ការឆៀករថយន្តថយចុះ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា នៅមានរថយន្ដ ប្រហែល ៤០ម៉ឺនគ្រឿងទៀតនៅមិនទាន់បានមកឆៀក


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០មក ចំនួនរថយន្តដែលបានមកឆៀកបានធ្លាក់ចុះជាបន្តបន្ទាប់ពីជាង ៤.០០០គ្រឿង មកត្រឹមជាង១.៥០០គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលការធ្លាក់ចុះនេះ ស្មើនឹងប្រមាណជាង៦០% បើធៀបនឹងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍ដំបូង។ ទោះយ៉ាងណា បើតាមមន្ត្រីក្រសួងសាធារណការ នៅមានរថយន្ដប្រហេល ៤០ម៉ឺនគ្រឿងទៀត នៅមិនទាន់បានមកឆៀកនៅឡើយទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា នៅមានរថយន្ដប្រហែល ៤០ម៉ឺនគ្រឿងទៀតនៅមិនទាន់បានមកឆៀក
ដោយ

ឯកឧត្តម ឈួ​ន វ៉​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ​បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ចំនួន​រថយន្ត​ដែល​បាន​មក​ឆៀក​ទូ​ទាំង​ប្រទេស គិត​ចាប់ពី​ពាក់កណ្តាល​ខែឧសភា រហូត​មក​ដល់​ពេល​នេះ ថយ​ចុះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។

ឯកឧត្តម​បញ្ជាក់​ថា «​ខ្ញុំ​យល់​ថា ចំនួន​រថយន្ត​ដែល​មិន​ទាន់​មក​ឆៀក​នៅ​មាន​ច្រើន ព្រោះថា បើ​យើង​មើល​នៅ​ក្នុង​ប្រព័ន្ធ​របស់ គឺ​នៅ​មាន​រថយន្ត​ប្រហែល ៣០ ទៅ​៤០​ម៉ឺន​គ្រឿង​ទៀត ដែល​មិន​ទាន់​បាន​មក​ឆៀក ខណៈ​ដែល​ចាប់ពី​ពាក់កណ្តាល​ខែឧសភា​ហ្នឹង​មក​ដល់​ឥឡូវ អ្នក​យក​រថយន្ត​មក​ឆៀក​បាន​តែ​៦.០០០ ទៅ​៧.០០០​គ្រឿង​ប៉ុណ្ណោះ អ​ញ្ចឹ​ង​វា​នៅ​សល់​ច្រើន​ទៀត​»​។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​យក​រថយន្ត​មក​ឆៀក​នេះ​ដែរ ត្រូវ ឯកឧត្តម ឈួ​ន វ៉​ន់ បញ្ជាក់​ថា អាច​ដោយសារ​តែ មានការ​បន្ធូរបន្ថយ​ខ្លះ​ចំពោះ​ការ​ផាកពិន័យ​លើ​ផ្នែក​ឆៀក​យានយន្ត ព្រោះថា​កន្លង​ទៅ​ថ្នាក់ដឹកនាំ​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា ដោយសារ​ការ​ឆៀក​មានកា​កកស្ទះ​ខ្លាំង​ដូចនេះ ទុក​ពេល​ឲ្យ​ពលរដ្ឋ​យក​រថយន្ត​ឆៀក​សិន​។

ឯកឧត្តម​អះអាង​ថា «​ដោយ​មើលឃើញ​ថា កាលនោះ​មានការ​កកស្ទះ​ខ្លាំង​ពេក ចឹ​ង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ លោក​ក៏​ប្រកាស​ថា រឿង​ឆៀក​ហ្នឹង​មិន​ទាន់​ឲ្យ​មានការ​អនុវត្ត​ទេ ក្នុង​យន្តការ​ទី​១​របស់​ខាង​ប៉ូ​លី​ស ប៉ុន្តែ​ឥឡូវ​យើង​បាន​ទាក់ទង​គ្នា​ថា មានការ​ថមថយ​ហើយ អ​ញ្ចឹ​ង​ប្រហែលជា​គាត់​នឹង​ដាក់​ចូល​យន្តការ​ទី​២​ហើយ​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ក៏​ស្នើ​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​ឆៀករថយន្ត​របស់​ខ្លួន រួសរាន់​យក​មក​ឆៀក​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១​ខែកក្កដា ឆ្នាំ ២០២០​ខាង​មុខ​នេះ បើ​ពុំ​ដូច្នេះ​ទេ នឹង​ទទួល​ការ​ពិន័យ​ផ្សេង​មួយទៀត​ពី​ខាង​ក្រសួង គឺ​ដាច់​ដោយឡែក​ពី​ខាង​ប៉ូ​លី​ស​។ ដោយ​ការ​ពិន័យ​របស់​មណ្ឌល​ឆៀក​យាន្ត​គឺជា​ថ្ងៃ សម្រាប់​រថយន្ត​ធុន​តូច ៥០០​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​រថយន្ត​ធុន​ធំ​២.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​រូប​នេះ​ធ្លាប់​បាន​ប៉ាន់​ប្រមាណ​ថា យានយន្ត​ដែល​បាន​ចុះបញ្ជី​ទាំងអស់​ទូ​ទាំង​ប្រទេស គឺ​ប្រហែល​៦​លាន​គ្រឿង​ហើយ ដោយ​ក្នុង​នោះ មាន​រថយន្ត​ប្រមាណ​១​លាន​គ្រឿង ស្មើ​ជិត​២០%  និង​៨០% ជា​ទោចក្រយានយន្ត​(​ម៉ូតូ​) ។
ឯកឧត្តម ឈួ​ន វ៉​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ

នៅ​ក្នុង​រថយន្ត ១​លាន​គ្រឿង​នោះ រថយន្ត​ដែល​បាន​មក​ឆៀក​មាន​តែ​ជាង​៤០%​ទេ ដោយឡែក​ជាង​៥០%​ទៀត គឺ​មិន​ទាន់​បាន​មក​ឆៀក​នៅឡើយ​ទេ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ចំពោះ​ការ​ធ្វើ​ឆៀក​នេះ លោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ពេល​កន្លង​ទៅ​ថា ចាប់ពី​នេះ​ទៅ ក្រសួង​បាន​ឲ្យ​ក្រុម​ជំនាញ រៀបចំ​ប្រព័ន្ធ​មួយ​សម្រាប់​ដាស់តឿន​ការ​ធ្វើ​ឆៀក​និង​បណ្ណ​បើកបរ​ផង នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ឆៀក ដើម្បី​ជៀសវាង​ការ​ហួស​សុពលភាព នាំ​ឲ្យ​មានការ​ផាកពិន័យ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចុះបញ្ជីថ្មីៗនៅវៀតណាមបន្តកើនឡើងខ្ពស់ ទោះជួបវិបត្តិកូវីដ-១៩ក្តី

ព័ត៌មាន
បើទោះបីជាប្រទេសវៀតណាម កំពុងប្រឈមមុខទៅនឹងវិបត្តិមេរោគកូវីដ-១៩ក្តី ចំនួនក្រុមហ៊ុនចុះបញ្ជីថ្មី ដែលបានចាប់ផ្តើមវិនិយោគនៅក្នុងប្រទេសវៀតណាម …

រដ្ឋសភាថៃសម្រេចអនុម័តកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
រដ្ឋសភាថៃ បានសម្រេចអនុម័តសំណើកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដែលជាការចាក់បញ្ចូលច្រើនជាងគេបង្អស់ ទៅក្នុងសេដ្ឋកិច្ចជាតិថៃ ដើម្បីជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ