​ធ្វើ​អនុវត្ត ដែល​មាន​មន្ត្រី​នគរបាល​ចរាចរណ៍ ជាង​៤០០​នាក់ មន្ត្រី​នៃ​ទាំង​១៤ រួម​នឹង​មន្ត្រី​ការិយាល័យ​ជំនាញ សរុប​ទាំងអស់​ប្រមាណ​ជាង ៦០០​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងដែនដីអះអាងថា ទុនវិនិយោគវិស័យសំណង់នៅតែកើនជាង ៥០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទុនវិនិយោគនៅក្នុងវិស័យសំណង់កម្ពុជា នៅតែបន្ដកើនឡើងគួរឲ្យកត់សម្គាល់ រហូតដល់ជាង ៥០% នៅត្រីមាសទី១ នៅឆ្នាំនេះ បើទោះបីជាប៉ុន្មានខែមកនេះ កម្…

ក្រសួងសាធារណការស្នើដល់ពលរដ្ឋទៅធ្វើបណ្ណបើកបរនៅផ្សារអុីអន ឲ្យរក្សាគម្លាត ដើម្បីការពារកូវីដ-១៩

ព័ត៌មាន
នៅរយៈពេលប៉ុន្មានថ្ងៃនេះ គេឃើញមានពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអុីអនទី១ និងអុីអន២ យ៉ាងច្រើនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ