អង្ករ​នាំទៅចិន​

ចិន នឹងបន្ដទិញអង្ករពីកម្ពុជា ៤០ម៉ឺនតោន ដល់ចុងឆ្នាំ ២០២០


តំណាងរដ្ឋាភិបាលកម្ពុជា និងចិន នាពេលថ្មីៗនេះ បានឯកភាពគ្នាបន្ដកិច្ចព្រមព្រៀង លើពាណិជ្ជកម្មនាំចូលអង្ករពីកម្ពុជា ៤០ ម៉ឺនតោន ទៅកាន់ប្រទេសចិន ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ ចុង ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ការចុះអនុស្សរណៈយោគយល់គ្នាលើពាណិជ្ជកម្មអង្ករនាំទៅចិននេះ នឹងត្រូវចុះហត្ថលេខា ជាផ្លូវការនៅក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវលើកទី ២ នៅទីក្រុងប៉េកាំងប្រទេសចិន នៅថ្ងៃសៅរ៍ សប្ដាហ៍នេះហើយ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា។
ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ? (រូបភាព៖ Amru Rice)
ដោយ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលនេះ បានឲ្យដឹងទៀតថា ប្រភេទ​អង្ករ​ដែល ភាគីចិន​យល់ព្រម​ទិញពីកម្ពុជា​នោះ មានដូចជា អង្ករ​ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ ដែលសរុបទៅ មានបរិមាណ ៤០ ម៉ឺនតោន។ អនុស្សរណៈ ដែលត្រៀម​នឹង​ចុះ​ហត្ថលេខា​ផ្លូវការ នៅថ្ងៃទី ២៧ មេសានេះ នឹង​ចូលជាធរ​មានភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្ត​បញ្ចប់ដោយ​ជោគជ័យ នូវអនុស្សរណៈ​ដំបូង ដែលបាន​ចុះហត្ថលេខា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ ស្ដីពី​ការនាំចូលអង្ករ​ទៅចិន ចំនួន​ ៣០ម៉ឺនតោន។

គួរបញ្ជាក់ដែរថា នៅក្នុងជំនួប​នាពេលថ្មីៗនេះ ជាមួយនឹង​លោក គ្រីស្ដូភឺ បាលតាសា មន្ដតឺរ៉ូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ​ហ្វីលីពីន ប្រចាំនៅកម្ពុជា​ដែលបានផុតអណត្តិការងារនៅកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បាន​លើកឡើងថា សម្ដេច សង្ឃឹមថា កម្ពុជានឹងនាំអង្ករ​ទៅកាន់ទីផ្សារ​ហ្វីលីពីន​នៅពេល​ដ៏ខ្លីខាងមុខ​នេះជាក់​ជា​មិនខាន។ ការលើកឡើង​របស់​សម្ដេច តេជោ យ៉ាងដូច្នេះ គឺធ្វើឡើង បន្ទាប់ពីលោក មន្ដតឺរ៉ូ បាន​បង្ហើប​ឲ្យដឹងថា ពេលនេះច្បាប់​នាំអង្ករចូល​ប្រទេសហ្វីលីពីន​ដែលតម្រូវឲ្យ​ចូលដេញ​ថ្លៃដាច់ខាតនោះ គឺអស់​សុពលភាព​ហើយ។ ដូច្នេះ ពេលនេះ ប្រទេសណា ក៏អាចនាំអង្ករចូល​ហ្វីលីពីន​បាន​ដោយសេរី រួមទាំង​ប្រទេស​កម្ពុជាផងដែរ។ 

របាយការណ៍ ពីក្រសួង​កសិកម្ម បាន​បង្ហាញដែរថា នៅត្រីមាសទី១ ឆ្នាំ ២០១៩នេះ ការនាំចេញអង្ករ​តាម​ច្រក​ចេញចូលតែមួយ សម្រេចបាន ប្រមាណ ១៧ ម៉ឺនតោន កើនឡើង​ជិត​១០ ម៉ឺនតោន ឬស្មើនឹង​កំណើន​៦% ធៀបនឹង​​ត្រីមាសទី​១ ឆ្នាំ២០១៨។ ក្នុងនោះ ការនាំចេញ​អង្ករ​កម្ពុជា មានទិសដៅ​ចំនួន ៣៩ ប្រទេស ដែលក្នុងនោះ ចិន ឈរលំដាប់​ជួរមុខគេបង្អស់ ដែលមាន ជាង ៧ម៉ឺន ៥ពាន់តោន បន្ទាប់មក​គឺបារាំង មាន​២ម៉ឺនតោន  ប្រទេសហ្គាបុង មាន​១២ពាន់តោន និងម៉ាឡេស៊ី​មាន​ជាង​៩ពាន់តោន។  រីឯចំនួន ក្រុមហ៊ុន​ដែលបាន​នាំចេញអង្ករ​វិញ បច្ចុប្បន្ន មានរហូតដល់ ៦៧ ក្រុមហ៊ុន។

សូមរំឭកបន្ដិចដែរថា តាំងពីខែមករា ដើមឆ្នាំ​២០១៩មក អង្ករ​កម្ពុជា​នាំទៅទីផ្សារអឺរ៉ុប ត្រូវបាន​អឺរ៉ុប​សម្រេច​ដកហូតពន្ធ​នាំចូល ដែលការយកពន្ធនេះ គឺមានរយៈពេល ៣ឆ្នាំ។ ដ្បិតតែ មានការ​ដកហូតពន្ធ​លើអង្ករ​កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបក្ដី ប៉ុន្ដែ សហព័ន្ធស្រូវអង្ករ​កម្ពុជា​ធ្លាប់បាន​អះអាងថា នឹងមិនធ្វើ​ឲ្យវិស័យ​ស្រូវអង្ករ​កម្ពុជា​ត្រូវដួលរលំនោះឡើយ។ ជាក់ស្ដែង នាប៉ុន្មាន​ខែមកនេះ ការនាំចេញ​អង្ករ​នៅតែរក្សា​បាន​ស្ថានភាព​ជាវិជ្ជមាន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​រថយន្ដ Subaru បើករោងចក្រផលិតនៅថៃ សម្រាប់លក់នៅទីផ្សារ អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនរថយន្ដ ម៉ាក Subaru ដែលជាក្រុមហ៊ុនធំមួយ របស់ជប៉ុន បានបង្កើតរោងចក្រផលិតរថយន្ដនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេសថៃ សម្…

រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះហត្ថលេខា​​ជាមួយក្រុមហ៊ុន Huawei ដើម្បី​អភិវឌ្ឍ​​បណ្តាញ 5G

ព័ត៌មាន
រាជរដ្ឋាភិបាល​ តាមរយៈ​ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍​កម្ពុជា នឹងចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុនយក្ស Huawei របស់​ចិន​ដើម្បីអភិវឌ្ឍ​ប្រព័ន្ធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ