ក្បាលម៉ាស៊ីនដឹកនាំថ្មីហុងកុង

ចិនប្រកាសជាផ្លូវការនូវគណៈរដ្ឋមន្ត្រី ដែលជាក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ហុងកុង


ប្រទេសចិនបានបង្ហាញជាផ្លូវការកាលពីចុងសប្តាហ៍មុននូវបញ្ជីឈ្មោះមន្ត្រីដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុងហុងកុង នៅក្នុងរដ្ឋបាលថ្មីក្រោមការដឹកនាំរបស់លោក John Lee ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី០១ខែកក្កដា គ្រាដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះ ប្រារព្ធខួបលើកទី២៥ឆ្នាំ ដែលចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុងមកឲ្យចិនគ្រប់គ្រង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចិនប្រកាសជាផ្លូវការគណៈរដ្ឋមន្ត្រីហុងកុង

បញ្ជីរាយនាមផ្លូវការដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន បានបង្ហាញថា លេខាធិការហិរញ្ញវត្ថុលោក Paul Chan គឺនៅរក្សាតំណែងដដែល ខណៈដែល Paul Lam ត្រូវជំនួសលោកស្រី Teresa Cheng ជាលេខាធិការយុត្តិធម៌ ហើយលោក Eric Chan ក្លាយជាលេខាធិការរង។

ប្រព័ន្ធផ្សព្វផ្សាយរបស់ហុងកុងមួយចំនួនវិញបាននិយាយថា លោកប្រធានាធិបតី Xi Jinping ត្រូវបានគេរំពឹងថា នឹងមកចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក John Lee ក្នុងទីក្រុងហុងកុងដែរ ប៉ុន្តែព័ត៌មាននេះមិនត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាក់ច្បាស់លាស់ ថាតើមេដឹកនាំកំពូលចិនដីគោករូបនេះ នឹងមកចូលរួម ឬចាត់តាំងអ្នកតំណាងនោះទេ។

ទីក្រុងហុងកុងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់ជាង១ពាន់ករណីវិញហើយនាពេលថ្មីៗនេះ បើទោះបីជាមិនទាន់មានសញ្ញានៃការទប់ស្កាត់តឹងតែងណាមួយត្រូវបានដាក់ចេញ មុនការស្បថចូលកាន់តំណែងនៅខែក្រោយក៏ដោយ ។

គួរជម្រាបថា វិធានការការពារកូវីដ១៩នៅហុងកុង នៅតែត្រូវបានគេចាត់ថ្នាក់ក្នុងចំណោមការការពារដ៏តឹងតែងបំផុត ដោយក្នុងនោះ រួមមានការដាក់ឱ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារមួយសប្តាហ៍សម្រាប់ភ្ញៀវបរទេស និងការធ្វើតេស្តប្រចាំថ្ងៃជាកាតព្វកិច្ចសម្រាប់មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលសង្ស័យថាពាក់ព័ន្ធ។

សូមបញ្ជាក់ថា កាលពីដើមខែឧសភា លោក ចន លី ត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងផ្តល់សេចក្តីទុកចិត្ត ឲ្យធ្វើជាមេដឹកនាំហុងកុងបន្ទាប់ពីលោកស្រី ខារី ឡាម។ ក្នុងនាមជាអតីតមេប៉ូលីសបង្ក្រាបបាតុកម្មរបស់ទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ ទីក្រុងប៉េកាំងបានជ្រើសរើសរូបលោក ព្រោះតែលោកធ្លាប់មានស្នាដៃល្អ ក្នុងការបង្ក្រាបចលនាបាតុកម្មប្រជាធិបតេយ្យហុងកុងកន្លងមក។

លោក លី នឹងត្រូវចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិ៥ឆ្នាំនៅថ្ងៃទី០១ខែកក្កដា ដែលជាថ្ងៃខួប២៥ឆ្នាំ នៃការប្រគល់ទីក្រុងហុងកុងពីអណានិគមអង់គ្លេស មកឱ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅមានកម្រិតខ្ពស់ និងអាចធានាការនាំចូលទំនិញបានដល់៨ខែ

ព័ត៌មាន
ទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើ ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ធនាគារជា…

ធនាគារកណ្ដាលវៀតណាមថា មាន២ភាគ៣នៃពលរដ្ឋវៀតណាម គឺមានប្រើប្រាស់គណនីធនាគារ

ព័ត៌មាន
ចំនួនប្រជាពលរដ្ឋវៀតណាម ដែលមានប្រើប្រាស់គណនីធនាគារ បានកើនឡើងទ្វេដង បើគិតក្នុងរយៈពេល៥ឆ្នចុងក្រោយនេះ ពោលគឺពលរដ្ឋវៀតណាមប្រហែល ៦៨% ដែលមានប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ