ការធ្វើដំណើរ​ក្នុងប្រទេសចិន

ចិនកំពុងជំរុញឲ្យមានការធ្វើដំណើរកាន់តែច្រើន ខណៈការគំរាមកំហែងពីកូវីដ-១៩មានការថយចុះ


តម្រូវការធ្វើដំណើរនៅក្នុងប្រទេសចិន ត្រូវបានរំពឹងថានឹងមានការស្ទុះកើនឡើងខ្លាំងនៅក្នុងខែឧសភានេះ ដោយសារតែរដ្ឋាភិបាលកំពុងជំរុញឲ្យមានការធ្វើដំណើរច្រើនឡើងវិញ ក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ នៅចំពេលដែលស្ថានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសមានការធូរស្បើយច្រើន ក៏ដូចជាគំរាមកំហែងពីការឆ្លងមេរោគក៏ថយចុះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
ចិនកំពុងជំរុញឲ្យមានការធ្វើដំណើរកាន់តែច្រើន ខណៈការគំរាមកំហែងពីកូវីដ-១៩មានការថយចុះ (រូបភាព៖ Xinhua)
ដោយ

ការធ្វើដំណើរនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនខ្លាំងនៅឱកាសថ្ងៃឈប់សម្រាក ៥ថ្ងៃនៅក្នុងខែឧសភានេះ នៅក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការរឹតត្បិត ខណៈប្រជាជនចិនជាច្រើននឹងអាចធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសាររបស់ពួកគេជាលើកដំបូងតាំងពីមានការផ្ទុះរាតត្បាតកូវីដ-១៩ក្នុងប្រទេសចិនមក។

ការធ្វើដំណើរនៅក្នុងប្រទេសចិនមានការធ្លាក់ចុះ តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះ ដោយសារតែមានផ្ទុះមេរោគរាតត្បាត។ ប៉ុន្ដែ នៅចន្លោះថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី៥ខែឧសភា ដែលជាថ្ងៃឈប់សម្រាកនិទាឃរដូវនោះ គេរំពឹងថា ការធ្វើដំណើរនៅក្នុងប្រទេសចិននឹងស្ទុះងើបឡើងដល់ទៅ ២៥០លានការធ្វើដំណើរ។ នេះបើតាមការព្យាករដោយក្រុមហ៊ុនកក់សេវាធ្វើដំណើរនៅក្នុងប្រទេសចិន។ តួលេខនេះ គឺមានលើសឆ្នាំ២០១៩ដល់ទៅ ១៩៥លានការធ្វើដំណើរ ហើយបើធៀបនឹងឆ្នាំ២០២០គឺមានលើសដល់ទៅ ១១៥លានការធ្វើដំណើរ។

បើតាមតួលេខពីរដ្ឋាភិបាលចិនបានឲ្យដឹងដែរថា មកទល់ពេលនេះ ចិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួនប្រមាណជាង ២០០លានដូសរួចហើយ ហើយអាជ្ញាធរសុខាភិបាលចិនបានអះអាងថា ប្រទេសចិន គឺមានហានិភ័យទាប ដោយមិនមានការរឹតត្បិតការធ្វើដំណើរនោះទេ បើទោះបីថ្មីៗនេះ មានការផ្ទុះករណីឆ្លងកូវីដ-១៩ជិត ១០០ករណី នៅតាមខេត្តជាប់តំបន់ព្រំដែនចិន និងភូមាក៏ដោយ។

នៅដើមខែមេសានេះ មន្ត្រីជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់ចិនបាននិយាយថា ការធ្វើដំណើរចេញក្រៅដើម្បីកម្សាន្ដនៅនិទាឃរដូវ ពោលគឺក្នុងអំឡុងខែឧសភាខាងមុខនេះ គឺនឹងមានសុវត្ថិភាព ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានព្រមានផងដែរ រាល់ការជួបជុំ ដែលមានមនុស្សច្រើន។

បើតាមស្ថាប័នកក់សេវាធ្វើដំណើរ Trip.com នៅក្នុងប្រទេសចិនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៤ ខែមេសាកន្លងទៅ ការកក់សំបុត្រយន្ដហោះ សម្រាប់ការធ្វើដំណើរក្នុងអំឡុងថ្ងៃឈប់សម្រាកមានការកើនឡើង២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ជាមួយគ្នានោះ ការកក់សណ្ឋាគារក៏កើនឡើង ៤៣%ដែរ ខណៈដែលការកក់សេវាសម្រាប់ការធ្វើដំណើរផ្សេងទៀតក៏មានការកើនឡើងដូចគញនាដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យឧស្សាកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមកំពុងស្ទុះឡើង តែខ្វះខាតកម្លាំងពលកម្ម

ព័ត៌មាន
ការជួលកម្មករនិយោជិតកំពុងក្លាយជាក្ដីលំបាកសម្រាប់រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងជាច្រើននៅក្នុងប្រទេសវៀតណាម ដោយសារមានកម្មករនិយោជិត បាន…

អឺរ៉ុប​ចង់លែងដៃពីក្រុមហ៊ុន AstraZeneca បែរមកចាប់ដៃក្រុមហ៊ុនអាមេរិក Pfizer វិញ!

ព័ត៌មាន
បន្ទាប់ពីមានការរកាំរកូសជាមួយនឹងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ជុំវិញនឹងការផ្គត់ផ្គត់វ៉ាក់សាំងកូវីដ-១៩ មិនគ្រប់ចំនួននោះ ឥឡូវនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ