ការនាំចេញគ្រាប់ស្វាយចន្ទី

ការនាំចេញគ្រាប់ស្វាយចន្ទីមានកំណើនច្រើនលើសការនាំចេញស្រូវ-អង្ករដល់ទៅជាង៦០០លានដុល្លារនៅ១១ខែក្នុងឆ្នាំ២០២១


ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅជិតពេញមួយឆ្នាំ២០២១នេះ សម្រេចបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ ដំណាំគ្រាប់ស្វាយ ដែលជាដំណាំសក្ដានុពលខ្ពស់ក្នុងការនាំចេញនោះ នៅ១១ខែដំបូងឆ្នាំ២០២១នេះ សម្រេចបានការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណជិត២ពាន់លានដុល្លារអាមេរិកឯណោះ ហើយបើធៀបនឹងការទឹកប្រាក់បានពីការនាំចេញស្រូវអង្ករវិញ ឃើញថា ទឹកប្រាក់នាំចេញគ្រាប់ស្វាយចន្ទីគឺមានលើសការនាំចេញស្រូវអង្ករដល់ទៅជាង៦០០លានដុល្លារអាមេរិកអាមេរិក។ នេះបើតាមតួលេខដែលខេមបូណូមីសទទួលបានពីខាងសមាគមស្វាយចន្ទី និងតួលេខពីក្រសួងកសិកម្មកម្ពុជា។
ដំណាំស្វាយចន្ទី

នៅ​ក្នុង​រយៈពេល ១១​ខែ​ដំបូង ឆ្នាំ​២០២១ ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​សម្រេច​បាន​ក្នុង​បរិមាណ​ជាង​៩២​ម៉ឺន​តោន ដែល​បាន​កើនឡើង​ដល់​ទៅ​ជាង ៣០០%​ឯណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នៅ​១១​ខែ​ដំបូង​ឆ្នាំ​នេះ មាន​ដល់​ទៅ​ជាង​១​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ច្រើន​លើស​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ដល់​ទៅ​ជាង​៦០០​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​សម្រេច​បាន​ទឹកប្រាក់​សរុប​ជាង​១​ពាន់​២០០​លាន​ដុល្លារ​។​នេះ​បើ​តាម របាយការណ៍​ដែល​បង្ហាញ​ដោយ​សមាគម​ស្វាយចន្ទី​កម្ពុជា​បា​។

ទន្ទឹម​នឹង​មាន​កំណើន​នៃ​ការ​នាំ​ចេញ​ស្វាយចន្ទី​មានការ​កើន​ឡើងជា​កំ​ហុ​ក​បែប​នេះ​ត្រូវ​បាន លោក ស៊ុ​យ កុក​ធាន ដែល​ជា​អនុប្រធាន​សមាគម និង​ជា​អ្នកនាំពាក្យ​នៃ​សមាគម​ស្វាយចន្ទី​បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា​៖ ការ​កើនឡើង​ទាំងនេះ​គឺ​ដោយសារ​តែ​នៅ​ពេល​នេះ​ការ​នាំ​ចេញ​ស្វាយចន្ទី​កម្ពុជា នៅ​តែ​មាន​តម្រូវការ​ខ្លាំង​ពី បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ពិសេស ក្រៅពី​ទីផ្សារ​ប្រទេស​វៀតណាម និង​ចិន ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត ប្រទេស​ឥណ្ឌា​ក៏​កំពុង​តែ​មាន​តម្រូវការ​ខ្លាំង​ណាស់​ដែរ​។ កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​មាន​សន្ទុះ​ការ​នាំ​ចេញ​ចន្ទី​ខ្លាំង​យ៉ាងនេះ​នៅ​ឆ្នាំ​២០២១​នេះ​។ 

យ៉ាងណាមិញ ជុំវិញ​កំណើន​នៃ​ការ​នាំ​ចេញ​ស្វាយចន្ទី​បាន​វ៉ា​ដាច់​ការ​នាំ​ចេញ​ស្រូវ​អង្ករ​នេះ​ដែរ អនុប្រធាន​សមាគម​ស្វាយចន្ទី​រូប​នេះ បញ្ជាក់​ថា កន្លង​មក​ការ​នាំ​ចេញ​ចន្ទី​ភាគច្រើន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង ក្បែរ​កម្ពុជា​តែ​ប៉ុណ្ណោះ និង​មួយវិញទៀត​ដោយសារ​តែ​បញ្ហា​បច្ចេកទេស ផង​ដែរ ប៉ុន្ដែ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ កម្ពុជា​មានការ​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ជា​បណ្ដើរ​ៗ​ដូច​ជា​ប្រទេស​ជប៉ុន​ជាដើម បើ​ទោះបីជា​បច្ចុប្បន្ន​ការ​នាំ​ចេញ​នៅ​មាន​ក្នុង​បរិមាណ​តិច​ក៏​ដោយ​។

អ្នកនាំពាក្យ​សមាគម​ន៍​ស្វាយចន្ទី​កម្ពុជា បាន​រំពឹង​ទុក​ថា ស្វាយចន្ទី​នឹង​ក្លាយជា​ដំណាំ​កសិកម្ម នាំ​ចេញ​លេខ​១ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ហើយ​ក៏​អាច​នឹង​នឹង​ក្លាយជា​ប្រទេស​លំដាប់​ទី​១​ក្នុង​ការ​នាំ​ចេញ​ស្វាយចន្ទី​បាន​ច្រើន​ជាង​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ផង​ដែរ ដោយសារ​តែ​នៅ​រយៈ​៥ ទៅ​៦​ឆ្នាំ​ចុង​ក្រោយ​នេះ អា​ត្រា​នៃ​ការ​ដាំ​ដុះ​ស្វាយចន្ទី​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​មានការ​ថយ​ចុះ ខណៈ​បច្ចុប្បន្ន នៅ​កម្ពុជា​កំពុង​តែ​មាន​កំណើន​នៃ​ការ​ដាំ​ដុះ​ស្វាយចន្ទី​កាន់តែ​ច្រើន​ឡើង ដើម្បី​ជា​ការ​បំពេញតម្រូវការ​ទីផ្សារ​ក្រៅប្រទេស ដែល​កំពុង​កើនឡើង​៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថាវីរុសបំប្លែងថ្មី អូមីក្រុង នឹងមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាឡើយ

ព័ត៌មាន
មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក បង្កើនការព្រួយបារម្ភព្រោះតែសមត្ថភាពនៃការចម្លងលឿនជាងមេរោគកូវីដ១៩ធម្មតា …

អតិផរណានៅអាមេរិកកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ កំពុងសាកល្បងសមត្ថភាពដោះស្រាយរបស់លោកចូបៃដិន

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក បានអះអាងថា តម្លៃទំនិញកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានកើនឡើងខ្លាំង ក្នុងអត្រាមួយដែលគេមិនធ្លាប់បានឃើញក្នុងរយៈពេលជិត៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ