ប្រទេសចិន

អាជ្ញាធរចិនកំពុងព្យាយាមបញ្ជៀសដំរីមួយហ្វូង ដែលកំពុងធ្វើដំណើរចូលជិតដល់ទីក្រុង


ដំរីព្រៃមួយហ្វូង ដែលមានចំនួន១៥ក្បាល ដែលបានធ្វើដំណើរអស់រាប់រយគីឡូម៉ែត្រ ពីតំបន់អភរក្សធម្មជាតិមួយនៅភាគនិរតីនៃប្រទេសចិន បានទៅជិតដល់ទីក្រុងគុនមីងប្រទេសចិនហើយ ដែលទីក្រុងនោះមានមនុស្សរស់នៅប្រមាណ ៧លាននាក់។ ដោយមើលឃើញពីស្ថានការណ៍មិនស្រួល នៅថ្ងៃពុធសប្ដាហ៍នេះ អាជ្ញាធរចិនក៏បានប្រញាប់ប្រញាល់ព្យាយាមបញ្ជៀសហ្វូងដំរីទាំងនោះ កុំឲ្យធ្វើដំណើរចូលទៅក្នុងទីប្រជុំជនពិសេស ទីក្រុងគុនមីង ដោយបារម្ភខ្លាចបង្កឲ្យមានបញ្ហាកើនឡើងជាយថាហេតុ។
អាជ្ញាធរចិនកំពុងព្យាយាមបញ្ជៀសដំរីមួយហ្វូង ដែលកំពុងធ្វើដំណើរជិតចូលដល់ទីក្រុង (រូបភាព៖ ស៊ិនហួ)
ដោយ

ហ្វូងដំរីព្រៃទាំងនេះ បានធ្វើដំណើរ​ប្រមាណ​៥០០​គីឡូម៉ែត្រ​ចេញពីតំបន់​អភិរក្សធម្មជាតិ​មួយ​ ហើយកំពុង​ឆ្ពោះទៅ​ជិត​ដល់​ទីក្រុង​គុនមីង​ហើយ។ អាជ្ញាធរសត្វព្រៃរបស់ចិន​​និយាយថា ពួកគេមិនទាន់បាន​​ដឹង​ច្បាស់​នៅឡើយទេ​ ថា​ហេតុអ្វីក៏ហ្វូងដំរីនេះ បានចាកចេញពី​តំបន់​អភិរក្សធម្មជាតិ​កាលពីឆ្នាំមុន ដោយតំបន់នេះ​​នៅជិត​នឹង​​ទីក្រុង​ពូអឺ ដែល​គេស្គាល់ថា​ ជាតំបន់​ដាំដុះតែដ៏ល្បី។ នៅក្នុងហ្វូងដំរីនោះ​មានដំរី​១៦ក្បាល ប៉ុន្ដែ​អាជ្ញាធរ​​និយាយថា មានដំរី២ក្បាល​បាន​វិល​ទៅកាន់​តំបន់​អភិរក្សវិញ​ ហើយមាន​កូនដំរីមួយក្បាល​​បាន​កើត​​នៅអំឡុងពេល​ធ្វើដំណើរផងដែរ។

អាជ្ញាធរចិន បាន​បិទចរាចរណ៍​លើ​ដងផ្លូវ​ជាច្រើន ដើម្បីឲ្យ​ហ្វូង​​សត្វដំរី​បាន​ដើឆ្លងកាត់ផ្លូវថ្នល់ ហើយ​អាជ្ញាធរ​ក៏បាន​រៀបចំ​ធ្វើរបាំង​ និងប្រើប្រាស់​ចំណី​ធ្វើជានុយ ដើម្បីព្យាយាមធ្វើឲ្យពួកវា​​នៅឆ្ងាយពី​ទីក្រុងគុនមីង និងតំបន់​​ប្រជុំជនផ្សេងទៀត។

អាជ្ញាធរចិនកំពុងព្យាយាមបញ្ជៀសដំរីមួយហ្វូង ដែលកំពុងធ្វើដំណើរជិតចូលដល់ទីក្រុង

គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ហ្វូងដំរីនេះ បាន​ស្ថិតនៅក្នុង​​​ចម្ងាយ​​២០គីឡូម៉ែត្រ ពីទីក្រុងគុនមីង។ តាមរយៈ​​ការថត​យករូបភាព​​ពីលើអាកាស​ដោយភ្នាក់ងារព័ត៌មាន​ចិន​​​បាន​បង្ហាញថា ហ្វូងដំរីនេះ មាន​៦ក្បាលជាដំរីញី និង៣ក្បាលឈ្មោល,​៣ក្បាលជាដំរីជំទង់ និង៣ក្បាលជាកូនតូច។

នៅក្នុងដំណើរការជម្លៀសហ្វូងដំរីឲ្យនៅឆ្ងាយពីទីក្រុងនេះ អាជ្ញាធរចិន​បាន​ប្រើប្រាស់​កម្លាំងមនុស្ស​៣៦០នាក់ រថយន្ដ​៧៦គ្រឿង និងយន្ដហោះគ្មានមនុស្សបើក ឬហៅថា Drone ចំនួន​៩គ្រឿង។

ហ្វូងដំរីជាង១០ក្បាលនេះ ក៏បាន​បំផ្លិចបំផ្លាញផលដំណាំ​​អស់​​ច្រើនណាស់​ ដោយគិតជាទឹកប្រាក់​អស់ប្រមាណ​ជាង​១លាន​ដុល្លារអាមេរិក៕

អាជ្ញាធរចិនកំពុងព្យាយាមបញ្ជៀសដំរីមួយហ្វូង ដែលកំពុងធ្វើដំណើរជិតចូលដល់ទីក្រុង (រូបភាព៖ ស៊ិនហួ)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុននឹងបរិច្ចាគបន្ថែម ៨០០លានដុល្លារទៀត ដល់យន្ដការ Covax

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូហ្ស៊ីហ៊ីដេ សូហ្គា កំពុងមានផែនការនឹងផ្ដល់ប្រាក់បរិច្ចាគបន្ថែម ៨០០លានដុល្លារអាមេរិកទៀត ពីលើថវិកាដែលបានផ្ដល់លើ…

ពិភពលោកជំរុញការផលិត និងចាក់វ៉ាក់សាំងកាន់តែខ្លាំង ចំពេលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីៗក៏បន្ដកើតឡើងច្រើនដែរ

ព័ត៌មាន
អ្នកជំនាញសុខាភិបាលជាច្រើនធ្លាប់បានលើកឡើងថា ជំងឺកូវីដ-១៩អាចនឹងថមថយឥទ្ធិពលជាមួយនឹងវត្តមានវ៉ាក់សាំងបង្ការកូវីដ-១៩ដែលបាននិងកំពុងផលិត ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ