ហាងបញ្ចាំនៅកម្ពុជា

ក្រុមហ៊ុន Cash u up គ្រោងនឹងបើក ៤សាខាទៀតក្នុងឆ្នាំ២០២១


ក្រោយពីដំណើរការបានរយៈពេលជិត១០ឆ្នាំ ក្រុមហ៊ុន Cash u up ដែលជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ទី៤ នៅកម្ពុជា បានពង្រីកសាខា និងលក់ហ្វ្រេនឆាយ ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ បានកើនឡើងដល់ ១៨សាខាហើយ ខណៈប្រធានគ្រប់គ្រងនៃក្រុមហ៊ុននេះអះអាងថា នឹងបើក៤សាខាបន្ថែមទៀតនៅឆ្នាំ២០២១នេះ។
Cash-U-Up (ឃែស យូ អាប់) ជាក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Cash u up បានឲ្យដឹងថា ដោយសារតែវិបត្តិកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មទទួលបញ្ចាំរបស់ក្រុមហ៊ុន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានកំណើនជាប្រក្រតីទៀត ទើបក្រុមហ៊ុនមានយ៉ាងណាមិញ បន្ទាប់បើកអាជីវកម្មអស់រយៈពេលជិតមួយទសវត្សរ៍មក ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុន Cash u up លោក គុជ សេដ្ឋា យល់ឃើញថា បច្ចុប្បន្ន ពលរដ្ឋចាប់ផ្តើមកែប្រែទស្សនៈអវិជ្ជមាន មកវិជ្ជមានវិញ ចំពោះអាជីវកម្មទទួលបញ្ចាំ។

គួររម្លឹកថា នៅក្នុងឆ្នាំ២០២០កន្លងទៅ មានវិស័យជាច្រើនបានជួបប្រទះនូវបញ្ហាធ្លាក់ចំណូល ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ តែវិស័យអាជីវកម្មបញ្ចាំ បែរជាទទួលបានកំណើនជាប្រក្រតីទៅវិញ គម្រោងនឹងបើកឲ្យបាន៤សាខាបន្ថែមទៀតក្នុងឆ្នាំ២០២១នេះ។

ដោយប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Cash u upអះអាង នៅដំណាក់នេះ ប្រជាជនមានតម្រូវការសាច់ប្រាក់រហ័សច្រើន ទើបជំរុញចំណូលរបស់ក្រុមហ៊ុនមានកំណើនទៅតាមនោះដែរ៕

សូមទស្សនាសេចក្តីរាយការណ៍ខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ នៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈតទៅ ដែលចំថ្ងៃទិវានៃក្ដីស្រឡាញ់។ ការចាក់វ៉ាក់សាំងនេះ ន…

ហ្វីលីពីន ទិញអង្ករពីវៀតណាមតម្លៃជាង ១ពាន់លានដុល្លារនៅឆ្នាំ២០២០

ព័ត៌មាន
ប្រទេសហ្វីលីពីន បានស្ថិតក្នុងកំពូលតារាង ដែលបាននាំចូលអង្ករពីវៀតណាមច្រើនជាងគេនៅឆ្នាំ២០២០ ដោយមានបរិមាណអង្ករជាង២លាន២សែនតោនកើន ៤% គិតជាទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ