បច្ចេកវិទ្យា-ចិន

ចិនបន្ថែមលុយលើការផលិតបន្ទះឈីបកាន់តែច្រើន ក្រោយអាមេរិកប្រកាសលែងចង់ពឹងពាក់ខ្លួន


ប្រទេសចិនបានសន្យាថា ខ្លួននឹងបង្កើនការចំណាយ និងជំរុញការស្រាវជ្រាវក្នុងផលិតកម្មបន្ទះឈីបទំនើប និងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅ៥ ឆ្នាំទៅមុខទៀត ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ចិនបន្ថែមលុយលើការផលិតបន្ទះឈីបកាន់តែច្រើន ក្រោយអាមេរិកប្រកាសលែងចង់ពឹងពាក់ខ្លួន

ការសន្យានេះ​ធ្វើឡើង​ជួន​ចំពេល​សហរដ្ឋអាមេរិក ទើបតែ​ប្រកាស​បន្ថែម​កញ្ចប់​ទឹកប្រាក់​ពន្លឿន​ការផលិតឈីប ដែល​កំពុងតែ​ខ្វះខាត ថែមទាំង​បានប្រកាស​ពង្រឹង​ខ្សែចង្វាក់​ផលិតកម្ម​បន្ទះឈីប​ជាមួយ​តៃវ៉ាន់ និងកូរ៉េខាងត្បូង​ទៀតផង។

នាយករដ្ឋមន្ត្រី​ចិនលោក លី ខឺឈាង អះអាង​បន្ថែមថា នៅក្នុងផែនការ​របស់​ខ្លួន ចិនក៏នឹងពង្រឹង​គុណភាព​នៃប្រព័ន្ធ 5G របស់ខ្លួន​ឲ្យគ្រប​ដណ្តប់​ពេញផ្ទៃ​ប្រទេស​ផងដែរ។

ចិនព្យាយាម ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើលោក​ខាងលិច​សម្រាប់​សមាសធាតុ​សំខាន់ៗ​ដូចជា បន្ទះឈីប​កុំព្យួទ័រ ដែលកន្លងមក​វាបាន​ចោទ​ជាបញ្ហា​មួយ​ទៅកាន់​ចិន និងបណ្តាប្រទេស​ឧស្សាហកម្ម​ធំៗ​ជាច្រើនទៀត ដោយសារ​ការខ្វះខាត​ជាសកល នៃឧបករណ៍​អេឡិចត្រូនិក និងបន្ទះឈីប​ផ្ទាល់​តែម្តង អំឡុង​ការរាតត្បាត​កូវីដ-១៩។

សូមបញ្ជាក់ថា ទោះបីចិន​ខ្លួនឯង​ជាប្រទេស​ផលិត​ឈីបមួយ​ក្នុងពិភពលោក​ដែរនោះ ក៏មិនអាច​បំពេញ​តម្រូវការ​របស់ខ្លួន​បានដែរ ពោលគឺ​ប្រទេសនេះ​បាននាំចូល​បន្ទះ​ឈីប​ក្នុងមួយ​ឆ្នាំៗ ដល់ទៅ ៣០០ពាន់លាន​ដុល្លារ​អាមេរិក។

គួរជម្រាបជូនដែរថា ក្រៅតែពី​ការបង្កើន​ថវិកា​ក្នុងវិស័យ​ពាណិជ្ជកម្ម ការផលិត​ឈីបនេះ ចិនក៏បានចំណាយ​លុយបន្ថែម​លើវិស័យ​យោធា​របស់ខ្លួន​ផងដែរ ក្នុងនោះ​ឆ្នាំ២០២១ ចិនបង្កើនថវិកា​ការពារ​ជាតិជាង ៧% ទៀត គិតជា​ទឹកប្រាក់​ប្រមាណ​ជាង ២០០ ពាន់លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​មាន​អ្នក​ឆ្លងកូវីដ-១៩ កើនដល់ «ជាង១ពាន់នាក់ហើយ! ក្នុងនោះ​មានស្ទើរតែ​ពាក់កណ្ដាល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ»

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែមចំនួន២៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្ល…

គួរខ្ចីលុយធនាគារវិនិយោគអចលនទ្រព្យទេ នៅអំឡុងពេលកូវីដ-១៩ នេះ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា នៅអំឡុងពេលមានមេរោគត្បាតកូវីដ-១៩ បាននិងកំពុងបន្ដរាលដាលជាសកលនេះ វាក៏ជាឱកាសល្អមួយដែរ បើអ្នកមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ