ចិនពិចារណាកែតម្រូវឲ្យក្រុមហ៊ុន Ant Group

ចិនពិចារណាកែតម្រូវឲ្យក្រុមហ៊ុន Ant Group របស់មហាសសេដ្ឋី Jack Ma អាចបោះផ្សាយ IPO ឡើងវិញ


ការរាយការណ៍ពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា និយ័តករហិរញ្ញវត្ថុចិន បានចាប់ផ្ដើមកិច្ចពិភាក្សាជាជំហានដំបូង អំពីលទ្ធភាពក្នុងការកែតម្រូវ ដើម្បីអាចឲ្យក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma អាចបោះផ្សាយលក់មូលបត្រ (IPO) របស់ខ្លួនឡើងវិញ ក្រោយពេលដែល ក្រុមហ៊ុននេះ ពោលគឺកាលពីឆ្នាំ២០២០ ត្រូវបានអាជ្ញាធរចិនបញ្ជាឲ្យបញ្ឈប់ដំណើរការបោះផ្សាយលក់មូលបត្រក្នុងតម្លៃ៣៧ពាន់លានដុល្លាររបស់ខ្លួនភ្លាមៗ ក្រោមហេតុផលថា ក្រុមហ៊ុននេះ បានបំពានច្បាប់ពាណិជ្ជកម្មរបស់ចិន។
ចិនពិចារណាកែតម្រូវឲ្យក្រុមហ៊ុន Ant Group របស់មហាសសេដ្ឋី Jack Ma អាចបោះផ្សាយ IPO ឡើងវិញ

គណៈកម្មការ​និយ័តករមូលបត្រ​ចិន បាន​បង្កើតក្រុមការងារមួយ ដើម្បីធ្វើការវាយតម្លៃឡើងវិញ នូវផែនការ​បោះផ្សាយលក់ភាគហ៊ុន​របស់ក្រុមហ៊ុន​យក្សចិន Ant Group ដែលគេស្គាល់ថា ជារបស់មហាសេដ្ឋីចិន Jack Ma។ នេះបើតាមប្រភពជិតស្និទ្ធនឹងរឿងនេះ ដែលបាន​បញ្ជាក់ប្រាប់​សារព័ត៌មាន Bloomberg។

គេនៅចាំបានថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុន​ច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group បាន​ដាក់ពាក្យ​ដើម្បី​ចុះបញ្ជី​បោះផ្សាយលក់ភាគហ៊ុន​របស់ខ្លួន នៅក្នុងផ្សារភាគហ៊ុនធំៗចំនួន២ រួមមានផ្សារភាគហ៊ុន​ហុងកុង និង​ផ្សារភាគហ៊ុននៅស៊ាងហៃ ដោយការបោះផ្សាយនេះ មានទំហំទឹកប្រាក់សរុប​ដល់ទៅ៣៧ពាន់លានដុល្លារអាមេរិកឯណោះ ប៉ុន្ដែ ត្រូវបាន​រដ្ឋាភិបាលចិន​បញ្ជា​ឲ្យផ្អាក​ទៅវិញ ក្រោមហេតុផលថា ក្រុមហ៊ុននេះ បានបំពាន​ច្បាប់​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេសចិន។

ទោះយ៉ាងណា មានការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន បាន​ឲ្យដឹងថា ការផ្អាក​ការបោះផ្សាយលក់ភាគហ៊ុន​​ក្រុមហ៊ុន Ant Group របស់​មហាសេដ្ឋី Jack Ma នេះ គឺធ្វើឡើង នៅក្រោយពេលដែល លោក Jack Ma ដែលគេស្គាល់ថា ជាមហាសេដ្ឋីពូកែ​ខាងវោហារសព្ទ សម្ដីចាក់ទឹកមិនលិចនោះ បាន​និយាយទិតៀនខ្លាំងៗ​​លើ​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ​របស់ចិន ។ ក្រោយពីការនិយាយរិះគន់ខ្លាំងបែបនេះ គេសង្កេតឃើញថា ក្រុមហ៊ុន​លោក Jack Ma រួមទាំង​ក្រុមហ៊ុន Alibaba ក៏បាន​រងការបង្ក្រាប និងការពិន័យមួយចំនួន​ពីអាជ្ញាធរចិនផងដែរ។ ហើយលោក Jack Ma ក៏លែងសូវ​ចេញមុខចេញមាត់​និយាយជាសាធារណៈច្រើនដូចមុនតទៅទៀតតាំងពីពេលនោះមក រហូតមកទល់នឹងពេលនេះ។ ម្យ៉ាងទៀត ក្រោយពីមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរចិនរួចមក គេសង្កេតឃើញថា តម្លៃក្រុមហ៊ុន Alibaba និង Ant Group ក៏បាន​ធ្លាក់ចុះ ជាបន្ដបន្ទាប់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងឱ្យតៃវ៉ាន់ក្នុងតម្លៃ ១២០ លានដុល្លារ

ព័ត៌មាន
សហរដ្ឋអាមេរិកបានអនុម័តការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យកោះតៃមានតម្លៃប្រមាណ ១២០ លានដុល្លារ ដើម្បីជួយតៃវ៉ាន់ថែទាំនាវាចម្បាំងរបស់ខ្លួន។ ក…

ប្រមុខអង្គការសហប្រជាជាតិព្រមានឥទ្ធិពលសង្គ្រាមអ៊ុយក្រែន កំពុងធ្វើឲ្យពិភពលោកជួបវិបត្តិកាន់តែអាក្រក់

ព័ត៌មាន
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃទី៨មិថុនា ថាផលវិបាកសម្រាប់ពិភពលោក ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ