កូវីដ១៩នៅចិននិងមីយ៉ាន់ម៉ា

ចិនបិទទីក្រុងមួយជាប់ព្រំដែនភូមាក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់


ប្រទេសចិនបានបញ្ជាក់ថា ទីក្រុងមួយរបស់ខ្លួននៅជាប់នឹងព្រំប្រទល់ប្រទេសភូមា ត្រូវបានបិទ បន្ទាប់ពីរកឃើញថាមានមនុស្សចំនួន៩នាក់ រួមទាំងជនជាតិភូមាផងនោះ មានឆ្លងមេរោគកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Kyodo របស់ជប៉ុន។
ក្រុងមួយរបស់ចិននៅជាប់នឹងព្រំប្រទល់ប្រទេសភូមា ត្រូវបានបិទដោយសារកូវីដ១៩
ដោយ

នៅក្នុង​ទីក្រុង រូអ៊ីលី​ប៉ែក​នរតី នៃខេត្ត​យូណាន ប្រទេសចិន ប្រជាជន​ទាំងអស់​ត្រូវបាន​បង្គាប់​ឲ្យ​ស្នាក់​នៅផ្ទះ​រយៈពេល​៧ថ្ងៃ ខណៈដែល​អាជ្ញាធរ​សន្ដិសុខ​របស់ចិន ក៏នឹង​បង្កើន​ការឃ្លាំមើល​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ពីប្រទេស​ភូមា​ដែលចូល​ក្នុងទឹកដី​ចិន​ផងដែរ។

ក្នុងចំណោម​អ្នកឆ្លង​កូវីដ-១៩ ដែលបាន​រកឃើញ​ទាំង​៩នាក់នោះ មាន​៤នាក់ គឺជាជាតិ​ភូមា ដែលមានវ័យ​ចន្លោះពី២៤ ដល់​៣០ឆ្នាំ។

អាជ្ញាធរចិន​បាន​និងកំពុង​ចាប់ផ្ដើម​​ធ្វើតេស្ដ​លើ​មនុស្ស ដែល​នៅ​ក្នុង​ទីក្រុង​ជាប់ព្រំដែន​ភូមានេះ ដែលមានចំនួន​ប្រជាជន​សរុប​ប្រមាណ​២០ម៉ឺននាក់។

ប្រភពព័ត៌មាន​ពីសារព័ត៌មាន Kyodo បានបញ្ជាក់​បន្ថែមថា ថ្មីៗនេះដែរ រដ្ឋាភិបាលចិន​បាន​ចាប់ផ្ដើម​ហាមឃាត់​ជនជាតិ​មីយ៉ាន់ម៉ា​មិនឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ក្នុងទីក្រុង​រូអ៊ីលី​នោះទេ ហើយពេលខ្លះ​ក៏បាន​ចាប់ឃាត់ខ្លួន​ពួកគេ​ផងដែរ ដោយ​បារម្ភ​អំពីការ​លំហូរចូល​នៃជនភៀសខ្លួន​ភូមា ដែលអាច​ធ្វើឲ្យ​ស្ថានភាព​សន្ដិសុខ​ក្នុងប្រទេសចិន​កាន់តែយ៉ាប់យ៉ឺន។

ប្រទេសចិន​បាន​ពង្រឹង​ការរឹតត្បិត​ការចេញចូល​ជាមួយប្រទេស​ភូមា នៅចំពេល​ដែល​ការថ្នាំងថ្នាក់គ្នា​ផ្នែក​នយោបាយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​មានការកើន​ឡើង បន្ទាប់ពី​មាន​រដ្ឋប្រហារ​ដោយយោធា​ភូមា​កាលពីខែ​កុម្ភៈកន្លងទៅនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងរងទុក្ខធំពីកូវីដ-១៩ ជាថ្មីទៀតហើយ និងបានប្រកាសបិទប្រទេសជាលើកទី៣

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក Macron នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបញ្ជា ឲ្យមានការបិទប្រទេសជាលើកទី៣ហើយ ដោយក្នុងនោះ ក៏មានការបិទសាលា២សប្ដាហ៍ផងដែរ …

ថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះនិងនាំចេញទុរេនធំជាងគេបំផុតនៅលើពិភពលោកនៅ៥ឆ្នាំទៀត

ព័ត៌មាន
ប្រទេសថៃបាន និងកំពុងព្យាយាមអភិវឌ្ឍខ្លួនមែនទែន ដើម្បីដណ្ដើមបានតំណែងជាប្រទេសដែលមានការដាំដុះ និងនាំចេញផ្លែទុរេនលើទីផ្សារអន្តរជាតិធំជាងគេប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ