នាវាចម្បាំងសហរដ្ឋអាមេរិកឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង

ចិនតាមមើលយ៉ាងដិតដល់ ចំពោះដំណើរនាវាចរណ៍របស់នាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់


នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួនពីរគ្រឿង បានធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិនៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ទី ២៨ សីហា ដែលជាប្រតិបត្តិការលើកដំបូងរបស់ខ្លួន បើគិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រីណេនស៊ី ផេឡូស៊ី មកកាន់ដែនកោះប្រជាធិបតេយ្យមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារសារព័ត៌មានរ៉យទ័រ។
ចិនតាមមើលយ៉ាងដិតដល់ ចំពោះដំណើរនាវាចរណ៍របស់នាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ទីភ្នាក់ងាររ៉យទ័រថា នាវាដែលបានធ្វើប្រតិបត្តិការនោះគឺ នាវាចម្បាំងបំពាក់មីស៊ីល ឆេនស្លេវ៉ល (Chancellorsville) និងនាវចម្បាំង អេនធីទិម (Antietam)ផងដែរ។ ប្រតិបត្តិការនាវាចរណ៍នេះត្រូវបានចំណាយពេលពី ៨ ទៅ ១២ ម៉ោង ហើយត្រូវបញ្ចប់ទៅវិញ ជាមួយនឹងក្រសែភ្នែកតាមដាត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់យោធាចិន។

មែនទែនទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តដូចជា អង់គ្លេស និងកាណាដា បានធ្វើដណើរតាមច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ ហើយក៏បានធ្វើឲ្យប្រទេសចិនមានការខឹងសម្បារមិនតិចដែរ ព្រោះទីក្រុងប៉េកាំងតែងចាត់ទុកច្រកសមុទ្រនេះ ព្រមទាំងដែនកោះតៃវ៉ាន់ផងនោះ ជាទឹកដីរបស់ខ្លួនរហូតមក។

ជាមួយគ្នានេះ កងទ័ពជើងទឹកអាមេរិកបានគូសបញ្ជាក់ថា «នាវារបស់ខ្លួនទាំងពីរគ្រឿងនេះ បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រករបៀង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីដែនទឹកសមុទ្ររបស់ប្រទេសចិន និងតៃវ៉ាន់»។

កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា «ប្រតិបត្តិការនេះគឺចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហរ ហើយខ្លួនមានសិទ្ធិក្នុងការហោះហើរ និងធ្វើនាវាចរណ៍គ្រប់ទីកន្លែង ដែលស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ»។

មួយវិញទៀត លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានលើកឡើងនៅលើទូរទស្សន៍ CNN ថា៖ «ការឆ្លងកាត់របស់នាវាអាមេរិកនេះគឺ ស៊ីសង្វាក់គ្នាជាមួយនឹងគោលនយោបាយចិនតែមួយ និងសមស្របទៅនឹងខ្លឹមសារនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហរ»។

តែយ៉ាងណា យោធាចិនបានធ្វើការឆ្លើយតបកាលពីថ្ងៃទី ២៨ សីហាដែរថា «ខ្លួនបាននឹងកំពុងឃ្លាំមើលនាវារបស់កងទ័ពជើងទឹកអាមេរិនេះ ដោយប្រុងប្រយ័ត្នមែនទែន និងត្រៀមខ្លួនរួចជាស្រេចក្នុងការកម្ទេចការបង្កហេតុណាមួយ»។

ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា កប៉ាល់ទាំងនោះបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយកងទ័ពជើងទឹកតៃវ៉ាន់ក៏បានឃ្លាំមើលផងដែរ តែមិនមានអ្វីខុសប្រក្រតីឡើយ៕




អត្ថបទបន្ទាប់


អ្នកជំនួញកម្ពុជា និងវៀតណាមប្រមាណ១០០ក្រុមហ៊ុន ជួបពិភាក្សាគ្នាលើបញ្ហាដឹកជញ្ចូន

ព័ត៌មាន
ក្រុមអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជាជិត៥០ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលព…

ជប៉ុនសន្យាចាក់លុយ ៣០ ពាន់លានដុល្លារដល់តំបន់អាហ្វ្រិក ខណៈខ្លួនកំពុងព្យាយាមទប់ទល់ឥទ្ធិពលចិន

ព័ត៌មាន
ប្រទេសជប៉ុនគ្រោងនឹងចាក់បញ្ចូលជំនួយ និងការវិនិយោគចំនួន ៣០ ពាន់លានដុល្លារពីវិស័យសាធារណៈ និងឯកជនរបស់ខ្លួនចូលទៅក្នុងប្រទេសនៅទ្វីបអាហ្រ្វិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ