អ៊ីស្រាអែល-ប៉ាឡេស្ទីន-ហ្កាហ្សា

អន្តរជាតិអំពាវនាវឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែលនិង ក្រុមហាម៉ាស់ប៉ាឡេស្ទីន


សហរដ្ឋអាមេរិកបាននិយាយទៅកាន់កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ ប្រសិនបើអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ចង់បានបទឈប់បាញ់មួយ ដើម្បីបញ្ចប់អំពើហិង្សាដែលកំពុងមានស្ថានភាពកាន់តែអាក្រក់ឡើងៗរវាងភាគីទាំងពីរ ក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters។
ពលរដ្ឋប៉ាឡេស្ទីនរត់គេចចេញពីអាគារដែលកំពុងបាក់ឆេះ ដោយគ្រាប់បែករបស់ទ័ពអាកាសអ៊ីស្រាអែល - Xinhua
ដោយ

លោកស្រី​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក ខំប្រឹង​ដូចនេះ​ក៏​ដោយសារ​តែ​ជឿជាក់​ថា ទាំង​ប្រជាជន​អ៊ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ក្នុង​ការ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ​។

ទោះបី​អា​មេ​រិ​ក​បង្ហាញ​ពី​ជំហរ​ចង់​ជួយ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​មាន​បទ​ឈប់​បាញ់​មួយ​ពិតមែន ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី ឯណោះ​វិញ បាន​ចេញ​មក​អាង​ចាង​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​រារាំង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មិន​ឲ្យ​ចេញ​សេចក្តីថ្លែងការណ៍​រួម​លើ​បញ្ហា​នេះ​។

ដោយឡែក បើ​មើលទៅ​លើ​ទំនោរ​ទៅ​ខាង​ភាគី​អ៊ី​ស្រា​អែ​ល មិន​បាន​បង្ហាញ​ពី​ជំហរ​ចង់​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅឡើយ​ទេ ដោយ​ថ្មី​ៗ​នេះ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​បាន​និយាយ​ថា ប្រតិបត្តិការ​របស់​អ៊ី​ស្រា​អែ​ល​នៅ​តំបន់​ហ្កា​ហ្សា​នៅ​តែ​បន្ត​យ៉ាង​ពេញទំហឹង​។

ជាក់ស្តែង គ្រាន់តែ​នៅ​មួយ​យប់​ថ្ងៃអាទិត្យ​ឈាន​ចូល​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ មាន​ជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទី​ន​ជាង​៤០​នាក់​ស្លាប់ ដោយសារ​ការ​វាយប្រហារ​ពី​ទ័ពអាកាស​អ៊ី​ស្រា​អែ​ល ក្នុង​នោះ មាន​កុមារ​១០​នាក់​បាន​ស្លាប់​ផង​ដែរ​។ អ៊ី​ស្រា​អែ​ល អះអាង​ថា ពួក​គេ​មិន​មាន​បំណង​សម្លាប់​ផ្ដាច់ផ្ដិល​ជី​វីត​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​សំដៅ​វាយប្រហារ​រូង​ក្រោម​ដី​របស់​ក្រុម​ហា​ម៉ាស ប៉ុន្តែ​ជា​អកុសល​វា​បាន​ធ្វើ​ឲ្យ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​។ ជា​រឿយ​ៗ​ក្រុម​ហា​ម៉ាស់​តែងតែ​ត្រូវ​បាន​អ៊ី​ស្រា​អែ​ល​ចោទប្រកាន់​ថា បាន​យក​ពលរដ្ឋ​ធ្វើ​ជា​ខែល​ការពារ​ដោយ​បាន​បង្កប់ខ្លួន​រស់នៅ​ក្នុង​ទីប្រជុំជន និង រូង​ក្រោម​ដី​។

អ្វី​ជាដើម​ហេតុ បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ដ៏​ក្តៅ​គគុក​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ពេល​នេះ?

មែនទែន​ទៅ នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស​បើក​ការ​ប្រយុទ្ធ​គ្នា ឆ្លង​ព្រំដែន​ដ៏​ក្តៅ​គគុក​បែប​នេះ​។ គេ​នៅ​ចាំ​បាន​ថា​ការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​ចុង​ក្រោយ​បំផុត គឺ​នៅ​អំឡុង​ឆ្នាំ​២០១៤​។ ជម្លោះទឹកដី​រវាង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន និង អ៊ី​ស្រា​អែ​ល ជា​ជ​ម្លោំ​រ៉ាំរ៉ៃ​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថ្មី​ៗ​នេះ ការ​ប៉ះ​គ្នា​រវាង​អ៊ី​ស្រា​អែ​ល និង ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ដែល​ភាគច្រើន​តាំងទី​លំនៅ​ក្នុង​តំបន់​ហ្កា​ហ្សា បាន​កក្រើក​ឡើង​សារ​ជា​ថ្មី​ម្តងទៀត​។

មុន​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ដូច​ពេល​នេះ គេ​សង្កេត​ឃើញ​ថា​ចាប់ពី​ពាក់កណ្តាល​ខែមេសា ជា​រឿយ​ៗ​មាន​ផ្ទុះ​អំពើ​ហិង្សា​រវាង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង ប៉ូ​លី​ស​អ៊ី​ស្រា​អែ​ល ដែល​មក​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី តម​អាហារ​នៅ​វិហារ​អ៊ី​ស្លា​ម នៅ​សង្កាត់​ស័ក្តិ​សិទ្ធ​នៃ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ី​ស្រា​អែ​ល​។

ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ប៉ូ​លី​ស​អ៊ី​ស្រា​អែ​ល​ក៏​ដោយសារ​តែ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បារ​នឹង​ប៉ូ​លី​ស ដែល​បាន​ដាក់​រនាំង​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រមូលផ្តុំ​គ្នា​ទៅ​បន់ស្រន់​នៅ​វិហារ​អ៊ី​ស្លា​ម​ឈ្មោះ «​អាល់ អាសារ​»​។

អំពើ​ហិង្សា​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​បង្ក​ជា​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​អ៊ី​ស្រា​អែ​ល រហូត​ដល់​ថ្ងៃ​ច័ន្ទ​ទី​១០​ស​ប្តា​ហ៍​មុន គ្រា​ដែល​បាតុករ​ជា​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​អាជ្ញាធរ​អ៊ី​ស្រា​អែ​ល ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៥០០​នាក់​រង​របួស​។

ប្រការ​នេះ​ត្រូវ​បាន​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ធ្វើការ​សងសឹក​ដោយ​បាន​ផ្តើម​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​ជា​ច្រើន​គ្រាប់​ចូល​ទឹកដី​អ៊ី​ស្រា​អែ​ល ហើយ​អ៊ី​ស្រា​អែ​ល​បាន​វាយបក​វិញ​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក និង​បំផ្លាញ​ទីតាំង​របស់​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​។ ចាប់ពី​ពេល​នោះ​មក​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ និង​កាន់តែ​ក្តៅ​គគុក​ទៅ​ៗ រហូត​មក​ទល់​ពេល​នេះ​។

សូម​បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​ពីរ​ហើយ ដោយ​គិត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជិត ២០០​នាក់​បាន​ស្លាប់ ភាគច្រើន​ជា​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង ក្រុម​ហា​ម៉ាស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩មែនទេ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា គម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង ឥណ្ឌា ដែលនឹងត្រូវបន្ដដំណើរការទៅតា…

អូស្ត្រាលីបដិសេធបើកព្រំដែនឡើងវិញ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលី បានបដិសេធក្នុងការបន្ធូរបន្ថយលើការសម្រេចចិត្តរបស់ខ្លួន ដើម្បីបន្ដបិទព្រំដែនប្រទេសរបស់ខ្លួនបន្ដទៀត ដោយមិនទាន់អនុញ្ញាតឲ្យមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ