ប្រទេសចិន

ចិនហាមឃាត់ការចាកចេញទៅក្រៅប្រទេសកាន់តែខ្លាំង រួមទាំងនាយកប្រតិបត្តិជនជាតិបរទេសផង


ទីភ្នាក់ងារសារព័ត៌មានរើយធឺបានរាយាករណ៍ថា ប្រទេសចិនកំពុងរារាំងប្រជាជនមិនឱ្យចាកចេញពីប្រទេសនេះកាន់តែខ្លាំងឡើង រួមទាំងនាយកប្រតិបត្តិជនជាតិបរទេសផងដែរ។ វិធានការបែបនេះជាសារដ៏ក្ដៅគគុកមួយផ្ទុយពីអ្វីដែលអាជ្ញាធរចិននិយាយថា ប្រទេសនេះបើកចំហចំពោះធុរកិច្ច បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការរឹតត្បិតប្រឆាំងនឹងកូវីដ-១៩។
ចិនហាមឃាត់ការចាកចេញទៅក្រៅប្រទេសកាន់តែខ្លាំង

របាយការណ៍ថ្មីមួយរបស់អង្គការ សេហ្វហ្គាដ ឌីហ្វិនឌើ (Safeguard Defenders) បានឱ្យដឹងថា ជនជាតិចិន និងជនបរទេសជាច្រើននាក់ បានជាប់ឈ្មោះក្នុងការហាមឃាត់មិនឱ្យចាកចេញពីប្រទេសចិន។ ទន្ទឹមនឹងនេះ ការវិភាគរបស់ រើយធឺ បានរកឃើញកំណើនជាក់ស្តែងនៃសំណុំរឿងតុលាការដែលពាក់ព័ន្ធនឹងបម្រាមបែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅ។ ការណ៍នេះធ្វើឱ្យអ្នកចរចាធុរកិច្ចបរទេសសម្ដែងក្ដីព្រួយបារម្ភអំពីនិន្នាការថ្មីរបស់រដ្ឋាភិបាលចិន។ បើតាមអង្គការ សេហ្វហ្គាដ ឌិហ្វិនឌើ, មានប្រជាជនចិន«រាប់ម៉ឺននាក់»ដែលត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសនៅពេលណាមួយ។ អង្គការនេះក៏បានដកស្រង់របាយការណ៍ស្រាវជ្រាវមួយនៅឆ្នាំ ២០២២ ដែលបានរកឃើញករណីជនបរទេសចំនួន ១២៨ នាក់ ត្រូវបានហាមឃាត់ក្នុងចន្លោះឆ្នាំ ១៩៩៥ និង ២០១៩ ក្នុងនោះមានទាំងជនជាតិអាមេរិក ២៩ នាក់ និងជនជាតិកាណាដា ៤៤ នាក់ផង។ ការវិភាគរបស់ រើយធឺ លើកំណត់ត្រាស្តីពីការហាមឃាត់ការចាកចេញ ដែលផ្អែកលើមូលដ្ឋានទិន្នន័យរបស់តុលាការកំពូលរបស់ប្រទេសចិន បានបង្ហាញឱ្យឃើញការកើនឡើងចំនួន ៨ ដង ចំពោះករណីដែលនិយាយអំពីការហាមឃាត់នៅរវាងឆ្នាំ ២០១៦ និង ២០២២។ ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​បាន​ពង្រឹង​ច្បាប់​ប្រឆាំង​ចារកម្ម​​ ដោយ​អនុញ្ញាត​ឱ្យដាក់បម្រាមលើ​ការ​ចាកចេញ​ពីប្រទេសចិន ចំពោះ​ជន​ណា​ក៏ដោយ ​មិន​ថា​ជនជាតិ​ចិន ​ឬជន​ជាតិបរទេសទេ ឱ្យតែ​ស្ថិត​ក្រោម​ការស៊ើបអង្កេតរបស់អាជ្ញាធរ​៕




អត្ថបទបន្ទាប់


ខេត្ត ថៃ ឃ្វៀន របស់វៀតណាមនឹងកសាងតំបន់ឧស្សាហកម្មថ្មីចំនួន ១៦ កន្លែងបន្ថែមទៀត

ព័ត៌មាន
ខេត្ត ថៃ ឃ្វៀន (Thai Nguyên) ដែលគេដឹងថា ជាកន្លែងផលិតតែធំបំផុតរបស់ប្រទេសវៀតណាម បានប្រកាសដាក់ចេញនូវផែនការកសាងនិងអភិវឌ្ឈន៍តំបន់ឧស្សាហក…

កម្ពុជាចំណាយ ៥០ម៉ឺនដុល្លារលើសេវាអ៊ីនធឺណែតសាធារណៈឥតគិតថ្លៃ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មាន
គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីបំពាក់សេវាអ៊ីនធើណេតសាធារណៈ (P…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ