ប្រទេសចិន

ចិនទំលាយតួលេខអ្នកស្លាប់ដោយសារកូវីដ១៩មានដល់ជិត៦ម៉ឺននាក់ នៅមួយខែចុងក្រោយ


ក្រោយមិនបានប្រកាសពីតួលេខអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ១៩អស់ពេលជាងមួយខែ និងបានរងការរិះគន់យ៉ាងសន្ធឹក ពិសេសពីអង្គការសុខភាពពិភពលោក ប៉ុន្តែកាលពីចុងសប្តាហ៍មុននេះ រដ្ឋអំណាចទីក្រុងប៉េកាំង បានសម្រេចទំលាយតួលេខផ្លូវការអ្នកស្លាប់ដោយសារកូវីដ១៩ចាប់ពីដើមខែធ្នូឆ្នាំ២០២២មក ថាមានដល់ទៅចំនួនជិត៦ម៉ឺននាក់ឯណោះ។ នេះជាចំនួនអ្នកស្លាប់ដ៏ច្រើន ដែលធ្លាប់បានកត់ត្រាក្នុងប្រទេសចិន ពិសេសគឺនៅក្រោយពេលដែលប៉េកាំងបានបោះបង់ចោលវិធានការសូន្យកូវីដកាលពីខែធ្នូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនទំលាយតួលេខអ្នកស្លាប់ដោយសារកូវីដមានដល់ជិត៦ម៉ឺននាក់

គេនៅចាំមិនទាន់ភ្លេចឡើយ ដើមខែធ្នូឆ្នាំ២០២២ជាពេលដែលអាជ្ញាធរក្រុងប៉េកាំងទម្លាក់ចោលគោលនយោបាយសូន្យកូវីដ ហើយក៏ជាពេលដែលករណីឆ្លងផ្តើមរាលដាលយ៉ាងលឿនរហ័សឡើងវិញ នៅស្ទើរទូទាំងប្រទេស។

នៅចន្លោះពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ ដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២៣ មានករណីស្លាប់ដោយសារកូវីដ១៩នៅតាមមន្ទីរពេទ្យនៃប្រទេសចិន មានចំនួន ៥៩ ៩៣៨នាក់។ នេះបើតាមការបញ្ជាក់ពីលោក ចាវ យ៉ាហ៊ុយ ប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រ នៃគណៈកម្មាធិការសុខភាពជាតិចិន។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ គឺមាន ៥៥០៣នាក់ ដែលស្លាប់ដោយខូចប្រព័ន្ធដកដង្ហើម ដែលបណ្តាលមកពីមេរោគកូវីដ។ នេះជាចំនួនអ្នកស្លាប់តាមមន្ទីរពេទ្យប៉ុណ្ណោះ ដោយគេមិនទាន់រាប់ចូលអ្នកស្លាប់នៅតាមផ្ទះឡើយ បានសេចក្តីថាអ្នកស្លាប់សរុបអាចមានច្រើនជាងនេះទៀត។

អង្គការសុខភាពពិភពលោក បានស្វាគមន៍ការប្រកាសពីទិន្នន័យរបស់ចិនដែលធ្វើឡើងកាលពីចុងសប្តាហ៍មុន ប៉ុន្តែកន្លងមក WHO បានរិះគន់ជារឿយៗដល់ការគ្មានតម្លាភាព និងកង្វះខាតទិន្នន័យពីអាជ្ញាធរចិន និងបានទៅលើកសរសើរទិន្នន័យរបស់អាមេរិកថាមានតម្លាភាពល្អ។

ទោះយ៉ាងណា ប្រមុខអង្គការសុខភាពពិភពលោក លោក តេត្រូស បានឱ្យដឹងថា លោកបានជជែកជាមួយ លោក ម៉ា ហ្សេវវី (Ma Xiaowei) ប្រធានគណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិន អំពីការផ្ទុះឡើងនៃមេរោគកូវីដចុងក្រោយនេះ ដោយអះអាងថា វាជាករណីស្រដៀងទៅនឹងអ្វីដែលគេបានឃើញនៅក្នុងប្រទេសមួយចំនួនទៀតដែរពីការរើឡើងវិញរបស់កូវីដ។

គួរជម្រាបថា អ្នកជំនាញសុខាភិបាលអន្តរជាតិមួយចំនួនបាន ព្យាករថាអ្នកស្លាប់នៅចិននឹងមានហោចណាស់ ១លាននាក់សម្រាប់ឆ្នាំ២០២៣នេះ។ តួលេខអ្នកស្លាប់នៅចិនលោតឡើងយ៉ាងលឿន ពីជាង៥០០០នាក់ដែលជាតួលេខស្លាប់តិចបំផុតក្នុងលោក គិតត្រឹមខែវិច្ឆិកា រហូតដល់ជិត៦ម៉ឺននាក់នៅពេលនេះ៕




អត្ថបទបន្ទាប់


អាល្លឺម៉ង់ អាចរួចខ្លួនពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២២ និងសម្រេចបានកំណើន១,៩% ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
ភាពភ័យខ្លាចថា ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប អាចចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច បានធូរស្រាលមកវិញហើយ បន្ទាប់ពីទីភ្នាក…

ចក្រភពអង់គ្លេសជាប្រទេសទីមួយដែលនឹងបញ្ជូនរថក្រោះធន់ធ្ងន់ទៅឱ្យអ៊ុយក្រែន

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នៅថ្ងៃសៅរ៍ ទី១៤ ខែមករា បានសន្យាផ្តល់រថក្រោះធន់ធ្ងន់ទំនើបប្រភេទ Challenger 2 ចំនួន១៤គ្រឿងដល់ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ