ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន

ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន​វិនិយោគ​១៥០០​លាន​ដុល្លារ កំពុង​ដំណើរការ​ចាក់​ដី​ដ៏​កក្រើក​ទីតាំង!


ក្រុមហ៊ុន​វិនិយោគ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ឈ្មោះ​ថា ចុង មិញថូវ បាន​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​បា្រក់​ប្រមាណ ១៥០០​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​គឺ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​បង្កើតឲ្យ​មាន​ការ​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន​នេះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។
សកម្មភាព​ឡាន​ដឹក​ដី​ចាក់​បំពេញ​នៅ​ទីតាំង​ដែល​នឹង​ក្លាយ​ជា​ទីក្រុង​រណប​មិត្ត​ភាព​កម្ពុជា-​ចិន។
ដោយ

គម្រោង​ដ៏​ធំ​មហិមា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ធ្វើការ​កត់​សម្គាល់​ថា ដោយ​រង់ចាំ​មើល​ដំណើរការ​នៃ​ការ​សាងសង់​គម្រោង​នេះ វា​ពិត​ប្រាកដ ឬ​មួយ​យ៉ាង​ណា​នោះ?

រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ ដើម្បី​​បញ្ចប់​មន្ទិល​សង្ស័យ​សាធារណជន​ទាំង​ជាតិ​និង​អន្តរជាតិ គម្រោង​ដ៏​ធំ​សម្បើម​មួយ​នេះ បាន​និង​កំពុង​ដំណើរការ​ទៅ​តាម​ផែនការ​គ្រោងទុក ដែល​សព្វថ្ងៃ​ឃើញ​មាន​សកម្មភាព​ចាក់ដី​បំពេញ​វាល​ទំនាប គ្រលុក បឹង ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​មមា​ញឹក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ផែនការ​មេ​របស់​គម្រោង។

ទីក្រុង​មិត្តភាព​កម្ពុជា-ចិន បាន​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៥៥០​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​របស់​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ​ជាង ១០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយភី គ្រុប ដែល​គេ​ស្គាល់​ថា ជា​កូន​ប្រសា​របស់​មហាសេដ្ឋី លី យ៉ុង ផាត់ បាន​អះអាង​ថា នេះ​គឺ​ជា​គម្រោង​ទី១​ជំហាន​ទី១ ដែល​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​បាន​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន ចុង មិញថូវ ក្នុង​ការ​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន​នៅ​ទី​នេះ។ 

លោក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បន្ត​ថា គម្រោង​វិនិយោគ​នេះ​គ្រោង​នឹង​សាងសង់​សាលារៀន មន្ទីរពេទ្យ អគារ​រដ្ឋបាល​របស់​រដ្ឋ អគារ​ពាណិជ្ជកម្ម​ធំៗ ខ្នាត​អន្តរជាតិ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ដឹក​ជញ្ជូន ឡូជីស្ទីក សេនធ័រ កន្លែង​តាំង​ពិព័រណ៍​អន្តរជាតិ និង​គម្រោង​ផ្សេងៗ​ទៀត ដែល​មាន​នៅ​ក្នុង​ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន​នេះ។

សូម​ជម្រាប​ផង​ដែរ​ថា ការ​វិនិយោគ​ទីក្រុង​មិត្តភាព កម្ពុជា​-ចិន វិនិយោគ​ទឹក​ប្រាក់ ១៥០០​លាន​ដុល្លារ​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត ដែល​កំពុង​ដំណើរការ​ក្នុង​ទីក្រុង​រណប​របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់។

ជាក់ស្តែង ក្រុមហ៊ុន​មហាសេដ្ឋី​ឧកញ៉ា លី យ៉ុង ផាត់ ទើប​តែ​ប្រកាស​វិនិយោគ​គម្រោង​ថ្មី​មួយ​ទៀត​ទៅ​លើ​សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ក្នុង​ទឹក​បា្រក់ ៣០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់​ផ្តើម​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ សួន​ទឹក​កំម្សាន្ត​ធំ​ទី​១ នៅ​អាស៊ី​មួយ​នេះ មាន​ឈ្មោះថា Angkor Water Park។

ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី​មួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ សាហ្វារី  នឹង​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅថ្ងៃ​ទី១ ខែ​មេសា ខាង​មុខ​នេះ​ហើយ ដើម្បី​ស្វាគមន៍​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ សួន​សត្វ​ថ្មី​នេះ​បាន​វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ 

សួន​សត្វ​ដ៏​ធំ​មួយ​នេះ​ដែរ ក៏​ជា​ការ​អភិវឌ្ឍ​និង​វិនិយោគ​ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​ពន្យល់​ពី​មូលហេតុ​ដែល​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ

ព័ត៌មាន
ក្រៅពី​តម្លៃ​អគ្គិសនី​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង តម្លៃ​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ក៏​ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជា​ច្រើន​…

ឧកញ៉ា គឹម សាវុធ៖ អ្នកជំនួញត្រូវមានភាពស្មោះត្រង់​ដើម្បីឈរជើងឲ្យបានយូរអង្វែង

ព័ត៌មាន
ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក Khmer Food Group ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។ តើអ្វីជាគន្លឹះជោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ