រោងចក្រ​បង្កើតថ្មី

រោងចក្រចំនួន៨ តម្លៃជិត ៥០ លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការផ្លូវការ នាដើមខែកុម្ភៈនេះ


គិតត្រឹមថ្ងៃទី ៧ ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រធំៗចំនួន៨ ដែលមានតម្លៃវិនិយោគសរុបជិត ៥០ លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋជាង ៧.៣០០នាក់។ ក្នុងនោះ រោងចក្រភាគច្រើនស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើតាមការប្រកាសព័ត៌មានរបស់ CDC នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
រោងចក្រផលិត​ខ្សែភ្លើង​មួយកន្លែង​នៅកម្ពុជា ដែលបានបើកដំណើរ​នាពេលថ្មីៗនេះ (រូបភាព៖ ហ្វេសប៊ុក​ CDC)
ដោយ

រោងចក្រ​ទាំង៨ ទីតាំង ដែល​ត្រូវ​បាន​ CDC សម្រេច​​ចេញ​​វិញ្ញា​​បនប័ត្រ​​ចុះបញ្ជី​ជា​ផ្លូវការ​នោះ ជាប្រភេទ​រោង​ចក្រ​​ផលិត​​សម្ភារ​ប្រើប្រាស់​​ក្នុងផ្ទះ ផលិតក្ដាបន្ទះ គ្រឿង​អេឡិចត្រូនិក និងរោងចក្រ​ផលិត​​កាបូប និងគ្រឿង​​កាបូប​ជាដើម។

ក្នុង​ចំណោម​​​រោងចក្រ​​ទាំង​៨ នោះ នៅខេត្ត​​​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ​ និង រាជធានី​ភ្នំពេញ មាន​២​កន្លែង​ដូចគ្នា​ និងនៅ​ខេត្ត​​ក្រចេះ និង​​ស្វាយ​រៀង​​មានម្នាក់​​មួយ​កន្លែង។

រោងចក្រ​ទាំង៨នេះ ត្រូវបាន​​ដឹងថា អាចផ្ដល់​​ឱកាស​​ការងារ​​រហូត​ដល់​​ជាង​ ៧.​៣០០​កន្លែង។ 

គួរបញ្ជាក់ថា តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់ CDC បានឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ២០១៨ ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស​បានកើន​ឡើង​ជិត ៧០% នៃទុន​វិនិយោគ​សរុប ដែលត្រូវ​បានកត់​ត្រា​ដោយ CDC។

បន្ថែម​ពីនេះទៀត តាមការ​កត់ត្រា​របស់ CDC ចាប់ពី​ឆ្នាំ២០១៣-២០១៧ កម្ពុជា​បាន​ទទួល​គម្រោង
វិនិយោគ​ពីបណ្ដា​ក្រុមហ៊ុន ក្នុងស្រុក និង​បរទេស សរុប​ប្រមាណ​ជា ៩៧០​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន​ជាង ២៣ ពាន់​​លាន​ដុល្លារ​អាមេរិក ពោលគឺ ជាមធ្យម​មាន​ប្រមាណ​ជាង ៤ពាន់​​លានដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ហើយមាន​សក្ដានុពល​បង្កើត​ការងារ​ថ្មីជូន​ប្រជាពលរដ្ឋ​ជាមធ្យម​ប្រមាណ ជាង​ ២០០​ពាន់នាក់​ក្នុង​មួយឆ្នាំ។ 

ក្នុងរយៈ​ពេល​៥ឆ្នាំ ពោលគឺ​ចាប់​ពីឆ្នាំ ២០១៣-២០១៧ ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស ជាមធ្យម​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា ៤០% នៃទុន​វិនិយោគ​សរុប​ក្នុងឆ្នាំ​នីមួយៗ។

ទោះយ៉ាងណា តាម​​របាយការណ៍​ពីធនាគារ​ជាតិ បានបង្ហាញ​ថា នៅឆ្នាំ ២០១៨ ឱនភាព​ពាណិជ្ជកម្ម ឬការ​នាំចូល​របស់​កម្ពុជា មាន​លើស​ការ​នាំ​ចេញ រហូតដល់​ជាង ៥.២០០​លានដុល្លារ​អាមេរិក។ ពោលគឺ កាលពី ឆ្នាំ២០១៨ ការនាំចេញ​របស់​កម្ពុជា សម្រេច​បាន​ជាង ១៣.៥០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ២១% ធៀប​នឹងឆ្នាំ ២០១៧ ខណៈ​ការនាំចូល​វិញ គឺមាន​ប្រមាណ​ជាង ១៨.៧០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ជាង ២១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី៖ កំណើនវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០១៩ អាចនឹងថយចុះ

ព័ត៌មាន
សេដ្ឋីអចលនទ្រព្យលេចធ្លោជាងគេនៅកម្ពុជា លោកឧកញ៉ា សៀ ឫទ្ធី បានប្រមើលមើលថា នៅឆ្នាំ២០១៩នេះ កំណើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចនឹងថយចុះជាងម…

ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ?

ព័ត៌មាន
ថ្មីៗនេះ រឿងរ៉ាវការដកហូតពន្ធលើអង្ករនាំចូលទៅកាន់ទីផ្សារអឺរ៉ុប បានក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានអ្នកជំនាញ អ្នកជំនួញលើកឡើងពីក្តីព្រួយបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ