អត្ថបទក្រុមហ៊ុន

ឃែស យូ អាប់ សេវាហាងបញ្ចាំស្របច្បាប់ អស់ក្ដីបារម្ភ ផ្ដល់ទំនុកចិត្ត និងផ្ដល់សុវត្ថិភាពជូនទ្រព្យរបស់លោកអ្នក


វិស័យបញ្ចាំ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយហិរញ្ញវត្ថុមួយ សម្រាប់ប្រជាពលរដ្ឋ ដែលមានតម្រូវការសាច់ប្រាក់បន្ទាន់។
ឃែស យូ អាប់ ក្រុមហ៊ុនហាងបញ្ចាំស្របច្បាប់ឈានមុខមួយនៅកម្ពុជា
ដោយ

បើនិយាយអំពីសេវាហាងបញ្ចាំ លោកអ្នកនាងអាចនៅមានកង្វល់ថា ប្រសិនបើ យើងយកទ្រព្យទៅដាក់បញ្ចាំ តើទ្រព្យនោះ នឹងមានសុវត្ថិភាព អាចជឿទុកចិត្ត និងនិតិវិធីដំណើរការល្អប្រសើរ សម្រាប់តម្រូវការ ក្នុងពេលចាំបាច់បានកម្រិតណា?

ពេលនេះ លោកអ្នក នឹងមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាទាំងនោះទៀតឡើយ។ ឃែស យូ អាប់ សាខាមានជ័យ ដែលជាហាងបញ្ចាំស្របច្បាប់ឈានមុខមួយនៅកម្ពុជា ចាំផ្ដល់សេវាជូនគ្រប់អតិថិជន ជាមួយនឹងទំនុកចិត្តខ្ពស់ សុវត្ថិភាពទ្រព្យរបស់ ព្រមទាំងដំណើរការនិតីវិធីងាយស្រួល រហ័សទាន់ចិត្ត សម្រាប់គ្រប់តម្រូវការរបស់អតិថិជន។

លោក លី ​លាងភន ប្រធានសាខា ឃែស យូ អាប់ មានជ័យ បានបង្ហាញការយល់ឃើញថា ខណ្ឌមានជ័យ គឺជាតំបន់ប្រជុំជនដ៏មានសក្ដានុពលមួយ ព្រមទាំងមានតម្រូវការសេវាបញ្ចាំខ្ពស់។ ចំណែកហាងបញ្ចាំវិញ មានច្រើន ទាំងស្របច្បាប់ និងមិនស្របច្បាប់។ ដូច្នេះហើយ ឃែស យូ អាប់ ឈរលើទីតាំងនេះ ដើម្បីចាំជួយដោះស្រាយបញ្ហាបន្ទាន់របស់អតិថិជន ជាពិសេសនោះ គឺធ្វើយ៉ាងណា​ឱ្យអតិថិជន បានស្គាល់នូវសេវាបញ្ចាំស្របច្បាប់ និងភាពងាយស្រួល រួមចំណែកកាត់បន្ថយហានិភ័យ និងធ្វើឱ្យសេវាបញ្ចាំស្របច្បាប់នៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង។

លោក លី លាងភន៖ «ចំពោះទិដ្ឋភាពទូទៅ នៅសាខា ឃែស យូ អាប់ មានជ័យនេះ គឺមានទិដ្ឋភាពធំទូលាយ តំបន់ធំទូលាយ ដែលមានអាជីវករ ប្រកបអាជីវកម្មច្រើន រោងចក្រក៏ច្រើន។ អ៊ីចឹង គាត់[អតិថិជន]តែងមានតម្រូវការ ពេលគាត់មានការខ្វះខាតណាមួយ។ ទាក់ទងនឹងហាងបញ្ចាំ គឺខាង ឃែស យូ អាប់ យើង គឺមានគេស្គាល់ច្រើន»។

: លោក លាងភន បន្ថែមថា  ឃែស យូ អាប់ ផ្ដល់ទំនុកចិត្តជូនអតិថិជន។ ចំពោះការ ទុកដាក់របស់បញ្ចាំវិញ គឺមានឃ្លាំង ដោយផ្ដល់សុវត្ថិភាពដល់ទ្រព្យបញ្ចាំគ្រប់ប្រភេទ ព្រមទាំងធានាជូន និងទទួលខុសត្រូវរាល់ការខូចខាត បាត់បង់ ហើយទទួលបញ្ចាំតែរបស់របរដែលស្របច្បាប់ប៉ុណ្ណោះ។

លោក លី លាងភន៖ «ឃែស យូ អាប់ សាខាមានជ័យយើងខ្ញុំនេះ គឺមានកន្លែងទុកដាក់របស់របររបស់អតិថិជនត្រឹមត្រូវ។ បុគ្គលិក មានចំណេះជំនាញក្នុងការមើល និងបច្ចេកទេសក្នុងការវិភាពរបស់របរបញ្ចាំ។ ជាឧទាហារណ៍មួយ ក្នុងការទុកដាក់មាសនេះ គឺយើងមានឱ្យគាត់ស៊ីញ៉េ វេចខ្ចប់ត្រឹមត្រូវ មានទាំងសំបុត្រដែលបានបោះត្រាអីក្រសួងមកតែម្ដង អ៊ីចឹងគេទទួលស្គាល់។ ហើយក្នុងការបិទ និងស៊ីញ៉េនេះ គឺដើម្បីធានារបស់របររបស់គាត់ថា បុគ្គលិក ឬក៏ក្រុមហ៊ុន គឺមិនបានប្រើប្រាស់ ឬក៏ប៉ះពាល់របស់គាត់ទេ»។

គួរបញ្ជាក់ថា ឃែស យូ​ អាប់ សាខាមានជ័យ មានទីតាំងស្ថិតលើបណ្ដោយមហាវិថី វេងស្រេង ដែលមានចម្ងាយប្រហែល ៥០០ម៉ែត្រ ខាងឆ្វេងដៃ ពីច្រមុះជ្រូកស្ទឹងមានជ័យ និងចម្ងាយប្រហែល ៣០០ម៉ែត្រ ខាងស្ដាំដៃ ពីស្ដុបលូប្រាំ។ ក្រុមហ៊ុន ឃែស យូ អាប់ បានទទួលអាជ្ញាបណ្ណប្រតិបត្តិការស្របច្បាប់ និងជាក្រុមហ៊ុនស្ដង់ដារមួយ ដំណើរការក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំមកហើយ។

លោក លី លាងភន៖ «ជាចុងក្រោយ សុំថ្លែងអំណរគុណដល់បងប្អូន ដែលតែងគាំទ្រ និងមកប្រើប្រាស់សេវាបញ្ចាំ ឃែស យូ អាប់ សាខាមានជ័យយើងខ្ញុំ។ ហើយក៏សុំជូនជាដំណឹងឱ្យបងប្អូនទាំងអស់ថា ប្រសិនបើ មានតម្រូវការ ខ្វះខាតសាច់ប្រាក់ សុំកុំខ្មាសអៀនអី ព្រោះសម័យនេះ ជាសម័យឌីជីថល ដើម្បីយើងដោះទាល់មួយគ្រាៗ ដើម្បីឱ្យអាជីវកម្មរបស់យើង​ រីកចម្រើនជាងមុន។ ហើយកុំបារម្ភថា ហាងបញ្ចាំមកកន្លែងហ្នឹង ស៊ីគ្រឿង ហាងបញ្ចាំហ្នឹង ដឹងតែដាច់ ឬយករបស់គេទេ។ អ៊ីចឹង ចំពោះ ឃែស យូ អាប់ សាខាមានជ័យ គឺមានក្រឹត្យក្រមសីលធម៌ច្បាស់លាស់ ជាក្រុមហ៊ុនស្រនច្បាប់ ដោយទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ៊ីចឹង បើបងប្អូនមានតម្រូវការ អាចអញ្ជើញមក ឃែស យូ អាប់ សាខាមានជ័យ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីការរៀបចំប្រព័ន្ធស្រោចស្រព និងរចនាប្លង់ដាំដុះតាមបែបវិទ្យាសាស្ត្រ អាចជួយឲ្យការដាំដុះមានប្រសិទ្ធភាពខ្ពស់?

ព័ត៌មាន
ក្រៅពីត្រូវមានដើមទុន បច្ចេកទេសដាំដុះថែទាំដំណាំ ការបង្កើតប្រភពទឹក និងស្រោចស្រពឲ្យ មានប្រសិទ្ធភាពខ្ពស់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជី…

សាលារៀននៅខេត្តកំពង់ចាមនិងត្បូងឃ្មុំងាកមកប្រើប្រព័ន្ធឌីជីថល

ព័ត៌មាន
ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា សាលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ