ជម្លោះចិន-អាមេរិក

ចិនអំពាវនាវឲ្យមានការស្តារទំនាក់ទំនងឡើងវិញជាមួយអាមេរិក


លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី ២២កុម្ភៈកន្លងទៅថា សហរដ្ឋអាមេរិកនិងប្រទេសចិនអាចធ្វើការរួមគ្នា ដើម្បីដោះស្រាយ បញ្ហានានា ដែលពិភពលោកកំពុងព្រឈម រួមមានបញ្ហាការប្រែប្រួលអាកាសធាតុនិង ជំងឺឆ្លងកូវីដ-១៩បានល្អ ប្រសិនបើប្រទេសទាំងពីរអាចស្តារទំនាក់ទំនងទ្វេភាគី ដែលបានល្អក់កករអស់ពេលជាច្រើនឆ្នាំមកនោះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន
ដោយ

លោក Wang Yi បានបញ្ជាក់​បន្ថែមថា ទីក្រុង​ប៉េកាំង​នឹងនៅតែ​ចំហទ្វារ​រង់ចាំ ព្រមទាំងបានត្រៀម​ខ្លួន​រួចជាស្រេច ដើម្បីផ្សះផ្សា​ទំនាក់ទំនង​រវាងគ្នា និងគ្នាឡើង​វិញជាមួយអាមេរិក តាមរយៈវប្បធម៌​សន្ទនា។

ទំនាក់ទំនង​ទ្វេភាគី​របស់​មហាយក្ស​ពិភពលោក​ទាំងពីរនេះ ត្រួវបានគេមើល​ឃើញថា ប្រេះស្រាំ ចាប់តាំងពីពេល​ដែល​លោកដូណាល់ ត្រាំ នៅជា​ប្រធានាធិបតី​អាមេរិក​ដំបូងមកម្ល៉េះ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​ក្រុងប៉េកាំង​រូបនេះ បានអំពាវ​នាវ​ឲ្យអាមេរិក​ដកចេញ​នូវ​រនាំងពន្ធ​គយសម្រាប់​ទំនិញ​ចិន​ទាំងអស់ ដែលអាមេរិក​បានតម្លើង​អំឡុងពេល​សង្គ្រាមពាណិជ្ជកម្ម​ជាមួយគ្នា ព្រមទាំង​បានអំពាវនាវ​ឲ្យអាមេរិក​បញ្ឈប់​រាល់ទង្វើ​គ្រប់យ៉ាង ដែលចិនហៅថា ជាការដាក់​គំនាប​លើក្រុមហ៊ុន​និងវិនិយោគចិន​ដែលកំពុង​មានវត្តមាន​លើទឹកដី​សហរដ្ឋអាមេរិក។

អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍​ជាងនេះទៀតគឺ លោក Wang Yi បានស្នើចំៗ និងត្រង់ៗ​ទៅកាន់​រដ្ឋបាល​លោក ចូ បៃឌិន​តែម្តងថា ឲ្យឈប់​មករវីរវល់ និងលួកដៃ​ក្នុងកិច្ចការផ្ទៃ​ក្នុងរបស់​ចិន​តទៅទៀត។ ត្រង់ចំណុចនេះគឺចិន ចង់សំដៅ​ដល់​អាមេរិកឲ្យឈប់​មកពាក់ព័ន្ធ​នឹងបញ្ហា​កៅតៃវ៉ាន់ និងជា​ពិសេស​បញ្ហានៅ​សមុទ្រចិន​ខាងត្បូង។   

សូមបញ្ជាក់ថា កន្លងមក​ចិន និងអាមេរិក​ក្រោមរដ្ឋបាល​លោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នា​ក្នុងបញ្ហាជាច្រើន ដូចជា សង្រ្គាមពាណិជ្ជកម្ម ជម្លោះនៅសមុទ្រ​ចិនខាងត្បូង និងសមុទ្រចិន​ខាងកើត បញ្ហារំលោភ​សិទ្ធិមនុស្ស​ជនជាតិ អ៊ុយហ្គ័រ និងបញ្ហា​រវាងចិន និងកោះតែវ៉ាន់ជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


RMA Cambodia «ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

ព័ត៌មាន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) កាលពីពេលថ្មីៗនេះ បានប្រគល់រថយន្ត…

អ្នកគ្មានការងារធ្វើនៅកូរ៉េ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុង ២ទសវត្សរ៍ចុងក្រោយ

ព័ត៌មាន
អត្រាភាពគ្មានការងារធ្វើនៅកូរ៉េខាងត្បូង បានកើនឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៧មក ខណៈគិតត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ